ប្រជាពលរដ្ឋជាង១ពាន់គ្រួសារ បានចាប់ឆ្នោតយកលេខក្បាលដីឡូតិ៍នៅចំណុចបឹង៧៥ ភូមិអូរអំពិល ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ក្រោយការដោះស្រាយបញ្ចប់វិវាទរ៉ាំរ៉ៃតាមបែបឈ្នះឈ្នះ
__
ខេត្តបន្ទាយមានជ័យ ៖ ថ្ងៃចន្ទ ១៣កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ ប្រជាពលរដ្ឋជាង១ពាន់គ្រួសារ បានចាប់ឆ្នោតយកលេខក្បាលដីឡូតិ៍នៅចំណុចបឹង៧៥ ភូមិអូរអំពិល ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ក្រោយការដោះស្រាយបញ្ចប់វិវាទរ៉ាំរ៉ៃតាមបែបឈ្នះឈ្នះរបស់ក្រុមការងារខុទ្ទកាល័យសម្តេចតេជោ នាយករដ្ឋមន្ត្រី ដឹកនាំដោយឯកឧត្តម ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យ សម្តេចតេជោ នាយករដ្ឋមន្ត្រី និងក្រុមការងារសាលាខេត្តបន្ទាយមានជ័យ ដឹកនាំដោយលោក លី សារី អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ។

Byrmnasia

Feb 15, 2022

ពិធីចាប់ឆ្នោតយកលេខក្បាលដីឡូតិ៍ជូនប្រជាពលរដ្ឋនៅចំណុចបឹង៧៥ ជាង១ពាន់គ្រួសារនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចតេជោ នាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងារដោះស្រាយវិវាទតាមបែបឈ្នះឈ្នះ ឯកឧត្តម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ លោកហោ សេរីវឌ្ឍន៍ ប្រធានផ្នែកក្រៅប្រពន្ធ័យុវជនថ្នាក់កណ្តាលនិងមានការចូលរួមពីសំណាក់ឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ឯកឧត្តមប្រធានសាលាដំបូងខេត្ត មន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដី ទីចាត់ការអន្តរវិស័យសាលាខេត្ត រដ្ឋបាលស្រុកម៉ាឡៃ កងកម្លាំងមានសមត្ថកិច្ច និងក្រុមការងារពាក់ព័ន្ធ។

ប្រជាពលរដ្ឋដែលទទួលបានលេខក្បាលដីឡូតិ៍ បានសម្តែងក្តីរំភើបសប្បាយរីករាយចំពោះដំណើរការដោះស្រាយតាមបែបឈ្នះឈ្នះរបស់ក្រុមការងារ ហើយបងប្អូនប្រជាពលរដ្ឋបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលតែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់ពេលវេលា និងគ្រប់ទីកន្លែង៕(មានវីដេអូ)
https://www.rmn.asia

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed