អភិបាលខេត្តបន្ទាយមានជ័យ ទទួលថវិកា សម្រាប់ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តដើម្បីចូលរួមចំណែកទ្រទ្រង់ដល់ សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា

អភិបាលខេត្តបន្ទាយមានជ័យ ទទួលថវិកា សម្រាប់ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តដើម្បីចូលរួមចំណែកទ្រទ្រង់ដល់ សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ខេត្តបន្ទាយមានជ័យ:ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ យោងតាមផេកត្រូវការរបស់ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានអញ្ជើញជួបសំណេះសំណាល និងទទួលថវិកាពី អង្គភាពកងពលថ្មើជើងលេខ៥១ ចំនួន៩,៣៩០,០០០រៀល និងអង្គភាពតំបន់ប្រតិបត្តិការសឹករងខេត្តចំនួន ៥,៦៨៥,០០០រៀល ជូនដល់សាខាកាកបាទក្រហមកម្ពុជាខេត្ត ក្នុងគោលបំណងចូលរួមចំណែកទ្រទ្រង់ដល់សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ពិសេសគឺក្នុងខួបលើកទី១៥៨ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២១ ក្រោមប្រធានបទ “ទាំងអស់គ្នារួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ប្រយុទ្ធជំងឺកូវីដ-១៩ និងកសាងភាពធន់របស់សង្គមជាតិ”។ ឯកឧត្តម អ៊ុំ រាត្រី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ក៏បានថ្លែងអំណរគុណដល់អង្គភាពកងពលថ្មើជើងលេខ៥១ និងតំបន់ប្រតិបត្តិការសឹករងខេត្ត ព្រមទាំងកងកម្លាំងទាំងអស បានចូលរួមឧបត្ថម្ភថវិកា ដែលមេបញ្ជាការ បាននាំយកថវិកា ប្រគល់ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តនៅពេលនេះ។ ឯកឧត្តមអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត បន្តថា ថវិកាដែលបានផ្ដល់ជូននៅពេលនេះ គឺពិតជាមានតម្លៃ និងឆ្លើយតបបានទាន់ពេលវេលា ក្នុងកាលៈទេសៈដែលខេត្ត កំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលបានរីករាលដាលនៅទូទាំងខេត្ត និងជួយដល់ប្រជាពលរដ្ឋរងគ្រោះធម្មជាតិផ្សេងៗ ប្រជាពលរដ្ឋក្រីក្រលំបាក ៕

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *