ជិះម៉ូតូឡើងវ៉ា រថយន្តជ្រុលទៅបុកម៉ូតូមួយគ្រឿងដែលកំពុងបើកបរច្រាសទិសគ្នាបណ្តាលឲ្យរងរបួស៣នាក់ ខេត្តពោធិ៍សាត់៖ កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ នៅវេលាម៉ោង ១២ និង១៨នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូ និង ម៉ូតូក្នុងទិសដៅបញ្ច្រាសគ្នានៅលើផ្លូវក្រាលកៅស៊ូ ត្រង់ចំណុចម្តុំ ប្រឡាយទឹក ស្ថិតក្នុងភូមិស្តុកខ្ទំ ឃុំផ្ទះរុង ស្រុកតាលោសែនជ័យបណ្តាលឲ្យមនុស្សរងរបួសធ្ងន់០១នាក់ និងរបួសស្រាល០២នាក់។តាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកតាលោសែនជ័យបានឲ្យដឹងថាម៉ូតូម៉ាកហុងដាឌ្រីមសេរីឆ្នាំ២០២០ ពណ៍ខ្មៅ ពាក់ស្លាកលេខ ព.ស 1k-6621 បើកបរដោយឈ្មោះ សេថ យ៉ុង ភេទ ប្រុស អាយុ ២០ ឆ្នាំ មុខរបរ កសិករ រស់នៅភូមិ ខ្វាវ ឃុំ រំលិចស្រុកបាកាន ខេត្តពោធិ៍សាត់(របួសស្រាល) បើកបរពីលិចទៅកើតមានគ្នា០២នាក់ ។ អ្នករួមដំណើរ ឈ្មោះ មាន់ លីជេ ភេទ ប្រុសអាយុ ១៨ ឆ្នាំ មុខរបរ កសិករ រស់នៅភូមិ រំលិច ឃុំរំលិច ស្រុកបាកាន (របួសស្រាល)។ពេលមកដល់ចំណុចកើតហេតុខាងលើបានវ៉ាជែងរថយន្តដឹកទំនិញធន់តូច០១គ្រឿងដែលបើកស្របទិសគ្នា ខណ:ពេលនោះបានជ្រុលទៅបុកនឹងម៉ូតូ០១គ្រឿងម៉ាកហុងដាឌ្រីម សេរីឆ្នាំ ២០០៦ ពណ៍ខ្មៅ ពាក់ស្លាកលេខ ព.ស 1B-2989 ដែលកំពុងបើកបញ្ច្រាសទិសគ្នាពីកើតទៅលិច បើកបរដោយឈ្មោះ អ៊ុច សាវ៉ន ភេទ ប្រុស អាយុ ២៦ ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើបណ្តាលឲ្យរងរបួសធ្ងន់បាក់ស្មងជើងខាងស្តាំ។ ក្រោយពេលកើតហេតុសមត្ថកិច្ចបានបញ្ជូនអ្នករងរបួសទាំង០៣នាក់ទៅមណ្ឌលសុខភាពតាលោ និង មណ្ឌលសុខភាពតាសាស។របាយការណ៍បានឲ្យដឹងទៀតថា ករណីនេះបណ្តាលមកពីកត្តាល្បឿននិងការឡើងវ៉ាជែងខ្វះការប្រុងប្រយ័ត្ន ទើបបណ្តាលឲ្យមានករណីគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើង។ រឺឯម៉ូតូទាំងពីរគ្រឿងត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកតាលោសែនជ័យដើម្បីចាត់ការទៅតាមនីតិវិធី៕ Share this:TwitterFacebookLike this:Like Loading... Post navigation សារលិខិតថ្វាយព្រះពរ របស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ថ្វាយសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៨៥ យាងចូល ៨៦ ព្រះវស្សា នៅថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ ២០២១។ ឃាត់ខ្លួនពលករ ៤៥ នាក់សង្ស័យថាបម្រុង ឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ