អ៊ីស្តាន់ប៊ុល៖ ក្រុមអ្នកជួយសង្គ្រោះកំពុងស្វែងរកអ្នកនៅរស់រានមានជីវិតនៅភាគខាងត្បូងប្រទេសទួរគី និងភាគខាងជើងប្រទេសស៊ីរី បន្ទាប់ពីមានការរញ្ជួយដីដ៏ធំចំនួនពីរលើក កាលពីថ្ងៃចន្ទ។
មនុស្សស្លាប់ បានកើនឡើងដល់ជិត ៨ ០០០នាក់ ខណៈមន្ត្រីរដ្ឋាភិបាលព្រមានថា ចំនួនអ្នកស្លាប់អាចបន្តកើនឡើងជាបន្តបន្ទាប់ទៀត ព្រោះមនុស្សបាត់ខ្លួនច្រើនណាស់ ដោយកប់នៅក្រោមគំនរបាក់បែក។
នៅពេលដែលកិច្ចខិតខំប្រឹងប្រែងស្វែងរកបន្តដល់យប់ត្រជាក់ទីពីរ ពេលវេលាកំពុងអស់សម្រាប់អ្នកជួយសង្គ្រោះ ដើម្បីស្វែងរកអ្នកនៅរស់រានមានជីវិតនៅក្រោមគំនរបាក់បែក។
សាច់ញាតិរបស់ជនរងគ្រោះដែលរស់នៅក្នុងអគារបាក់រលំបានចូលរួមកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះដ៏គួរឱ្យភ័យខ្លាចនៅក្នុងទីក្រុងមួយក្នុងចំណោមទីក្រុងដែលរងគ្រោះខ្លាំងបំផុតរបស់ប្រទេសទួរគី ដោយប្រើចង្កឹះ និងកន្ត្រៃ។
គ្រួសារដែលមានទុក្ខព្រួយមួយចំនួនបាននិយាយថា សេវាសង្គ្រោះត្រូវចំណាយពេលយូរពេកក្នុងការឆ្លើយតបនៅតំបន់ខ្លះ។
ការរញ្ជួយដីកម្រិត៧,៨ រិចទ័រដំបូង
បានវាយប្រហារ នៅព្រឹកព្រលឹមថ្ងៃចន្ទ បន្ទាប់មកមានការរញ្ជួយកម្រិត៧,៥ រ៉ិចទ័រ បានកើតឡើងទៀត ក្នុងរយៈពេលប៉ុន្មានម៉ោងក្រោយមក។
ជំនួយសង្គ្រោះបន្ទាន់ត្រូវបានបង្កើននៅភាគខាងត្បូងប្រទេសតួកគី និងនៅភាគខាងជើងប្រទេសស៊ីរី បន្ទាប់ពីគ្រោះរញ្ជួយដីដ៏ធំមួយបានបំផ្លិចបំផ្លាញតំបន់នេះ ដ៏ធំនេះ។
រដ្ឋាភិបាលបរទេសជាច្រើន រួមទាំងចក្រភពអង់គ្លេស សហរដ្ឋអាមេរិក ចិន និងរុស្ស៊ី កំពុងផ្តល់ជំនួយ រួមទាំងអ្នកជំនាញការស្វែងរក និងជួយសង្គ្រោះផងដែរ។
នៅចក្រភពអង់គ្លេស កាកបាទក្រហមអង់គ្លេសគឺជាអង្គការសប្បុរសធម៌ធំដំបូងគេ ដែលចាប់ផ្តើមអំពាវនាវរកជំនួយសង្គ្រោះបន្ទាន់។ អង្គការនេះកំពុងធ្វើការរួមគ្នាជាមួយអង្គកាតអឌ្ឍចន្ទក្រហមទួរគី និងអង្គការអឌ្ឍចន្ទក្រហមអារ៉ាប់ស៊ីរី។
ក្រុមអង្គការទាំងនេះ កំពុងស្ថិតនៅលើមូលដ្ឋានរួចហើយ ដើម្បីផ្តល់ការគាំទ្រជាបន្ទាន់ក្នុងអំឡុងពេលដ៏លំបាកទាំងនេះ ព្រមទាំងជួយជម្លៀសប្រជាជនទៅកាន់ទីសុវត្ថិភាព។
អង្គការ Oxfam គឺជាអង្គការសប្បុរសធម៌ដ៏ធំមួយទៀតដែលបានបើកការអំពាវនាវមួយ។ វាបាននិយាយថា ខ្លួននឹងផ្តោតលើការផ្តល់ការការពារ ទឹក និងអនាម័យ ទីជម្រក និងអាហារ ខណៈពេលការវាយតម្លៃអំពីតម្រូវការរយៈពេលវែង។
អង្គការនានារួមមាន Save the Children, Unicef និង Médecins Sans Frontières (Doctors Without Borders) ទាំងអស់បានចាប់ផ្តើមការអំពាវនាវបន្ទាប់ពីមានការរញ្ជួយដី។
ការខិតខំប្រឹងប្រែងស្វែងរកមនុស្សបាត់ខ្លួន បានបន្តដល់យប់ជ្រៅ ក្នុងអាកាសធាតុត្រជាក់ ដើម្បីស្វែងរកអ្នកនៅរស់រានមានជីវិតនៅក្រោមគំនរបាក់បែក។
ចំណែកសាច់ញាតិរបស់ជនរងគ្រោះ ដែលជាប់ក្នុងអគារបាក់រលំ បាននាំគ្នាចូលរួមកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ។
គ្គ្រួសាអ្នកមានទុក្ខព្រួយមួយចំនួន បាននិយាយថា សេវាសង្គ្រោះ ចំណាយពេលយូរពេកក្នុងការឆ្លើយតបនៅកាន់តំបន់ខ្លះ។
ការរញ្ជួយដីលើកទី២ កម្រិត៧.៥ រ៉ិចទ័រ មិនមែនបង្កផលប៉ះពាល់ដល់តែប្រទេសទួរគី និងប្រទេស ស៊ីរី នោះទេ សូម្បីប្រទេស សាយប្រឹស ហ្សកដង់ លីបង់ អ៊ីរ៉ាក់ ហ្សកស៊ី និងប្រទេសអាម៉េនី ក៏រងគ្រោះដែរ ប៉ុន្តែមិនធ្ងន់ធ្ងរពេក៕
https://t.me/+cYqQWKH24_I5ZjE1
https://www.rmn.asia