ខេត្តបន្ទាយមានជ័យ : បើយោងតាមប្រភពពី សមត្ថកិច្ច ឈរជើងនៅច្រក តំបន់ម៉ាឡៃ មួយចំនួនសូមមិនបញ្ចេញឈ្មោះបានបង្ហើបឲ្យដឹងថា ÷ បច្ចុប្បន្នមន្ត្រីគយប្រចាំច្រកតំបន់ម៉ាឡៃ ខេត្តបន្ទាយមានជ័យ បាននិងកំពុងឃុបឃិតគ្នាឲ្យឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់យ៉ាងពេញបន្ទុកដើម្បីប្រមូលលុយយ៉ាងសន្ធឹកសន្ធាប់ដាក់ហោប៉ៅយ៉ាងស្ងៀមស្ងាត់ផងដែរ ទើបអ្វីៗ អាចប្រព្រឹត្តទៅដោយរលូន ហើយសូម្បីតែទំនិញប្រភេទចំណីអាហារខូចគុណភាពមានផ្ទុកសារធាតុគីមីក៏ឈ្មួញអាចនាំចូលបានយ៉ាងរលូន។
ពាក់ពន្ធ័បញ្ហាលុយចូលក្រោមតុនេះផងដែល ឯកឧត្តម គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា មិនគួរមើលរំលងតទៅទៀតនោះទេ ព្រោះករណីឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់នៅច្រកតំបន់ម៉ាឡៃ ធ្វើឲ្យចំណូលចូលហោប៉ៅបុគ្គលច្រើនជាងចូលរដ្ឋហើយរដ្ឋត្រូវខាតបង់ចំណូលពន្ធយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយខែៗ
ប្រភពពីសមត្ថកិច្ចពាក់ព័ន្ធនៅច្រកតំបន់ម៉ាឡៃ ស្រុកម៉ាឡៃ ដែអត់លិតនិងដឹងហេតុកាណ៌បានឲ្យដឹងថា មួយរយៈកន្លងមកនេះភាភីថៃ បានរឹតបន្តឹងយ៉ាងខ្លាំងចំពោះការនាំចូលផលិតផលសាច់សត្វគ្រប់ប្រភេទពីស្រុកខ្មែររាប់ទាំងប្រហុកផ្អក សាច់ក្រក និងចំណីអាហារជាច្រើនមុខទៀត។ល។និង។ល។
តែផ្ទុយទៅវិញមន្ត្រីគយប្រចាំច្រកតំបន់ម៉ាឡៃ បែឃុបឃិតឲ្យឈ្មួញនាំចូលទំនិញប្រភេទចំណីអាហារខូចគុណភាពមានផ្ទុកសារធាតុគីមីដូចជា សាច់មាន់ ស្លាបមាន់ ជង្គង់មាន់ គ្រឿងក្នុងមាន់ ប្រហិតជាដើម ចូលទឹកដីខ្មែរយ៉ាងពេញបន្ទុកហើយពួកគេចាំរាប់ចំនួនរទេះ និង ក្បាលឡានដឹកទំនិញ និង យកលុយយ៉ាងត្រជាក់ត្រជុំ។
ជាងនេះទៅទៀតទំនិញគេចពន្ធច្រើនប្រភេទដូចជា ស្បែកជើង ស្រាបៀរ សាប៊ូ និងទំនិញចាប់ហួយជាដើម ត្រូវមន្ត្រីគយច្រកតំបន់ម៉ាឡៃ ឲ្យឈ្មួញនាំចូលយ៉ាងរលូនដោយមិនខ្វល់ពីការរិះគន់អ្វីទាំងអស់។
បើទោះបីជាជាទំនិញខ្លះមានក្រុមហ៊ុនទទួលបានសិទ្ធិនាំចូលផ្ដាច់មុខយ៉ាងណាក៏ដោយ ក៏មន្ត្រីគយច្រកតំបន់ម៉ាឡៃ នៅតែឃុបឃិតបន្តរឲ្យឈ្មួញខិលខូចនាំចូលយ៉ាងរលូនផងដែរ ។
បើតាមសេចក្ដីរាយការណ៍ខ្លះបានឲ្យដឹងថា រយៈពេលកន្លងមកនេះមន្ត្រីគយប្រចាំច្រកតំបន់ម៉ាឡៃ ឃុបឃិតឲ្យឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ ទំនិញខុសច្បាប់និងចំណីអាហារខូចគុណភាពមានផ្ទុកសារធាតុគីមីចូលមកកម្ពុជាគឺពូកគេមិនខ្វល់ដែល គឺដើម្បីតែជាថ្នូរនឹងផលប្រយោជន៍តែប៉ុណ្ណុះ។
ហើយមិនតែប៉ុណ្ណុះកន្លងមកនៅច្រកតំបន់ម៉ាឡៃ មានសមត្ថកិច្ចឃុបឃិតឲ្យឈ្មួញនាំចូលរថយន្តចង្កូតស្ដាំ ម៉ូតូគេចពន្ធ និងគ្រឿងអេឡិចត្រូនិកជាដើម ពីព្រោះមេគយច្រកតំបន់ម៉ាឡៃ មានខ្នងបង្អែកគ្រាករឹងមាំសប្បាយកើបលុយតាមរបៀបពុករលួយធ្វើស្រែលើច្បាប់របស់បក្សពូកខ្លួនជាប្រចាំ។
ហេតុដូច្នេះហើយទើបមានសេចក្ដីអំពាវនាដល់ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ព្រមទាំងឯកឧត្តម គុណ ញឹម ជាមេគយធំ មេត្តាទប់ស្កាត់ទង្វើមិនប្រក្រតីរបស់មន្ត្រីគយនៅច្រកតំបន់ម៉ាឡៃ ផងព្រោះបច្ចុប្បន្នពួកគេធ្វើអ្វីៗស្រេចតែអំពើចិត្តដើម្បីតែផលប្រយោជន៍របស់ក្រុមខ្លួន បែបនេះបន្តរទៀត៕
https://t.me/+cYqQWKH24_I5ZjE1
https://www.rmn.asia