អាជ្ញាធរស្រុកកំរៀង ចេញល្បាត និងធ្វើការទប់ស្កាត់ពលករបម្រុងលួចឆ្លងដែនចូលទឹកដីថៃ………………. អាជ្ញាធរស្រុកកំរៀង ចេញល្បាត និងធ្វើការទប់ស្កាត់ពលករបម្រុងលួចឆ្លងដែនចូលទឹកដីថៃ ខេត្តបាត់ដំបង៖ នៅថ្ងៃសុក្រ ២រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ តាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង ស្តីពីការការពារសន្តិសុខតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងត្រួតពិនិត្យពលរដ្ឋឆ្លងដែន និងមេខ្យល់នាំពលករចេញ ចូលខុសច្បាប់តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា_ថៃ លោកវរសេនីយ៍ឯក ស៊ិន ប៊ុនរស្មី ស្នងការរងទទួលការងារវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨ ១៩ ក្រោមការបញ្ជាផ្ទាល់របស់លោកវរសេនីយ៍ឯក ម៉ង់ ស៊ី មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨ ១៩ បានដឹកនាំកម្លាំងប៉ុស្តិ៍នគរបាលការពារព្រំដែនគោក បឹងអាជាង សហការជាមួយកម្លាំងកងយោធពលខេរ:ភូមិន្ទ ឈរជើងជួរមុខក្នុងភូមិសាស្រ្តស្រុកកំរៀង ចេញល្បាត និងធ្វើការទប់ស្កាត់ពលករបម្រុងលួចឆ្លងដែនចូលទឹកដីថៃ ដោយមិនស្របច្បាប់ ចំនួន ១ករណី នៅចំណុចភូមិរការបុស ឃុំកំរៀង ស្រុកកំរៀង។ ពលករសរុបមានចំនួន ១៥នាក់ ស្រី ៦នាក់ បានបញ្ជូនទៅអោយកម្លាំងអធិការដ្ឋាននគរបាលស្រុកកំរៀងសាកសួរ និងអនុវត្តតាមផ្លូវច្បាប់បន្ត។ Share this:TwitterFacebookLike this:Like Loading... Post navigation អគ្គីភ័យមួយកើតឡើងដោយឆេះរោងចក្រ ស្នោ នៅផ្លូវជាតិលេខ ៣សុ្រកសំរោង ខេត្តតាកែវ ឯកឧត្តម សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប និងលោកជំទាវ នាំយកទេយ្យទាន ទេយ្យវត្ថុ និងបច្ច័យប្រគេនដល់ព្រះសង្ឈចំនួន ០៣វត្ត ស្ថិតក្នុងក្រុងកែប