សមត្ថកិច្ចនគរបាល ឃាត់ខ្លួនជនសង្ស័យ៣នាក់ ពីបទប្រេីប្រាស់ និងជួញដូរគ្រឿងញៀន ខេត្តរតនគិរី៖ នាថ្ងៃសៅរ៍ ៣ កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃ១២ ខែមិថុនា ឆ្នាំ២០២១។ នៅវេលាម៉ោង១៣ និង ៣០នាទី ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ កម្លាំងជំនាញគ្រឿងញៀន នៃអធិការដ្ឋាន បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសិរីមង្គល ចុះបង្ក្រាបករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចការដ្ឋានទី៩ (ក្រុមហ៊ុនហ័ងអាញ់យ៉ាឡាយ) ស្ថិតក្នុងភូមិ០៣ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី ដោយប្រើវិធានញុះញង់ និងសម្របសម្រួលនីតិវិធីដោយលោក មុត សម្បត្តិ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តរតនគិរី បានឃាត់ខ្លួនជនសង្ស័យចំនួន០៣មុខសញ្ញា និងបានឆែកឆេរចាប់យកវត្ថុតាងម្សៅក្រាមពណ៌សរថ្លាចំនួន១៣កញ្ចប់ ក្នុងនោះចំនួន០៥កញ្ចប់ធំ និងចំនួន០៨កញ្ចប់តូច។ ជនសង្ស័យមានឈ្មោះដូចខាងក្រោម÷១.ឈ្មោះ រស្មី វណ្ណៈ ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្នភូមិ០៣ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី។២.ឈ្មោះ ផាត បូរ៉ា ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្នភូមិថ្មី សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។៣.ឈ្មោះ សា សាកី ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិឥស្លាម មុខរបរកសិករ មានទីលំនៅភូមិឈើទាលភ្លោះ ឃុំព្រែកតាម៉ាន់ ស្រុកឆ្លូង ខេត្តក្រចេះ បច្ចុប្បន្នកម្មករក្រុមហ៊ុនហ័ងអាញ់យ៉ាឡាយ។វត្ថុតាងចាប់យករួមមានម៉្សៅក្រាមពណ៌សរថ្លាសង្ស័យជាសារធាតុញៀនចំនួន១៣កញ្ចប់ (ធំល្មម៥កញ្ចប់ និង៨កញ្ចប់តូច) ទម្ងន់មិនទាន់ថ្លឹង, រថយន្តចំនួន០១គ្រឿង កូរ៉ូឡា ស្លាកលេខភ្នំពេញ 2S0029, ម៉ូតូចំនួន០១គ្រឿង, ទូរសព្ទដៃ ចំនួន០៣គ្រឿង, កាំបិតចុងស្រួចចំនួន០១។បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាង រក្សាទុកជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកកូនមុំ ដើម្បីបំពេញសំណុំរឿងបញ្ជូនទៅអយ្យកាអមសាលាដំបូងខេត្តរតនគិរី ចាត់ការតាមនីតិវិធីច្បាប់។ Share this:TwitterFacebookLike this:Like Loading... Post navigation អ្នកកាសែតជាច្រើនបាននាំគ្នាធ្វើដំណើរទៅខេត្តព្រះវិហារដើម្បីស្រាវជ្រាវរកយុត្តិធម៌ជូនអ្នកកាសែតទាំង ៨ នាក់ ស្ពានចាស់ទ្រុឌទ្រោមនិងផ្លូវខូចមួយចំនួនក្នុងភូមិ២ សង្កាត់កាចាញក្រុងបានលុង ត្រូវបានជួសជុលនិងសង់ឡើងវិញដោយមន្ទីរសាធារណះការ និងដឹកជញ្ជូនខេត្តរតនគិរី យ៉ាងមកមាញឹក