RMN : February 26, 2022
ប្រធានាធិបតីរុស្ស៊ីលោកពូទីន បានអំពាវនាវដល់កម្លាំងទាហានអ៊ុយក្រែនផ្តួលរំលំរដ្ឋាភិបាល ដកតំណែងប្រធានាធិបតី ដើម្បីឡើងកាន់តំណែងដឹកនាំរដ្ឋាភិបាលងាយស្រួលក្នុងការពិភាក្សាជាមួយរដ្ឋាភិបាលទីក្រុងមូស្គូ។
នៅក្នុងសុន្ទរកថាតាមកញ្ចក់ទូរទស្សន៍ ប្រធានាធិបតីពូទីនបានផ្ញើសារទៅកាន់កម្លាំងទាហានអ៊ុយក្រែនថា រុស្ស៊ីនឹងព្រមព្រៀងជាមួយកម្លាំងទាហានអ៊ុយក្រែន ដោយមិនចង់ពិភាក្សាជាមួយ«ក្រុមញៀនថ្នាំ និងដើរតាមហ្វាស៊ីស និយម » ដែលលោកពូទីនចង់សំដៅទៅលើរដ្ឋាភិបាលអ៊ុយក្រែនសព្វថ្ងៃ។

លោកពូទីនបានលើកឡើងថា «ជាថ្មីម្តងទៀតខ្ញុំសូមអំពាវនាវដល់កម្លាំងប្រដាប់អាវុធអ៊ុយក្រែនមិនត្រូវទុកឱ្យថ្នាក់ដឹកនាំអ៊ុយក្រែនប្រើប្រាស់ប្រពន្ធកូនធ្វើជាផ្ទាំងស៊ីបរងគ្រាប់នោះឡើយ»។ ប្រធានាធិបតីពូទីនបញ្ជាក់ថា សូមយោធាអ៊ុយក្រែនឡើងកាន់អំណាច យើងងាយស្រួលទទួលបានកិច្ចព្រមព្រៀង ។ ជាមួយគ្នានេះដែរប្រធានាធិបតីពូទីនក៏បានសរសើរដល់កម្លាំងទាហានរុស្ស៊ីដែលមានសកម្មភាពក្លាហាន ឯកទេសនៅក្នុងការធ្វើសង្គ្រាម ។

ការអំពាវនាវដល់កម្លាំងទាហានអ៊ុយក្រែនឱ្យធ្វើរដ្ឋប្រហារនេះមិនមែនជារឿងងាយស្រួលនោះឡើយ ដោយពេលនេះប្រធានាធិបតីអ៊ុយក្រែនក៏ត្រូវបានគេមើលឃើញស្ថិតនៅជួរមុខប្រយុទ្ធដើម្បីប្រជាជនរបស់គាត់ដែរ។

ក្រុមអ្នកសារព័ត៌មានបានប្រមាញ់ ឃើញពីសកម្មភាពរបស់ប្រធានាធិបតីអ៊ុយក្រែន គឺគាត់នៅជួរមុខប្រយុទ្ធដើម្បីប្រជាជនរបស់គាត់ ដូចអ្វីដែលគាត់បានប្រកាសមិនរត់ចេញពីទីក្រុងKyiv របស់អ៊ុយក្រែននោះឡើយ។ ប្រធានាធិបតី Zelensky បានកាន់អាវុធ និងចូលរួមជាមួយកងទ័ព ដើម្បីទប់ទល់ការឈ្លានពានរបស់រុស្ស៊ី៕ ដោយ៖ធីរីណា
https://www.rmn.asia

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *