សេចក្តីប្រកាសនេះធ្វេីឡេីងនៅរសៀល
ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២២
សូមអានខ្លឹមសារទាំងស្រុង របស់ឯកឧត្តមប៉ាន់ខេមប៊ុនថន ៖
ខ្ញុំបាទសូមគោរពជម្រាបជូនសាធារណៈជន បានជ្រាបថា ករណីអ្នកស្រី រិទ្ធ សុគន្ធា និងម្តាយចាស់ជរា ដែលមានបញ្ហារឿងដីធ្លីនៅខេត្តបន្ទាយមានជ័យ ស្វែងរកការអន្តរាគមន៍ជួយដោះស្រាយ ត្រូវបានទទួលការយកចិត្តទុកដាក់ដ៏ខ្ពស់អំពីសម្តេចតេជោនាយករដ្ឋមន្ត្រី ហើយសម្តេចបានចាត់តាំងរូបខ្ញុំបាទប៉ាន់ខែម ប៊ុនថន និងឯកឧត្តម គី តិច រួមជាមួយក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោ ដើម្បីពិនិត្យ និងដោះស្រាយចំពោះករណីនេះ ដោយយកចិត្តទុកដាក់បំផុត ។
ឆ្លៀតឱកាសនេះខ្ញុំបាទនិងក្រុមការងារក៏សូមអរគុណចំពោះបងប្អូនអ្នកសារព័ត៌មានទាំងអស់ ដែលបានផ្សព្វផ្សាយព័ត៌មាននេះ ដោយទឹកចិត្តស្រលាញ់ អាណិត ឈឺឆ្អាល ដើម្បីបានជាដំណឹង រួមជាមួយទឹកចិត្ត ស្រលាញ់អាណិតពីសំណាក់ មហាជនចំពោះករណីនេះ ។
លទ្ធផលទទួលបានផ្លែផ្កាបែបណានោះក្រុមការងារនឹងជូនដំណឹងបន្តបន្ទាប់ទៀត ។”
សូមអរគុណ