លោកអភិបាលខេត្តប៉ៃលិន ចូលរួមរំលែកមរណៈទុក្ខជាមួយក្រុមគ្រួសារសពលោកទូច សាវ៉ែនដែលបានស្លាប់ដោយសារជំងឺទឹកនោមផ្អែមប្រភេទទី ២ រ៉ាំរ៉ៃនិងវិបត្ដិផ្លូវដង្ហើមធ្ងន់ធ្ងរស្រួចស្រាវបណ្ដាលមកពីវីរុសកូវីដ១៩

ខេត្តប៉ៃលិន: លោក ឃ្លោក នួយអភិបាលរងខេត្តប៉ៃលិន តំណាងឲ្យលោកជំទាវបាន ស្រីមុំ ភិបាលខេត្តបានដឹកនាំមន្ត្រីរាជការយុវជនសហភាពសហព័ន្ធយុវជនកម្ពុជាសាខា ខេត្តប៉ៃលិននិងចូលរួមពីអាជ្ញាធរ មូលដ្ឋាន ឃុំស្រុកនាំយក ទេយ្យទានមួយចំនួនធំចូលរួមរំលែកមរណៈទុក្ខជាមួយក្រុមគ្រួសារសពលោកទូច សារ៉ែនដែលបានមរណ:ភាពដោយសារជំងឺទឹកនោមផ្អែមប្រភេទទី ២ រ៉ាំរ៉ៃ និងវិបត្ដិផ្លូវដង្ហើមធ្ងន់ធ្ងរស្រួចស្រាវបណ្ដាលមកពីវីរុសកូវីដ១៩ ស្ថិតនៅក្នុងភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិនកាលពីថ្ងៃទី ២០ ខែមិថុនាឆ្នាំ ២០២១ នេះ។
លោកឃ្លោក មួយ បាននាំសាររំលែកទុក្ខដ៏ក្រៀមក្រំរបស់លោកជំទាវបាន ស្រីមុំអភិបាលនៃគណៈអភិបាលខេត្តនិងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ខេត្តប៉ៃលិនក្នុងនាមរដ្ឋបាលខេត្តប៉ៃលិន និងក្នុងនាមនាងខ្ញុំផ្ទាល់យើងខ្ញុំពិតជាមានក្តីរន្ធត់ក្តុក ក្តួលរំជួលចិត្តដ៏ក្រៀមក្រំជាទីបំផុតជាមួយគ្រួសារនៃសព លោកទូច សារ៉ែន ដែលបានមកដាក់ភាពដោយសារ ជំងឺទឹកនោមផ្អែមប្រភេទទី ២ រ៉ាំរ៉ៃនិងវិបត្ដិ ផ្លូវដង្ហើមធ្ងន់ធ្ងរស្រួចស្រាវបណ្ដាលមកពីវីរុសកូវីដ១៩ ដំណឹងដ៏រន្ធត់និងក្រៀមក្រំជាទីបំផុតនេះយើងខ្ញុំសូមចូលរួមរំលែកទុក្ខដល់បងវែកសោកស្ដាយអាឡោះអាល័យជា ទីបំផុតជាមួយគ្រួសារនៃសពដែលបានបាត់បង់ប្ដីឪពុកបងប្អូនជីតា ប្រកបដោយព្រហ្មវិហារធម៌ និងជាទីគោរពស្រឡាញ់បំផុត របស់ក្រុមគ្រួសារស្ថិតក្នុងសមាណទុក្ខ ដល់សោកសង្វេគយ៉ាងក្រៃលែងនេះយើងខ្ញុំសូមលំឱនកាយវាចាចិត្ត លើកហត្ថាប្រណមបួងសួងដល់គុណបុណ្យ ព្រះរតនត្រ័យវត្ថុសាកសិទ្ធក្នុងលោក និងព្រះបារមីនៃព្រះពុទ្ធព្រះធម៌ព្រះសង្ឃ តាមជួយស្រួលជួយថែរក្សាដួងវិញ្ញាណក្ខន្ធ លោកទូច សារ៉ែនសូមបានទៅសោយសុខក្នុងសុគតិភពជានិរន្តរ៍កុំបីឃ្លៀងឃ្លាតឡើយឯលោកឃ្លោក មួយ បានបញ្ជាក់ថានេះជាករណីទី ២ហើយសម្រាប់ខេត្តប៉ៃលិនដែលមានអ្នកមរណៈភាពដោយសារជំងឺកូវីដ១៩។
លោកស្រីសំរិទ្ធ កល្យាណ ភរិយាលោកទូច សារ៉ែនបានរៀបរាប់ទាំងទឹកភ្នែក ពីការឆ្លងកាត់នៃជម្ងឺដ៏កាចសាហាវមួយនេះរជាជំងឺគ្មានស្រមោល ដែលកាចសាហាវណាស់ សូមបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ សូមការពារខ្លួនឲ្យបានខ្ចាប់ខ្ជួនកុំឲ្យដូចគ្រួសារនាងខ្ញុំ ជាងនេះទៀតលោកស្រីបានថ្លែងអំណរអរគុណលោកជំទាវបាន ស្រីមុំ ដែលជានិច្ចជាកាលលោកជំទាវតែងតែយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋក្នុងខេត្តប៉ៃលិនក្នុងការការពារជំងឺកូវីដ១៩។
តិយទានដែលប្រគល់ជូនក្នុងពេលនោះ រួមមាន អង្ករ៥០គ.ក ទឹកសុទ្ធ ៣យួរទឹកត្រី ១ យួរទឹកស៊ីអ៊ីវ ១ យួរត្រីខ ១យួរនិងថវិកា មួយ លានរៀល(១០០០០០០រៀ)។

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *