(ខេត្តមណ្ឌលគិរី) ÷ ដោយយោងតាមប្រភពប្រជាពលរដ្ឋបានរាយការណ៍ពីសកម្មភាពដឹកជញ្ជូនបទល្មើសរបស់ក្រុមឈ្មួញ នៅស្រុកនៅទឹកដីភូមិពូត្រុំ សង្កាត់រមនា ខេត្តមណ្ឌលគិរី ឈើដែលឈ្ងញរកស៊ី លាក់ទុកត្រៀមយកដឹកចេញ។ត្រូវបានមន្ត្រីបរិស្ថាន បានដើរល្បាតហើយក៏ប្រទះឃើញ ជាប្រភេទឈើ ខ្ចិក សន្លឹក ត្រូវបានរឹបអូសយកមករក្សាទុកក្នុងមន្ទីរបរិស្ថាន។

ជាក់ស្ដែងថ្មីៗនេះនៅព្រឹកថ្ងៃទី ១០ ខែកុម្ភៈឆ្នាំ ២០២៣ នេះក្រុមមន្ត្រីបរិស្ថាន។បានដើរល្បាតក្នុងភូមិសាស្ត្រតាមផ្លូវក៏ប្រទះឃើញឈើមួយកន្លែងដែលត្រូវបានឈ្មួញរកស៊ីឈើ យកមកលាក់ទុកនៅចំណុចភូមិពូត្រុំសង្កាត់រមនាក្រុងសែនមនោរម្យខេត្តមណ្ឌលគិរី។

ឈ្មួញដែលរកស៊ីនាំឈើទាំងនោះបានដឹកយកមកលាក់ទុកក្នុងព្រៃក្បែរមាត់ផ្លូវដើម្បីស្រួលដឹកចេញយកទៅក្រៅឈើទាំងនោះសុទ្ធតែប្រភេទឈើខ្ជិកឈើទាំងនោះត្រូវជំនាញបរិស្ថានរឹបអូសយកមករក្សាទុកក្នុងមន្ទីរបរិស្ថានខេត្ត ។

តាមប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថាឈ្មួញទាំងនោះតែងតែចូលកាប់ព្រៃ អារ ស្រៀក យកមកលាក់ទុកក្នុងព្រៃដើម្បីលក់បន្ត ។ប្រភពដដែលបានបន្តទៀតថា ឈើដែលឈ្មួញយកមកលាក់ទុកនោះ។ត្រូវបានមន្ត្រីបរិស្ថានរាប់អូសតែមិនបានជួបម្ចាស់ដែលជាឈ្មួញរកស៊ីឈើទាំងនោះដើម្បីធ្វើការសួរបំភ្លឺបានឡើយ។

ហើយបើតាមសម្ដីប្រជាពលរដ្ឋដែលរស់នៅក្នុងស្រុករមនា លោកបានប្រាប់អ្នកសារព័ត៌មានយើងថា ជារៀងរាល់ថ្ងៃជាពិសេសពេលយប់លោកតែងតែឃើញក្រុមឈ្មួញដឹកឈើសឹងតែជារៀងរាល់យប់តែមិនដែលឃើញមន្ត្រីពាក់ព័ន្ធឬក៏សមត្ថកិច្ចជំនាញណាមួយមកបង្ក្រាបទប់ស្កាត់នោះឡើយ៕
https://t.me/+cYqQWKH24_I5ZjE1
https://www.rmn.asia

RaksmeyNews ព័ត៌មានទាន់ហេតុការណ៍ សូមទំនាក់ទំនងផ្ដល់ព័ត៌មាន 012 278 222

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *