ខេត្តចំនួន០៦រួមមាន ខេត្តត្បូងឃ្មុំ ខេត្តក្រចេះ ខេត្តមណ្ឌលគិរី ខេត្តកំពង់ចាម ខេត្តព្រៃវែង និងខេត្តស្វាយរៀង ទទួលអំណោយ ថេបប្លេត និងសម្ភារៈបរិក្ខាពេទ្យជាច្រើនមុខ ពីសម្តេចតេជោ ហ៊ុនសែន តាមរយៈលោកជំទាវ ឳ វណ្ណឌីន នៅខេត្តត្បូងឃ្មុំ

ខេត្តត្បូងឃ្មុំ៖ ព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ តំណាងឲ្យគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ខេត្តចំនួន០៦ រួមមានខេត្តត្បូងឃ្មុំ ខេត្តក្រចេះ ខេត្តមណ្ឌលគិរី ខេត្តកំពង់ចាម ខេត្តព្រៃវែង និងខេត្តស្វាយរៀង អញ្ជើញទទួលថេបប្លេត និងសម្ភារៈបរិក្ខាពេទ្យជាច្រើនមុខ ដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស ព្រមទាំងអញ្ជើញចូលរួមពីលោកស្រីវេជ្ជបណ្ឌិត លី អាយលែន តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជាផងដែរ ។
ពិធីប្រគល់-ទទួលនេះ ប្រព្រឹត្តទៅនៅបរិវេណសាលាខេត្តត្បូងឃ្មុំ ដោយមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ លោក-លោកស្រី ប្រតិភូអមដំណើរ ឯកឧត្តម អភិបាលរងខេត្ត នាយករដ្ឋបាល ប្រធាន-អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត ប្រធានមន្ទីរសុខាភិបាលទាំង៦ខេត្ត និងអ្នកពាក់ព័ន្ធ។
នាឱកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ មានប្រសាសាន៏លើកឡើងពីការគិតគូរ និងយកចិត្តទុកដាក់ខ្ពស់ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ចំពោះប្រជាពលរដ្ឋគ្រប់រូប ក្នុងបរិបទនៃការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ជាក់ស្តែងថ្ងៃនេះគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ បាននាំយកនូវថេបប្លេត និងសម្ភារៈបរិក្ខាពេទ្យជាច្រើនមុខ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ដើម្បីប្រគល់ជូនមន្ទីរសុខាភិបាល ទាំង ៦ ខេត្ត សម្រាប់ក្រុមគ្រូពេទ្យចាក់វ៉ាក់សាំងកូវីដ១៩ ដែលជាអំណោយដ៏មានសារសំខាន់ សម្រាប់ឱ្យដំណើរការចាក់វ៉ាក់សាំងរបស់គ្រូពេទ្យយើង កាន់តែប្រសើរជូនប្រជាពលរដ្ឋ។
ក្នុងឱកាសនោះ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានថ្លែងថា នៅថ្ងៃនេះគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ បាននាំយកនូវថេបប្លេត ព្រមទាំងសម្ភារៈបរិក្ខាពេទ្យមួយចំនួន ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន សម្រួលដល់ដំណើរការចាក់វ៉ាក់សាំង របស់គ្រូពេទ្យនៅតាមបណ្តាខេត្ត ។
លោកជំទាវ បានបញ្ជាក់ថា នេះបានឆ្លុះបញ្ចាំងឱ្យឃើញថា ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់ សម្ដេចតេជោ នាយករដ្ឋមន្ដ្រី ប្រជាពលរដ្ឋយើង អាចទទួលបាននូវវ៉ាក់សាំងនេះ និងបញ្ជាក់យ៉ាងច្បាស់ថា កម្ពុជា មិនអាចខ្វះបាននូវវត្ដមានរបស់សម្ដេចតេជោ ហ៊ុន សែន ព្រោះគ្រប់ពេលវេលា និងកាលៈទេសៈទាំងអស់ ដែលប្រទេសជាតិជួបនឹងការលំបាក វត្ដមានរបស់សម្ដេច តែងតែបង្ហាញ និងនៅជាប់ជានិច្ច ជាពិសេសក៏បានដោះស្រាយនូវបញ្ហានានា និងផ្ដល់លទ្ធភាពជាច្រើន ជូនដល់ប្រជាពលរដ្ឋ។
លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន បន្ថែមថា ថេបប្លេត និងសម្ភារៈបរិក្ខាពេទ្យជាច្រើនមុខនេះ នឹងបង្កលក្ខណៈងាយស្រួលដល់ក្រុមគ្រូពេទ្យ សម្រាប់ការងារចាក់វ៉ាក់សាំងនេះ ជាឧបករណ៍មួយដ៏មានសារៈសំខាន់ នៅក្នុងការចូលរួមចំណែកសម្រាប់ការពារបុគ្គល ពីភាពធ្ងន់ធ្ងរនៃការវាយលុករបស់មេរោគកូវីដ-១៩ និងកាត់បន្ថយបានជាអតិបរិមា នៃការចូលសម្រាកពេទ្យ និងអត្រាមរណភាពផងដែរ។
ជាមួយគ្នានោះ លោកជំទាវវេជ្ជបណ្ឌិត ក៏បានក្រើនរំលឹកផងដែរ សូមបន្ដចូលរួមនៅក្នុងការអនុវត្ដនូវវិធានសុខាភិបាល និងយ័ន្ដការពារ ដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជា តែងតែអំពាវនាវ គឺ៣ការពារ និង៣កុំ និងអនុវត្ដឱ្យបានខ្ជាប់ខ្ជួនជានិច្ច ដើម្បីកម្ពុជារូចផុតពីការឆ្លងជំងឺកូវីដ-១៩។
សូមជម្រាបថា សម្ភារដែលប្រគល់ជូនរួមមាន៖ ថេបប្លេត ឡេបថប (Labtop), ម៉ាស៊ីនព្រីន, ម៉ាស, សម្លៀកបំពាក់សុវត្ថិភាពរបស់គ្រូពេទ្យ, របាំងមុខ, ស្រោមជើង ស្រោមដៃ, ម៉ាស៊ីនវាស់កម្ដៅ, ម៉ាស៊ីនវាស់សម្ពាធឈាម, ធុងដាក់វ៉ាក់សាំង, មួក និងសម្ភារមួយចំនួនទៀត ក្នុងនោះក៏មានម៉ាស៊ីនវាស់កំហាប់អុកស៊ីសែន នៅម្រាមដៃមួយចំនួន ដែលជាអំណោយរបស់ អង្គការសុខភាពពិភពលោកប្រចាំកម្ពុជាផងដែរ៕cpp

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *