បណ្ណកម្មសិទ្ធិដីធ្លី ចំនួន ៨០៨ក្បាលដីចែកជូនដល់ដៃប្រជាពលរដ្ឋ ៣៨៤ គ្រួសារនៅសង្កាត់សាមគ្គី
ខេត្តស្ទឹងត្រែង. ÷ ការផ្តល់បណ្ណកម្មសិទ្ធិដីធ្លី ជូនប្រជាពលរដ្ឋចំនួន៣៨៤គ្រួសារ ស្មើនិង៨០៨ល្បាលដីបានបង្ហាញពីការជាអនុវត្តគោលនយោបាលដីធ្លីរបស់រាជរដ្ឋាភិបាល ជូនប្រជាពលរដ្ឋ ឱ្យមានកម្មសិទ្ធិស្របច្បាប់ក្នុងការស់នៅនិងចៀសផុតពីវិបត្តិដីធ្លីនៅតាមមូលដ្ឋាន។ ក្នុងពិធីសំណេះសំណាលនិងចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនម្ចាស់ក្បាលដី នៅសង្កាត់សាមគ្គី ក្រុងខេត្តស្ទឹងត្រែង ថ្ងៃទី៧មេសាឆ្នាំ២០២៥ ឯកឧត្តមផៃប៊ុនឈឿន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីនិងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្ទឹងត្រែងមានប្រសាសន៍ថា៖ប្រជាពលរដ្ឋយើងនិងមានបណ្ណកម្មសិទ្ធិហៅថាប្លង់រឹងដែលបានចែកជូននេះ ជាទម្រង់ផ្នែកច្បាប់ សម្រាប់បងប្អូនរស់នៅសម្កល់ជាដីរបស់ខ្លួន និងគ្មានការរំលោភបំពានពីអ្នកដទៃទៀតឡើយ ។ ឯកឧត្តមបានមានប្រសាសន៍បន្តទៀតថា ៖ វិញ្ញា…