រាជធានីភ្នំពេញ ៖ ក្នុងថ្ងៃទិវានៃក្តីស្រឡាញ់ គឺនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ នៅចំណុចហាងលក់បាយ ផ្លូវលេខ៩០ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ នៅវេលាម៉ោង៣និង៣០នាទី សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានបង្ក្រាបករណីជួញដូរគ្រឿងញៀននិងចាប់ខ្លួនជនសង្ស័យម្នាក់ រឹបអូសគ្រឿងញៀនជិត ៥ គីឡូក្រាម ។
ការចាប់ខ្លួនជនសង្ស័យជួញដូរគ្រឿងញៀនខាងលើនេះ ដោយអនុវត្តតាមបញ្ជា ឯកឧត្តម នាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម នាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ហើយកម្លាំងជំនាញ(ក១) នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដែលដឹកនាំដោយលោក ពុធ ស៊ុនរស្មី នាយករងមន្ទីរ ចូលរួមសហការពីកម្លាំងជំនាញស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងសម្របសម្រួលពីលោក អ៊ុ សុភក្តិ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានដំណើរការស៊ើបអង្កេត ស្រាវជ្រាវ ឈានទៅបង្ក្រាបបង្ក្រាបករណីជួញដូរគ្រឿងញៀន ។
ជនសង្ស័យឈ្មោះ ថន ពុទ្ធារិទ្ធ ហៅ ស្វិត ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិ ខ្មែរ។
ចាប់យកវត្ថុតាងរួមមាន ៖ -អ៊ិចស្តាស៊ី (MDMA) ទម្ងន់សុទ្ធ ៣៣៦.៧៤ក្រាម, -មេតំហ្វេតាមីន(ICE)ទម្ងន់សុទ្ធ ៦៥៩.៦៥ក្រាម, -កេតាមីន(KETAMIN)ទម្ងន់សុទ្ធ ២៨៥៥.៩៨ក្រាម, -នីមេតាហ្សេប៉ាម(NIMETAZEPAM)ទម្ងន់សុទ្ធ ២៦១.៣៦ក្រាម។ ដែលសរុបរួមមានទម្ងន់ ៤ គ.ក្រ ១៧២.៦៥ក្រាម។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងចាប់យកខាងលើ សមត្ថកិច្ចជំនាញ បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញបន្តតាមនីតិវិធី ៕
https://www.rmn.asia