អ៊ីស្តង់ប៊ុល៖ យ៉ាងហោចណាស់មនុស្ស១៧ ៦៧៤ នាក់ស្លាប់នៅក្នុងប្រទេសទួរគី ចំណែកនុស្សយ៉ាងហោចណាស់៣ ៣៧៧នាក់ បានស្លាប់នៅក្នុងប្រទេសស៊ីរី ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅតួកគី-ស៊ីរី បានកើនឡើងដល់ ២១,០០០នាក់ហើយ។

ធនាគារពិភពលោក បានសន្យាផ្តល់ជំនួយចំនួន ១,៧៨ពាន់លានដុល្លារដល់ប្រទេសទួរគី ក្នុងជំនួយសង្គ្រោះបន្ទាន់ និងស្តារស្ថានភាពឡើងវិញ។

ចំនួនអ្នកស្លាប់បានកើនឡើងដល់ជាង២០ ០០០ នាក់ ក្នុងគ្រោះរញ្ជួយដី នៅទួរគី និងស៊ីរី

ឡាន​ដឹក​ជំនួយ​របស់​អង្គការ​សហ​ប្រជាជាតិ​ចំនួន​ប្រាំមួយ​គ្គ្រឿង បានឆ្លងកាត់ព្រំដែនពីប្រទេសទួរគីចូលទៅក្នុងប្រទេសស៊ីរី ដើម្បីជួយប្រជាជននៅទីនោះ។

អង្គការសុខភាពពិភពលោកបារម្ភថា បើគ្មានទីជម្រក ទឹក ប្រេងឥន្ធនៈ ឬអគ្គិសនី អ្នកនៅរស់រានមានជីវិតជាច្រើន អាចបាត់បង់ជីវិតបន្តទៀត។

ក្រុមអ្នកជួយសង្រ្គោះនៅក្នុងប្រទេសទួរគី និងស៊ីរីកំពុងបន្តកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ប៉ុន្តែក្តីសង្ឃឹមថា អាចជួយសង្គ្រោះបាន គឺនៅសល់ណាស់ សម្រាប់មនុស្សជាច្រើន ដែលកៀបជាប់នៅក្រោមគំនរបាក់បែក។

ចំណែកក្រុមមនុស្សជួយសង្គ្រោះមកពីបណ្តាប្រទេសផ្សេងៗ បានសម្រុកចូលមកជួយប្រជាជនទួរគី និងប្រជាជនស៊ីរី។

អង្គការ​សប្បុរសធម៌​របស់​ចក្រភព​អង់គ្លេស​បាន​បើក​ការ​អំពាវនាវ​មួយ​ដើម្បី​រៃអង្គាស​ប្រាក់​សម្រាប់​ជួជួយប្រជាជនរងគ្រោះ នៅក្នុងប្រទេសទាំពីរនេះ៕
https://t.me/+cYqQWKH24_I5ZjE1
https://www.rmn.asia

RaksmeyNews ព័ត៌មានទាន់ហេតុការណ៍ សូមទំនាក់ទំនងផ្ដល់ព័ត៌មាន 012 278 222

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *