ភ្នំពេញ : នាព្រឹកថ្ងៃព្រហស្បតិ៍ ១ រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង ៩:០០នាទី លោក ហែម ដារិទ្ធិ អភិបាល នៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសផ្ទេរភារកិច្ចស្មៀនសង្កាត់ចោមចៅទី១ លោក លន់ សុភក្ត្រ័ មន្ត្រីថ្នាក់លេខ៧ ត្រូវបានផ្ទេរតួនាទីភារកិច្ចពីស្មៀនសង្កាត់ចោមចៅទី១ ទៅមន្ត្រីសាលារាជធានីភ្នំពេញហើយ លោក សួ ភក្ត្រ័លំពង្ស មន្ត្រីថ្នាក់លេខ៦ ពីមន្ត្រីសាលាខណ្ឌពោធិសែនជ័យ មកជាមន្រ្តីស្មៀននៅសង្កាត់ចោមចៅទី១ វិញ ៕

https://www.rmn.asia

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed