ចៅក្រមស៊ើបសួរ សម្រេចដោះលែង លោក ជា សាម៉ុន អ្នកកាសែតម្នាក់ក្នុងចំណោមប្រាំបីនាក់ ដែលជាប់ពន្ធនាគារខេត្តព្រះវិហារ ហើយ ! ខេត្តព្រះវិហារ: នៅថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ២០២១ លោក ជា សាម៉ុន អ្នកកាសែតម្នាក់ក្នុងចំណោម ៨នាក់ដែលជាប់ពន្ធនាគារខេត្តព្រះវិហារត្រូវបាន ចៅក្រមស៊ើបសួរ លោកទីវ គឹមពិសាល សម្រេចដោះលែង ឱ្យមានសេរីភាពហើយ ដែលមានប្រពន្ធគាំងបេះដូងស្លាប់ ដើម្បីឲ្យធ្វើបុណ្យសពប្រពន្ធ និងមើលថែរកូនៗ។អ្នកកាសែត ០៨នាក់ មានស្ត្រី២រូបផងដែរ រួមជាមួយ លោក ជា សាម៉ុន ត្រូវបានសមត្តកិច្ចខេត្តព្រះវិហ៊ារចាប់ដាក់គុកកាលពីថ្ងៃទី៤មិថុនា ពីបទ «កំហែងយកប្រាក់ និង ថតរូបគ្មានការអនុញ្ញាត» តាមបណ្តឹងផ្ទាល់មាត់របស់ ថៅកែដេប៉ូឈើម្នាក់ក្នុងខេត្តព្រះវិហារ។ក្រុមគ្រួសារនិងអ្នកសារពត៍មានសង្ឃឹមថាលោកចៅក្រមស៊ើបសួរតុលាការខេត្តព្រះវិហ៊ារនិងសម្រេចដោះលែងអ្នកសារព័ត៌មានទាំង ០៧រូប ដែលនៅបន្តជាប់ឃុំ ឲ្យមានសេរីភាពផងដែរ។មភ Share this:TwitterFacebookLike this:Like Loading... Post navigation សមត្ថកិច្ចនគរបាលក្រុងប៉ោយប៉ែត សហការជាមួយកម្លាំងជំនាញបង្រ្កាបគ្រឿងញៀនខេត្ត បង្រ្កាបជាលក្ខណ:ទ្រងទ្រាយធំប្រមាណជិត៤០គីឡូក្រាម រដ្ឋបាលខេត្តប៉ៃលិន បានបិទផ្សារសាមគ្គី ហៅផ្សារប៉ាហុី ជាបណ្ដោះអាសន្នបន្ទាប់ពីរកឃើញថា អាជីវករមានវិជ្ជមានកូវី១៩