ខេត្តរតនគិរី : ដោយមានការចង្អុលបង្ហាញពីលោកឧត្ដមសេនីយ៍ទោ ស្នងការ នគរបាលខេត្ត នឹងបទបញ្ជារបស់លោកឧត្ដមសេនីយ៍ត្រី វ៉ាន់ សង្វាត ស្នងការរងផែនការងារប្រឆាំងបទល្មើសគ្រឿងញៀន។
នៅរសៀលវេលាម៉ោង១៦:០០នាទី ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២ កម្លាំងនៃការិយាល័យប្រឆាំងគ្រឿងញៀន ដឹកនាំដោយលោក វរសេនីយ៍ទោ សុខ សែន ចំរ៉ុង នាយការិយាល័យប្រឆាំងគ្រឿងញៀន នឹងមានការសម្របសម្រួលនិតិវិធីដោយលោក កែវ ភក្ដី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត បានចុះបង្រ្កាបករណី ជួញដូរ នឹងប្រើប្រាស់ នូវសារធាតុញៀន នៅចំណុចបន្ទប់ជួលមួយកន្លែង ស្ថិតក្នុងភូមិថ្មី សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៣មុខសញ្ញា ស្រី០១នាក់ នឹងវត្ថុតាងមួយចំនួន។
ជនសង្ស័យមានឈ្មោះដូចខាងក្រោម៖
១.ឈ្មោះ គីន កែវ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ។
២.ឈ្មោះ ស៊្រុន គន្ធា ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ។
៣.ឈ្មោះ នួន ស្រីនាត ភេទស្រី អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ។
ជនសង្ស័យខាងលើបានតេស្តរកសារធាតុញៀនជាលទ្ធផល វិជ្ជមានទាំង០៣មុខសញ្ញា។
ក្នុងនោះដែរ សមត្ថកិច្ចបានដកវត្ថុតាងរួមមាន៖
១.មេតំហ្វេតាមីនអាយ ចំនួន០៦ថង់ ទម្ងន់ ៤.៦៣ ក្រាម
២.ម៉ូតូ០១គ្រឿង
៣.ទូរស័ព្ទដៃ០២គ្រឿង
៤.សម្ភារៈសេពនូវសារធាតុញៀនមួយចំនួន។
បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងត្រូវបានឃាត់ នឹងរក្សាទុកនៅការិយាល័យជំនាញដើម្បីកសាងសុំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនិតិវិធីច្បាប់៕