ភ្នំពេញ ៖ ថ្មីៗនេះមានសេចក្តីរាយការណ៍មកថា មានទីតាំងល្បែង អាប៉ោងដុះស្លែ មួយកន្លែងសង្ស័យអាជ្ញាធរ និងសមត្ថកិច្ចជាអ្នកបើដៃឧ្យលេង បានជាទីតំាងមួយនេះបើកដំណើរការយ៉ាងរលូន បញ្ជាក់: ទីតាំងខាងលើ ស្ថិតនៅផ្លូវចូល ខាងក្រោយសង្កាត់ស្រះចក ជិតផ្ទះចែមុំ ភូមិទី២០ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
បើយោងតាមប្រជាពលរដ្ឋដែលរស់នៅទីតាំងល្បែងខាងលើបានឧ្យសារព័ត៌មានយើងឲ្យដឹងថា មានទីតាំងល្បែង អាប៉ោងដុះស្លែមួយកន្លែងដែលស្ថិតនៅទីតាំងខាងលើ បើកដំណើរការយ៉ាងរលូនមិនរំខានអាជ្ញាធរមានសមត្ថកិច្ចឡើយ ។
ពលរដ្ឋបន្តទៀតថា ចំពោះទីតាំងអាប៉ោងដុះស្លែមួយកន្លែងនេះ គេមិនដែលឃើញមានសមត្ថកិច្ចប៉ុស្តិ៍នគរបាលសង្កាត់ស្រះចកនិងអាជ្ញាធរពាក់ព័ន្ធណាចុះបង្កាប ឬ ធ្វើការហាមឃាត់ឡើយ សង្ស័យតែអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ ត្រូវរ៉ូវជាមួយនឹងមេក្លោងឈ្មោះស្លេះនិងឈ្មោះរុនហើយទើបមិនបង្កាប ។
បើតាមការបញ្ជាក់របស់អ្នកភូមិទី២០បានប្រាប់អ្នកសារព័ត៌មានយើងឲ្យដឹងថា : ទីតាំងខាងលើនេះអាជ្ញាធរភូមិបានធ្វើការអប់រំម្ដងជាពីរដងរួចមកហើយ ហើយក៏បានរាយការណ៍ទៅខាងនគរបាលប៉ុស្តិ៍ព្រមទាំងសង្កាត់ តែមិនមានចំណាត់ការឡើយ។
លោកបានបញ្ជាក់បន្ថែមទៀតថា លោកមិនមានសិទ្ធិក្នុងការបង្ក្រាបលើបទល្មើសល្បែងស៊ីសងនេះទេ បានត្រឹមតែរាយការណ៍ជូនថ្នាក់លើតែប៉ុណ្ណោះ តែការរាយការណ៍របស់លោកដូចជាគ្មានប្រសិទ្ធភាព ទៅលើទីតាំងល្បែងស៊ីសង ធ្វើឱ្យមេខ្លោងឈ្មោះស្លេះនិងឈ្មោះរុនបានចិត្ត លេងដោយរលូនយ៉ាងអនាធិបតេយ្យ ។
អង្គភាពសារព័ត៌មាន រស្មី news បានធ្វើការទំនាក់ទំនងតាមរយៈតេលេក្រាម ទៅលោក អធិការខណ្ឌដូនពេញដែរ តែលោកមិនមានការឆ្លើយតប ។
មហាជននិងប្រជាពលរដ្ដ ដែលរស់នៅក្នុងសង្កាត់ស្រះចកសូមសំណូមពរដល់លោក ជា ខេមា អភិបាលខណ្ឌដូនពេញនិងលោក ទៀង ចន្ទ័សារ អធិការខណ្ឌដូនពេញ មេត្តាចាត់វិធានការបង្ក្រាបផងខ្លាចថ្ងៃមុខមានអំពើហិង្សាក្នុងគ្រួសារក៏ដូចជាចោរឆក់ ចោរប្លន់ ជាដើម ៕ដោយ :អក្ខរា៣១
https://t.me/+cYqQWKH24_I5ZjE1