ភ្នំពេញ : កាលពីយប់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២នៅវេលាម៉ោងប្រហែល១០:០៥នាទីយប់ មានករណីភ្ញាក់ផ្អើលមួយដោយសារការ ទំនាស់ពាក្យសំដីរវាងអ្នកជិតខាងនិងអ្នកជិតខាងគ្នា ចាក់ភ្លេងច្រៀងកំសាន្ត អបអរនៅថ្ងៃបុណ្យនៃសេចក្តីស្រឡាញ់១៤កុម្ភៈ ដែលមានទីតាំងស្ថិតនៅចំណុចបុរីសែនសុខ ក្នុងភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។

បើតាមការបញ្ជាក់ពីលោក ហាងគង់លាវ អាយុ៦៧ឆ្នាំ(គូភាគីទំនាស់) មានទីលំនៅក្នុងបុរីសែនសុខផ្ទះលេខY៩៥និងY៩៧ ផ្លូវលេខ១២៨K ភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង បានឲ្យដឹងថា : ទីតាំងឆ្នោតដែលចាក់ភ្លេងនិងច្រៀងកម្សាន្ត បង្កឲ្យមានសម្លេងរំពងខ្លាំងប៉ះពាល់ដល់រូបគាត់និងអ្នកជិតខាង ហើយរូបគាត់បានឱ្យបន្ថយសំឡេងព្រោះយប់ហើយព្រមទាំងយកទូរស័ព្ទថត បណ្ដាលឲ្យមានទំនាស់ពាក្យសម្ដីកើតឡើង។

លោក ហាង គង់លាវ បានបញ្ជាក់បន្ថែមទៀតថា: លោកមិនមានការប្ដឹងផ្ដល់នោះទេ? លោកសំណូមពរឱ្យភាគីម្ខាងទៀតចាក់ភ្លេងច្រៀងកម្សាន្តត្រឹមម៉ោង៩យប់បានហើយ ហើយបើលើសពីនោះសូមឱ្យបន្ថយសំឡេងតិចៗកុំឲ្យប៉ះពាល់ដល់អ្នកជិតខាងភូមិផងរបងជាមួយគ្នា។

តែបើតាមការបញ្ជាក់ពីភាគីម្ខាងដែលជាអ្នកតំណាងក្រុមហ៊ុនឆ្នោតមានទីតាំងផ្ទះលេខY៧៨និងY៨០ (ទល់មុខគ្នា)បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា : ក្រុមគាត់បានចាក់ភ្លេងនិងច្រៀងកំសាន្ត ព្រោះថ្ងៃនៃសេចក្តីស្រឡាញ់ ១៤កុម្ភៈ ដើម្បីជូនពរក្រុមការងារ ហើយការចាក់ច្រៀងកំសាន្តនេះត្រឹមតែម៉ោង១០តែប៉ុណ្ណោះ។មិនមែនចាក់ច្រៀងកំសាន្តជារៀងរាល់ថ្ងៃនោះទេ។ហើយក្នុងការជួបជុំនេះលោកក៏មានការប្រុងប្រយ័ត្នដែរ ដោយមានការរក្សាគម្លាត តាមការណែនាំរបស់ក្រសួងសុខាភិបាល។

បើតាមការបញ្ជាក់របស់លោក នាង ឧត្តម ប្រធាននគរបាលប៉ុស្តិ៍សង្កាត់ត្រពាំងសាំងបានឲ្យដឹងថា : ក្រោយពីបានទទួលដំណឹងនេះភ្លាមលោកបានដឹកនាំកម្លាំងចុះមកអន្តរាគមន៍ ដើម្បី កុំឲ្យមានអំពើហិង្សាណាមួយកើតឡើង ។
ហើយលោកបានបញ្ជាក់បន្ថែមទៀតថា: កន្លងមកគូភាគីទាំងពីរធ្លាប់មានទំនាស់គ្នាមួយដងរួចមកហើយលោកបានពន្យល់ណែនាំអប់រំ អោយចេះអធ្យាស្រ័យឱ្យគ្នាទៅវិញទៅមករវាងអ្នកជិតខាងនិងអ្នកជិតខាង ៕
https://www.rmn.asia

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *