ខេត្តព្រៃវែងៈ កាលពីរសៀលថ្ងៃទី២១ខែកុម្ភៈឆ្នាំ២០២២ នៅចន្លោះគីឡូម៉ែតលេខ 85-86 លើផ្លូវជាតិលេខ1 ស្ថិតនៅក្នុងភូមិសង្កែចុង ឃុំក្រាំងស្វាយ ស្រុកព្រះស្ដេច ខេត្តព្រៃវែង។
រថយន្តនិងម៉ូតូក្នុងទិសដៅផ្ទុយគ្នាពីលិចទៅកើតរវាងរថយន្តម៉ាកហ្វត ពណ៌ សពាក់ផ្លាកលេខ កម្ពុជាKHM 2428 ( អ្នកបើកបររត់គេចខ្លួនបាត់ )ដោយបើកក្នុងទិសដៅពីលិចទៅកើត។មកដល់ចំណុចកើតហេតុ បានបុកជាមួយម៉ូតូម៉ាកហុងដាពណ៌ខ្មៅ ពាក់ផ្លាកលេខកំពង់ធំ1K- 7197 បើកបរដោយឈ្មោះ ខូវ ក្រឹម ភេទប្រុស អាយុ ៣១ ឆ្នាំ រស់នៅភូមិនីពេជ ក ឃុំនីពេជ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បណ្តាលឱ្យស្លាប់នៅកន្លែងកើតហេតុ)។

ក្រោយពីបុកគ្នាជាមួយម៉ូតូខាងលើ រួចរថយន្តហ្វតក៏បានជ្រុលចង្កូតទៅបុករថយន្ដម៉ាកតូយូតាព្រុសពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 2AT-7091 បើកដោយឈ្មោះ គីន កុសល្យ ភេទប្រុស អាយុ ២៥ ឆ្នាំ នៅភូមិ រការធំ ឃុំកំពង់ត្របែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែងបណ្តាលរងរបួសស្រាល។

មូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍ គឺដោយសារម៉ូតូបើកវ៉ាជែងរថយន្ដក៏បានវ៉ាក់អើនឹងរថយន្ដម៉ាកហ្វតហើយ ក៏ បុកចំពីមុខបណ្តាលឱ្យមានគ្រោះថ្នាក់តែម្តង ។
រថយន្តទាំងពីរគ្រឿង និង ម៉ូតូ ត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលក្រាំងស្វាយ ដើម្បីចាត់ការបន្តទៅតាមផ្លូវច្បាប់៕
https://www.rmn.asia

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed