ខេត្តបន្ទាយមានជ័យ : សព្វថ្ងៃនេះ តាមប្រភពពីប្រជាពលរដ្ឋរស់នៅក្បែច្រកម៉ាឡៃ និង អាជីវករមួយចំនួនបានរិះគន់ចំពោះទង្វើរបស់ស្ថាប័នគយនិងប្រធានច្រកតំបន់ម៉ឡៃបានសហរការគ្នាបើកដៃឲ្យទំនិញខូចគុណភាពចូលមកខ្មែរតាមច្រកតំបន់ម៉ាឡៃនេះ បើតាមសេចក្តីរាយការណ៍តាមប្រភពដែលសិ្នទ្ធនិង ច្រកនោះបានខ្សឹប ឲ្យ ដឹងថា លោក នេត ចន្ថា ប្រធានការិយាល័យគយ និងរដ្ឋាករច្រកតំបន់ ម៉ាឡៃ និង លោក ស សំណាង ប្រធានគណៈកម្មការច្រកទ្វារតំបន់ព្រំដែនម៉ាឡៃ (ព្រំដែន កម្ពុជា&ថៃ )គឺឈមភាគី ថៃច្រកណងព្រឺ ឃុំផានសឹក ស្រុកអារ័ញ្ញខេត្តស្រះកែវ ប្រទេសថៃ
បានបើកដៃឲ្យមន្ត្រី គយ ប្រចាំច្រក ឃុបឃិតឲ្យឈ្មួញ នាំចូល ទំនិញគេចពន្ធទំនិញ បង់ពន្ធមិនគ្រប់ទំនិញខុសច្បាប់ និង ចំណីអាហារ ខូចគុណភាពមានផ្ទុកសារធាតុ គីមីយ៉ាងពេញបន្ទុកចូលដើម្បីជាថ្នូរ នឹងផលប្រយោជន៍ យ៉ាង រលូន មិនតែប៉ុណ្ណោះ កន្លងមកនៅច្រក តំបន់ម៉ាឡៃ មានសមត្ថកិច្ចឃុបឃិតឲ្យឈ្មួញ នាំចូលរថយន្តចង្កូតស្ដាំម៉ូតូគេចពន្ធ និង គ្រឿង អេឡិចត្រូនិក ជាដើម ផងដែរ ។
បើតាមប្រភពព័ត៌មាន ពីប្រជាពលរដ្ឋបានការណ៍ ឲ្យ ដឹងបន្ថែមទៀតថា កន្លងមកនេះ ភាគី ថៃ បាន រឹតបន្តឹង យ៉ាងខ្លាំង ចំពោះ ការ នាំចូល ផលិតផល សាច់សត្វ គ្រប់ ប្រភេទ ពី ស្រុក ខ្មែរ រាប់ទាំង ប្រហុក ផ្អក សាច់ក្រក និង ចំណីអាហារ ជាច្រើន មុខ ទៀត គឺមិនអនុញ្ញាតិឲ្យចូលស្រុកគេឡើយ។
ផ្ទុយទៅវិញ មន្ត្រី គយ ប្រចាំ ច្រក តំបន់ ម៉ាឡៃ ឃុបឃិត ឲ្យ ឈ្មួញ នាំចូល ទំនិញ ប្រភេទ ចំណីអាហារ ខូចគុណភាព មាន ផ្ទុក សារធាតុ គីមី ដូចជា សាច់មាន់ ស្លាបមាន់ ជង្គង់ មាន់ គ្រឿងក្នុង មាន់ ប្រហិត ជាដើម ចូល ទឹកដី ខ្មែរ យ៉ាង ពេញទំហឹង ហើយ ពួកគេ ចាំ រាប់ ចំនួន រទេះ យកលុយ យ៉ាង រំភើយ ។
ជាងនេះទៅទៀត ទំនិញគេចពន្ធ ជាច្រើន ប្រភេទ ដូចជា ស្បែកជើង ស្រា បៀរ សាប៊ូ និង ទំនិញ ចាប់ហួយ ជាដើម ត្រូវ មន្ត្រី គយ ច្រក តំបន់ ម៉ាឡៃ ឃុបឃិត ឲ្យ ឈ្មួញ នាំចូល យ៉ាង គគ្រឹកគគ្រេង ដោយ មិន ខ្វល់និងពិនិត្យអ្វីឡើយហើយមិនខ្វល់ ពី ការរិះគន់ អ្វី ទាំងអស់ ។
ហើយបើទោះបី ទំនិញ មួយចំនួន មាន ក្រុមហ៊ុន ទទួលបាន សិទ្ធិ នាំចូល ផ្ដាច់មុខ យ៉ាងណាក៏ដោយ ក៏ មន្ត្រី គយ ច្រក តំបន់ ម៉ាឡៃ ឃុបឃិត ឲ្យ ឈ្មួញ ខិលខូច នាំចូលមន្ថែមលើសិទ្ធផ្តាច់មុខ ដោយបំពាន។
ប្រជាពលរដ្ឋព្រមទាំងអាជីវករដែនាំចូលនូវទំនិញផ្តាច់មុខធំមួយចំនួន បានអំពាវនាវ ទៅថ្នាក់លើពិសេស ឯកឧត្តម គុណ ញឹម អគ្គនាយក នៃ អគ្គនាយកដ្ឋាន គយ និង រដ្ឋាករ កម្ពុជាចាត់វិធានការទប់ស្កាត់ ទង្វើ មិន ប្រក្រតី របស់ មន្ត្រី គយ នៅ ច្រក តំបន់ ម៉ាឡៃ កុំឲ្យពួកគេ ធ្វើ អ្វីៗ ស្រេច តែ អំពើ ចិត្តទាន!!!
មិនតែប៉ុណ្ណោះ ករណី ឈ្មួញ នាំចូល ទំនិញគេចពន្ធ ទំនិញ បង់ពន្ធ មិនគ្រប់និង ទំនិញខុសច្បាប់ នៅ ច្រក តំបន់ ម៉ាឡៃ ធ្វើ ឲ្យ រដ្ឋធ្វើឲ្យពន្ធលើសបន្ទុកហៀហូចូលហោបាវផ្តាច់មុខក្រុមមន្ត្រីគេងប្រវាញ់សង្កត់កររាស្ត្រខ្លាំង រាស្ត្រមិនសប្បាយចិត្តឡើយ។
ពាក់ព័ន្ធករណីទាំងអស់នេះ អ្នកសារព័ត៌មានយើងខ្ញុំមិនទាន់អាចទាក់ទងនិងសុំការបំភ្លឺពី លោក នេត ចន្ថា ប្រធានការិយាល័យគយ និងរដ្ឋាករ ច្រកព្រំដែនតំបន់ ម៉ាឡៃ និង លោក ស សំណាង ប្រធានគណៈកម្មការច្រកទ្វារតំបន់ព្រំដែនម៉ាឡៃ (ព្រំដែនកម្ពុជា)
និងមន្រ្តីគយមួយចំនួនទៀតបាននៅឡើយទេ !!!(ពីព្រោះអត់លេខទូរស័ព្ទទាក់ទង)???
អង្គភាពអ្នកសារព័ត៌មានយើងខ្ញុំ ចុះផ្សាយខាងលើនេះគ្មានគោលបំណងធ្វើឱ្យប៉ះពាល់ដល់ស្ថាប័នពាក់ព័ន្ធណានោះទេ គ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំង រិះគន់ក្នុងន័យស្ថាបនា ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍន៍សង្គមជាតិ អង្គភាពសារព័ត៌មានយើងរង់ចាំការឆ្លើយបំភ្លឺ គ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មាន ៕ដោយ: មានជ័យ
https://t.me/+cYqQWKH24_I5ZjE1
https://www.rmn.asia