ខេត្តមណ្ឌលគិរី : ការឈូសឆាយទន្ទ្រានដីព្រៃពីមេឈ្មួញឈ្មោះកុយ ដែលល្បីដើរម៉ៅការវ៉ៃដីព្រៃធនធានធម្មជាតិជារៀង រាល់ថ្ងៃកំពុងតែឈូសឆាយកាយធ្វើស្រះផង វ៉ៃដីព្រៃដើម្បីយកដីផងនៅចំណុចភូមិឡៅការ សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។

ប្រជាពលរដ្ឋបានឱ្យដឹងថា : ពួកគាត់បានចុះទៅដល់ទីតាំងដែលឈ្មោះកុយបានយកអ៊ុិចស្កាឈូសឆាយវ៉ៃទន្ទ្រានដីព្រៃដើម្បីយកដី ដើម្បីយកជាកម្មសិទ្ធិបុគ្គល ពួកគាត់បានឃើញជាក់ស្ដែងផ្ទាល់តែម្ដងហើយក៏បានសួរនាំបុគ្គល បុគ្គលឈ្មោះកុយនោះឆ្លើយប្រាប់ថាគ្រាន់តែកាយធ្វើស្រះតែប៉ុណ្ណោះ តែមិនបានប៉ុន្មានខែផងក៏ស្រាប់តែឃើញវ៉ៃដីព្រៃជិតអស់រលីង ។ បងប្អូនប្រជាពលរដ្ឋ ពួកគាត់ឆ្ងល់ថាពីមុនឃើញតែធ្វើស្រះបន្តិចបន្តួចតែឥឡូវបែរជា រុករៀនទន្ទ្រានយកដីព្រៃ យកដីព្រៃធ្វើជាកម្មសិទ្ធិទៅវិញ។

ប្រជាពលរដ្ឋបានបន្តទៀតថា បច្ចុប្បន្នឈ្មោះកុយនៅតែបន្តឈូសឆាយវ៉ៃដីព្រៃយកដីដែល បុគ្គលឈ្មោះកុយនោះកំពុងតែវ៉ៃដីព្រៃផង កាយធ្វើស្រះផង ដើម្បីបន្លំភ្នែកមហាជនតែប៉ុណ្ណោះ។

បើតាមឈ្មោះកុយ ដែលជាម្ចាស់អ៊ិចស្ការទទួលម៉ៅការវ៉ៃដីព្រៃបានប្រាប់អ្នកសារព័ត៌មានថា ខ្លួនគ្រាន់តែទទួលម៉ៅការពីក្រុមហ៊ុនមួយ ដែលមិនស្គាល់ឈ្មោះ ដើម្បីធ្វើផ្លូវ និងជីកស្រះទឹក ដើម្បីរក្សាធនធានធម្មជាតិនិងមានប្រភពទឹកសម្រាប់សត្វព្រៃតែប៉ុណ្ណោះ ។ អ្នកសារព័ត៌មានពុំអាចទំនាក់ទំនង ពីក្រុមហ៊ុនដើម្បីសុំការបំភ្លឺបានឡើយ ។

ពលរដ្ឋបានអះអាងថា ការរុករៀនទន្ទ្រានវ៉ៃដីព្រៃដើម្បីធ្វើព្រំនោះ មិនក្រោមពី ៧០ទៅ ៨០ ហិចតានោះទេ ពួកគាត់ឆ្ងល់ថា តើមន្ត្រីពាក់ព័ន្ធទាំងអស់មិនឃើញមានវិធានការណ៍ក្នុងការទប់ស្កាត់សោះឡើយឬក៏បានលាបសក្ការៈអស់ហើយបានជាដេកលង់លក់គ្មានបម្រើកដៃ បម្រើកជើងសោះ ។

ទោះបីកន្លងមកថ្មីៗ ឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី ធ្លាប់បានណែនាំដល់សមត្ថកិច្ចជំនាញនិងអាជ្ញាធរមូលដ្ឋាន ត្រូវរួមសហការគ្នាដើម្បីការពារធនធានធម្មជាតិ ជាពិសេសទប់ស្កាត់បទល្មើសទន្ទ្រានកាន់កាប់ដីដោយខុសច្បាប់ ធ្វើយ៉ាងណារក្សាការពារដីសាធារណ:របស់រដ្ឋឱ្យបានគង់វង្ស ទុកសម្រាប់ប្រើប្រាស់ជាប្រយោជន៍សាធារណ:នៅពេលអនាគត ក៍ដោយ ហាក់បីដូចគ្មានប្រសិទ្ធភាព ហើយអាជ្ញាធរមូលដ្ឋានបែរជាបណ្ដែតបណ្ដោយឲ្យ បុគ្គលខាងលើធ្វើសកម្មភាពឈូសឆាយបានដោយរលូនក្នុងការរុករានទន្ទ្រានដីព្រៃ ។

ប្រជាពលរដ្ឋបានសំណូមពរ ឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី មេត្តាចាត់មន្ត្រីជំនាញធ្វើការស្រាវជ្រាវ និងទប់ស្កាត់បទល្មើសទន្ទ្រានកាន់កាប់ដីដោយខុសច្បាផង ដើម្បីរក្សាការពារដីសាធារណ:របស់រដ្ឋឱ្យបានគង់វង្ស ទុកសម្រាប់ប្រើប្រាស់ជាប្រយោជន៍សាធារណៈនៅពេលអនាគត។

​អង្គភាព​អ្នកសារព័ត៌មាន​យើងខ្ញុំ ចុះផ្សាយ​ខាងលើនេះ​គ្មាន​គោលបំណង​ធ្វើឱ្យប៉ះពាល់​ដល់​ស្ថាប័ន​ពាក់ព័ន្ធ​ណា​នោះទេ គ្រាន់តែ​ជា​កញ្ចក់​ឆ្លុះបញ្ចាំង រិះគន់​ក្នុង​ន័យ​ស្ថាបនា ចូលរួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការអភិវឌ្ឍន៍​សង្គម​ជាតិ អង្គភាព​សារព័ត៌មាន​យើង​រង់ចាំ​ការឆ្លើយបំភ្លឺ គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ​គ្រប់ពេល​ម៉ោង​ធ្វើការ​តាម​របប​អ្នកសារព័ត៌មាន​ សូម​អរគុណ​៕ដោយ: ប្រុស
https://www.rmn.asia

RaksmeyNews ព័ត៌មានទាន់ហេតុការណ៍ សូមទំនាក់ទំនងផ្ដល់ព័ត៌មាន 012 278 222

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed