សមត្ថកិច្ច អធិការរដ្ឋាននគរបាលស្រុកសំពៅលូនអនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួន ឃាត់ខ្លួនជនសង្ស័យចំនួន ០១ នាក់ ពាក់ព័ន្ធករណី ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស
ភ្នំពេញ : យោងតាមផេកនគរបាលស្រុកសំពៅលូនបានឲ្យដឹងថា :នៅថ្ងៃសុក្រ ៩ កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ឋសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី ១៨ ខែ មិថុនា ឆ្នាំ ២០២១ ដោយអនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម ឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ទោ ទឹម វិឆ័យ អធិការនគរបាលស្រុកសំពៅលូន បានចាត់តាំងកម្លាំងជំនាញនៃអធិការរដ្ឋាននគរបាលស្រុកសំពៅលូន និងសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសន្តិភាព ចុះអនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួន លេខ ១០៧០ ត.ព្រ ចុះថ្ងៃទី ១៨ ខែ វិច្ឆិកា ឆ្នាំ ២០២០ ចេញដោយលោក ឃី ឆៃ ចៅក្រមស៊ើបសួរ សាលាដំបូងខេត្តបាត់ដំបង បង្គាប់ឲ្យចាប់ខ្លួន ឈ្មោះ អឿន ប៉េងស្រុន ភេទ ប្រុស អាយុ ២១ ឆ្នាំ មានទីលំនៅ ក្រុមទី ១២ ភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ពីបទ ករណី ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅចំណុច ក្រុមទី ០៧ ភូមិអូរ ឃុំសន្តិភាព ស្រុកសំពៅលូន កាលពីថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០២០ ។ ក្រោយអនុវត្តបានសម្រេច កម្លាំងសមត្ថកិច្ចយើង បានបញ្ជូនជនសង្ស័យទៅសាលាដំបូងខេត្តបាត់ដំបង ចាត់ការបន្តតាមនីតិវិធីច្បាប់ ។
រួមគ្នាទប់ស្កាត់ការរាលដាលជំងឺកូវីដ-១៩ (COVID-19) តាមការណែនាំរបស់ក្រសួងសុខាភិបាល និងអនុវត្ត ៣ កុំ ៣ ការពារ អង្គភាពសារព័ត៌មាន RMN NWES បងប្អូន ប្រិយមិត្តដែលគាំទ្រ មានបំណងចង់ឧបត្ថម្ភ សូមទំនាក់ទំនង :012278222/0977232222/086976222/ABA:002 916134 /AC : 00010393033610
សូមអរគុណ !
👉អនុសេនីយ៍ឯក ប៉ែត រ័ត្ន ✍️