ភ្នំពេញ ៖ នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២ ក្នុងកម្មវិធីបណ្ដុះបណ្ដាលស្ដីពី សារព័ត៌មានក្នុងការចូលរួមកសាងសង្គមប្រជាធិបតេយ្យនៅកម្ពុជាដែលប្រព្រឹត្តទៅនៅរាជបណ្ឌិតសភាកម្ពុជា មានរយៈពេលពីរថ្ងៃ ។ ឯកឧត្ដម ផៃ ស៊ីផាន រដ្ឋមន្រ្តីប្រតិភូ អមនាយករដ្ឋមន្រ្តី និងជាប្រធានអង្គភាព អ្នកនាំពាក្យរាជរដ្ឋាភិបាល បានចាត់ទុកថាអ្នកសារព័ត៌មាន គឺមានតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួម កសាងសង្គមប្រជាធិបតេយ្យ នៅក្នុងប្រទេសកម្ពុជា ស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាល ។

ថ្លែងក្នុងវគ្គបណ្ដុះបណ្ដាលអ្នកសារព័ត៌មាន ស្ដីពី « សារព័ត៌មានក្នុងកិច្ចចូលរួម កសាងសង្គមប្រជាធិបតេយ្យ» ប្រព្រឹត្តទៅរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២២ ដែលរៀបចំដោយ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ឯកឧត្ដម ផៃ ស៊ីផាន បានពន្យល់យ៉ាងលម្អិត ពាក់ព័ន្ធ នឹងការអនុវត្តលិទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ក្នុងការជម្រុញឱ្យប្រទេសជាតិ ទទួលបាននូវផលប្រយោជន៍រួមគ្នា ទាំងការអភិវឌ្ឍន៍ និងការរីកចម្រើនក្នុងសង្គមជាតិ ក្នុងនាមជាតិសាសន៍តែមួយ និងការកសាងសង្គមប្រជាធិបតេយ្យ ក៏ត្រូវការឱ្យមានការចូលរួមពីអ្នកសារព័ត៌មានផងដែរ៕
https://www.RMN.asia

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed