RMN..ASIA February 10, 2023
មិនទាន់មានចំណាត់ការទេ បន្ទាប់ពីឈ្មោះ សួង ហេម បានដាក់ពាក្យបណ្ដឹងចូលលោកមេបញ្ជាការយោធភូមិភាគទី៥ តាំងពីថ្ងៃទី០៥ខែមករាឆ្នាំ២០២៣ ចំពោះករណី លោកគង់ កក្កដា ហៅឡុង ដែលជាទាហានភូមិភាគ៥ បានបោកលុយពីដើមបណ្តឹងឈ្មោះ សួង ហេម ចំនួន២០០០ដុល្លារនិងខ្ចីឡានជិះ យកទៅដាក់បញ្ចាំ៣៥០០ដុល្លារថែមទៀត។
លោកសួង ហេម បានបញ្ជាក់យ៉ាងដូច្នេះថា ក្រោយពីដាក់ពាក្យបណ្តឹង ជាងមួយខែមកហើយ លោកមិនទាន់បានទទួលបានដំណឹងណាមួយពីខាងយោធភូមិភាគទី៥ម្តងសោះ មិនដឹងថាគេមានចំណាត់ការ ហៅឈ្មោះគង់ កក្កដាអោយចូលមកដោះស្រាយ ឬយ៉ាងណានោះទេ។
នេះបើយោងតាមប្រភព អខោនហ្វេសបុកជាច្រើន ដែលបានបង្ហោះពីទង្វើរបស់បុគ្គលឈ្មោះគង់ កក្កដាចំពោះបញ្ហាជាច្រើនករណី ដែលពាក់ព័ន្ធ ដូចជាបោកលុយ បោកឡានរឿងដីធ្លី និងករណីចេញសែកស្អុយជាដើម។ល។
រាល់ទង្វើនិងសកម្មភាពខាងលើ របស់លោកគង់ កក្កដា ហៅឡុង គេនៅមិនទាន់ដឹងថា ឯកឧត្ដម មេបញ្ជាការយោធភូមិភាគទី៥ លោកបានជ្រាបពីទង្វើ របស់កូនចៅឬមួយយ៉ាងណានោះទេ ។សង្ឃឹមថាលោកមេបញ្ជាការ ក្រោយពីទទួលបានព័ត៌មាននេះហើយ លោកនឹងមាន ចំណាត់ការទៅលើទាហានរូបនេះ ទាន់ពេលវេលា ដើម្បីកុំអោយខួចឈ្មោះអង្គភាព កុំអោយខួចដល់ពល់ទាហាន នាយទាហានផ្សេងទៀត ដែលគេល្អត្រឹមត្រូវ ។
ចំពោះករណីខាងលើ ឯកឧត្ដម សេង ធារិន នាយសេនាធិការយោធភូមិភាគទី៥ បានមានប្រសាសន៍ថាសូមអោយម្ចាស់លុយម្ចាស់ឡាន មកដាក់ពាក្យបណ្តឹង នៅការិយាល័យក១យោធភូមិភាគទី៥ គេនឹងចាត់ការអោយហើយ។
លោកឈុន ម៉ៅ មេបញ្ជាការរងយោធភូមិភាគទី៥ ប្រចាំទិសខេត្តបន្ទាយមានជ៏យ បានមានប្រសាសន៍ថា ចាំលោកប្រាប់ទៅឈ្មោះគង់ កក្កដា អោយចូលទៅដោះស្រាយ។
បើតាមប្រភពព័ត៌មាន បានអោយដឹងថា គ្រាន់តែអ្នកបន្ទាយមានជ័យនិងប៉ោយប៉ែត មានមនុស្សច្រើនណាស់ ដែលរងគ្រោះព្រោះចាញ់បោកឈ្មោះគង់ កក្កដា ហៅឡុង ខ្លះលឺថាអស់៥០០០ដុល្លារខ្លះ៣០០០ដុល្លារ ខ្លះរហូតដល់ជាង១០មុឺនដុល្លារ នេះនៅមិនទាន់បានដឹងអ្នកផ្សេងៗទៀតអស់ផង។
លោកគង់ កក្កដា ហៅឡុង មិនអាចសុំធ្វើការស្រាយបំភ្លឺ ជុំវិញការចោទប្រកាន់ ចំពោះករណីខាងលើនេះបានទេ ដោយទូរស័ព្ទគាត់ជាច្រើនខ្សែ មិនអាចទំនាក់ទំងបាន៕
https://t.me/+cYqQWKH24_I5ZjE1
https://www.rmn.asia