ភ្នំពេញ : សម្ដេចតេជោបញ្ជារជាបន្ទាន់តាមរយៈសារជាសម្លេង ឱ្យយកសត្វក្ងោកទៅដាក់នៅផ្ទះគេវិញ ចំណែករឿងផ្សេងទៀត ចាំដោះស្រាយបន្ថែមទៀត ហេីយសម្តេចតេជោបានណែនាំឱ្យ ពិនិត្យឫសេីរេីច្បាប់ ដែលពលរដ្ឋមិនអាចចិញ្ចឹមសត្វកំរបាន។
កាលពីថ្ងៃទី១៦ ខែកុម្ភះ រដ្ឋបាលព្រៃឈើបានដកហូតសត្វក្ងោកពីលោក យឹម សំអឿន នៅខេត្តកំពង់ឆ្នាំង ដែលធ្វើឱ្យមហាជនមានមតិចម្រូងចម្រាស់គ្នាជាច្រេីននិងបានសូមឱ្យសម្ដេចតេជោជួយអន្តរាគមន៍ ។
សម្ដេចតេជោបានលេីកឡេីង ក្រសួងកសិកម្មគួរតែលេីកទឹកចិត្តដល់ពលរដ្ឋឱ្យចិញ្ចឹមសត្វ និងសត្វកម្រ ៕
https://t.me/+cYqQWKH24_I5ZjE1
https://www.rmn.asia