ក្រុងឡុងដ៍ៈ មេដឹកនាំ​អ៊ុយក្រែន​ នៅក្នុងជំនួបជាមួយ​មន្ត្រី​អង់គ្លេស កាលពីល្ងាចម្សិលមិញ បាលើកសំណើរសុំយន្តហោះ​ចម្បាំងពីប្រទេស​បារាំង និង​អាល្លឺម៉ង់ ដើម្បីប្រើក្នុងសង្គ្រាមជាមួយរុស្ស៊ី។

ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សឺឡឹនស្គី (Volodymyr Zelensky) បានជួបមេដឹកនាំប្រទេសទាំងពីរ នៅទីក្រុងប៉ារីស ប្រទេសបារំាំង។

ប្រធានាធិបតីបារំាង លោក អ៊ីម៉ាណូអែល ម៉ាក្រុង (Emmanuel Macron ) និងអធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ សូល (Olaf Scholz) បានរំលឹកឡើងវិញថា រុស្ស៊ីមិនអាចឈ្នះសង្រ្គាមនេះទេ។

លោក វ៉ូឡូឌីមៀ ហ្សឺឡឹនស្គី នឹងធ្វើសំណើបន្ថែមទៀត ដើម្បីសុំយន្តហោះនៅពេលលោកជួបជាមួយមេដឹកនាំសហភាពអឺរ៉ុបផ្សេងទៀត នៅទីក្រុងព្រុចសែល ប្រទេសបែលហ្សិច។

លោក​ជឿ​ជាក់​ថា យន្តហោះ​ចម្បាំង និង​កាំជ្រួច​បាញ់ចម្ងាយ​ឆ្ងាយ​មាន​សារៈ​ណាស់ ដើមដើម្បីគាំទ្ររថក្រោះ Leopard 2 ដែល​ប្រទេស​លោក​ខាង​លិច​ បាន​ប្តេជ្ញា​ក្នុង​ការ​ផ្គត់ផ្គង់​នាពេល​ថ្មីៗ​នេះ។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាមួយ កាលពីល្ងាចម្សិលមិញ លោក អ៊ីម៉ាណូអែល ម៉ាក្រុង និងអធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ សូល
បាននិយាយថា ប្រទេសបារាំង និងអាល្លឺម៉ង់មាន លទ្ធភាពក្នុងការផ្លាស់ប្តូរយុទ្ធសាស្ត្រប្រយុទ្ធជាមួយរុស្ស៊ី។

លោក អ៊ីម៉ាណូអែល ម៉ាក្រុង បាននិយាយថា អ៊ុយក្រែនអាចពឹងផ្អែកលើការគាំទ្ររបស់បារាំង ហើយថាប្រទេសបារាំង បានប្តេជ្ញាចិត្តជួយអ៊ុយក្រែន ឲ្យទទួលបានជ័យជម្នះ។

ទាំងប្រធានាធិបតីបារាំង និងអធិការបតីអាល្លឺម៉ង់ ពេលខ្លះបានប្រឈមមុខនឹងការរិះគន់ចំពោះការយឺតយ៉ាវក្នុងការគាំទ្រអ៊ុយក្រែន។

លោក វ៉ូឡូឌីមៀ ហ្សឺឡឹនស្គី ធ្លាប់បានសម្តែងការខកចិត្តចំពោះមេដឹកនាំបារាំង ដែលបានបន្តការសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន (Vladimir Putin)។

ដំណើរ​ទស្សន​កិច្ច​ លោក វ៉ូឡូឌីមៀ ហហ្សឺឡឹនស្គី នៅ​ទីក្រុង​ព្រុចសែល​ បានកើត​ឡើង​បន្ទាប់​ពី​លោក​បាន​ថ្លែង​ទៅ​កាន់​សភា​ចក្រភព​អង់គ្លេស​កាល​ពី​ថ្ងៃ​ពុធ។

នៅ​ទីនោះ លោក​ក៏បាន​ជំរុញ​ឲ្យ​ទីក្រុង​ឡុងដ៍​ផ្គត់ផ្គង់​យន្តហោះ​ចម្បាំង​ដើម្បី​គាំទ្រ​កិច្ចប្រឹងប្រែង​ធ្វើ​សង្រ្គាម​របស់​អ៊ុយក្រែន។

លោកបាននិយាយថា «សេរីភាពនឹងឈ្នះ យើងដឹងថា រុស្ស៊ីនឹងចាញ់សង្គ្រសុំ។ ជ័យជម្នះ គឺជាអាយុជីវិតរបស់យើង»។

រុស្ស៊ីបានព្រមានថា នឹងចាត់វិធានតបវិញ ប្រសិនបើនរណាម្នាក់ ហ៊ានផ្តល់យន្តហោះដល់អ៊ុយក្រែន៕
https://t.me/+cYqQWKH24_I5ZjE1
https://www.rmn.asia

RaksmeyNews ព័ត៌មានទាន់ហេតុការណ៍ សូមទំនាក់ទំនងផ្ដល់ព័ត៌មាន 012 278 222

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed