ករណីខ្យល់កន្រ្តាក់ រន្ទះបាញ់ និងពស់ចឹក បណ្តាលឲ្យមនុស្សស្លាប់៣នាក់ របួសធ្ងន់៣នាក់ នៅខេត្តកំពង់ធំ កំពង់ធំ: ថ្ងៃពុធ ៧រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១ មានករណីខ្យល់កន្ត្រាក់ ចំនួន០២លើក លើ០២ស្រុក ស្រុកកំពង់ស្វាយ និងស្រុកប្រាសាទសំបូរ របើកដំបូលចំនួន០៣ខ្នង រលំ០៣ បាក់សំយាប០២ខ្នង ករណីរន្ទះបាញ់០១លើក ស្លាប់មនុស្សម្នាក់ និងករណីពស់ចឹក០១លើក ស្លាប់មនុស្សម្នាក់ ។ នៅវេលាម៉ោង១៣និង៤០នាទី ស្ថិតនៅចំណុចភូមិតាធាវ ឃុំជ័យ ស្រុកកំពង់ស្វាយ មានករណីខ្យល់កន្រ្តាក់០១លើក បណ្តាលឲ្យរលំផ្ទះចំនួន០១ខ្នង និង ស្លាប់មនុស្ស០១នាក់ របួស០៣នាក់ ។ ១.ជនរងគ្រោះឈ្មោះ ណាន នី ភេទស្រី អាយុ៣៦ឆ្នាំ (ស្លាប់) ២.ជនរងគ្រោះឈ្មោះ ឡយ លីម ភេទប្រុស អាយុ៣៦ឆ្នាំ (របួសធ្ងន់) ៣.ជនរងគ្រោះឈ្មោះ ឃឿន លីណា ភេទប្រុស អាយុ០៧ឆ្នាំ (របួសធ្ងន់) ៤.ជនរងគ្រោះឈ្មោះ ឃឿន លីថា ភេទប្រុស អាយុ៩ខែ (របួសធ្ងន់) ។ នៅវេលាម៉ោង១៤និង៣០នាទី ស្ថិតនៅភូមិអាត់ស៊ូ និងភូមិជាយសំពៅ ឃុំសំបូរ ស្រុកប្រាសាទសំបូរ មានករណីខ្យល់កន្ត្រាក់០១លើក បណ្តាលឲ្យរបើកដំបូលចំនួន០៣ខ្នង រលំ០២ខ្នង និងបាក់សំយាប០២ខ្នង ។ -វេលាម៉ោង១៤និង៣០នាទី ស្ថិតនៅតំបន់វាលព្រែកតាឡុក ភូមិរកា សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន មានករណីរន្ទះបាញ់០១លើក បណ្តាលឲ្យស្លាប់មនុស្សម្នាក់ ។ ជនរងគ្រោះឈ្មោះ សួង សារ៉ាត់ ភេទប្រុស អាយុ៤៧ឆ្នាំ រស់នៅភូមិត្រពាំងធំ ឃុំស្រង៉ែ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។ មូលហេតុ៖ ជនរងគ្រោះដើរទប់ភ្លឺស្រែពេលមេឃកំពុងភ្លៀង ។ -វេលាម៉ោង១៤និង០០នាទី ស្ថិតនៅភូមិតាំងក្រសៅ ឃុំតាំងក្រសៅ ស្រុកប្រាសាទសំបូរ មានករណីពស់ចឹកស្លាប់០១លើក បណ្តាលឲ្យស្លាប់មនុស្សម្នាក់ ។ ជនរងគ្រោះឈ្មោះ ឈង ឈឿន ភេទស្រី អាយុ៤៤ឆ្នាំ ។ មូលហេតុ៖ ពស់ឡើងលើខ្ទមចាំចម្ការពេលយ ប់បណ្តាលឲ្យចឹកស្លាប់ ។ ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញ នៅក្នុងមូលដ្ឋានបានចុះទៅពិនិត្យ និងធ្វើកណត់ហេតុតាមនីតិវិធីផ្លូវច្បាប់ ។ ជនរងគ្រោះខាងលើ ត្រូវបានបងប្អូនសាច់ញាតិដឹកយកទៅមន្ទីរពេទ្យដើម្បីជួយសង្រ្គោះផងដែរ ។ ចំណែកសាកសព សមត្ថកិច្ចបានប្រគល់ជូនក្រុមគ្រួសារ យកធ្វើបុណ្យតាមប្រពៃណី ៕ PN Share this:TwitterFacebookLike this:Like Loading... Post navigation រដ្ឋបាលរាជធានីភ្នំពេញ នៅតែរក្សាជាតំបន់លឿង លើកលែងតែ២ភូមិ នៅ ក្នុងខណ្ឌឬស្សីកែវ និងខណ្ឌពោធិសែន ជ័យ រក្សាជាតំបន់លឿងទុំ ដ៏ដែល ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនិងស្នងការនគរបាលរាជធានីភ្នំពេញ សេវាកាន់តែទៅកៀកប្រជាពលរដ្ឋ !!!