ភ្នំពេញ ៖​ ដោយទទួលបានសេចក្តីរាយការណ៍ ពីប្រជាពលរដ្ឋ ក្នុងមូលដ្ឋានខណ្ឌអំពីការលបលួចបើកល្បែកស៊ីសងខុសច្បាប់នៅក្នុងមូលដ្ឋានខណ្ឌ នៅល្ងាច ថ្ងៃអាទិត្យ ៤ រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២ វេនាម៉ោង ០៣:៣០នាទី លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានចាត់ អោយលោក នី សាមិត្ត ប្រធានការិយាល័យសាធារណៈ និង សណ្តាប់ធ្នាប់ខណ្ឌ ដឹកនាំកម្លាំងចម្រុះ ចុះបង្ក្រាបល្បែងស៊ីសងសុខច្បាប់ តាមប្រព័ន្ធអ៉ីនធើណេត បានចំនួន០២ទីតាំង ទីតាំងទី១ ផ្ទះលេខ៦៣ ផ្លូវលេខ៥៣ និងទីតាំងទី២ ផ្ទះលេខ៦៩ ផ្លូវលេខ៥៣ ជាលទ្ធផលពិនិត្យឃើញថា ទីតាំងខាងលើនេះពិតជាបានបើកល្បែងស៊ីសងខុសច្បាប់ តាមប្រព័ន្ធOnline ដូចសេចក្ដីរាយការណ៍ ប្រាកដមែន ក្រុមការងារសម្រេច ធ្វើការដកហូតសម្ភារៈ រួមមានកុំព្យូទ័រ ទូរទស្សន៍ និង សំភារៈមួយចំនួនទៀតដែរ បម្រើអោយការប្រព្រឹត្តល្បែងស៊ីសង យកទៅរក្សាទុក នៅរដ្ឋបាលខណ្ឌដូនពេញ ចំពោះមនុស្សចំនួន១៧នាក់ បញ្ជូនទៅប៉ុស្តិ៍នគរបាល ផ្សារថ្មីទី១ ដើម្បីអនុវត្តតាមនិតិវិធី៕
https://www.rmn.asia

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed