ខេត្តមណ្ឌលគិរីៈ ទីលានប្រណាំងរថយន្តOff-Road នៅភូមិមេប៉ៃ ឃុំពូជ្រៃស្រុកពេជ្រាដា ក្លាយជាកន្លែងស្តុបឈើនិងជួញដូរឈើយ៉ាងសកម្ម ជាក់ស្ដែងនៅថ្ងៃទី១៦កុម្ភៈ២០២៣នេះ សមត្ថកិច្ចប្រទះឃើញឈើជាច្រើនម៉ែត្រគូប រថយន្តបាកុង២គ្រឿង និងម៉ូតូ១គ្រឿងម៉ាកវ៉េវពណ៌ខ្មៅគ្មានស្លាកលេខ នៅចំណុចជ្រៀកឈើក្នុងបរិវេណប្រណាំងរថយន្ត Off-Road ដែលមានទីតាំង នៅភូមិមេប៉ៃឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។
សមត្ថកិច្ចបានឱ្យដឹងថា មន្ត្រីរដ្ឋបាលព្រៃឈើថ្នាក់ជាតិ ថ្នាក់ខណ្ឌ និងដឹកនាំដោយលោក ស៊ាវ ងីឈាន់ ព្រះ រាជអាជ្ញារងអមសាលាដំបូងខេត្តមណ្ឌលគិរី កាលពីរសៀលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣នេះ អំឡុងពេលចុះល្បាតបានប្រទះឃើញឈើជាច្រើនម៉ែត្រគូប និងជំនាឈើបន្សល់ទុកនៅក្នុងទីតាំងយ៉ាងច្រើន រថយន្តបាកុងចំនួន២គ្រឿង និងម៉ូតូ១គ្រឿង រួមទាំងរោងតង់ប្រមាណ៤ជំរុំ នៅក្នុងបរិវេន ប្រណាំងរថយន្ត Off-Road ស្ថិតក្នុងភូមិមេប៉ៃ ភូមិពូជ្រៃស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ។
តាមសេចក្ដីរាយការណ៍ថា ពេលសមត្ថកិច្ច ទៅដល់ភ្លាមក្រុមជនល្មើសបានរត់ចែកជើងគ្នា បាតជើងសព្រាតចូលព្រៃបាត់ អស់បន្សល់ទុកតែវត្ថុតាង តែយ៉ាងណា ក៏ដោយគេដឹងថា រថយន្តបាកុង ២គ្រឿងនោះ គឺជារបស់ស្រ្ដីឈ្មួញឈើចាស់វស្សាម្នាក់មានឈ្មោះ ចែគា ។
ក្រុមមន្ត្រីជំនាញបានសន្និដ្ឋានថា ដោយទីតាំងមាន អំណោយផល ដែលក្រុមឧក្រិដ្ឋជនព្រៃឈើ បានសហការណ៍ជាមួយម្ចាស់ក្លឹបគោព្រៃ លបលួចធ្វើសកម្មភាពកាប់ឈើ និងដឹកចេញជាយូមកហើយ។
អង្គភាពយើងខ្ញុំបានស្រាវជ្រាវ រកម្ចាស់ទីតាំង ott Road ដែលមានឈ្មោះលោកទូច រស្មី ប្រធានក្លឹបគោព្រៃ 12 motor park មិនមានលេខទូរសព្ទទំនាក់ទំនង។
ក្រោយការត្រួតពិនិត្យវត្ថុតាងទាំងអស់ត្រូវបានសមត្ថកិច្ចដឹកជញ្ជូនយកទៅរក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើខេត្ត មណ្ឌលគិរី ដើម្បីបន្តចាត់ការតាមនីតិវិធី ៕
https://t.me/+cYqQWKH24_I5ZjE1