បុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំនេះជាបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនលើកដំបូងបន្ទាប់ពីត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី អារម្មណ៍ចាយលុយរបស់អ្នកផងទាំងពួងបានបញ្ចេញយ៉ាងខ្លាំង ។ ចំនួនកុម្មង់ម្ហូបឈុតជាក្រុមក្រោមប្រធានបទ “បេតិកភណ្ឌវប្បធម៌អរូបី”លើវេទិកាមួយចំនួនបានកើនឡើង១២ដង បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ម្ហូបយប់ដាច់ឆ្នាំចាស់តាមចន្ទគតិនៃភោជនីយដ្ឋានមួយចំនួនគឺទទួលប្រិយភាពដែលពិបាករកទិញបាន ។ អ្នកទេសចរដែលធ្វើដំណើរក្នុងស្រុកចិនមានចំនួន៥រយ១លាននាក់និងបានចំណាយប្រាក់សរុប៦សែន៧ម៉ឺន៧ពាន់២លានយាន់ប្រាក់ចិន ដែលកើនឡើង៥,៩ភាគរយនិង៧ភាគរយដោយឡែកពីគ្នាបើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ។ ទំហំទឹកប្រាក់នៃការលក់សំបុត្រភាពយន្តនិងអ្នកទស្សនាភាពយន្តក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនសុទ្ធតែបានបង្កើតកំណត់ត្រាថ្មី ទំហំទឹកប្រាក់សរុបនៃការលក់សំបុត្រភាពយន្តចិននៅឆ្នាំ២០២៥បានកាន់លំដាប់ថ្នាក់ទីមួយលើទូទាំងពិភពលោកដែលលើសពីទ្វីបអាមេរិកខាងជើង ។ ដូចដែលឥស្សរជនវិភាគអន្តរជាតិបានលើកឡើងថា សេដ្ឋកិច្ចបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនបានបញ្ចេញនូវកម្លាំងរស់រវើកច្នៃប្រឌិតថ្មីក្នុងបរិយាកាសអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ដែលបង្ហាញពីកម្លាំងចលករផ្ទៃក្នុងនិងភាពធន់ដ៏ខ្លាំងក្លានៃទីផ្សារចិន។សេដ្ឋកិច្ចបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនមានភាពសន្ទុះយ៉ាងខ្លាំង ហើយក៏នាំឱ្យពិភពលោកមានភាពកក់ក្តៅដែរ ។ ក្នុងអំឡុងបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនដំបូងបន្ទាប់ពីត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនេះ…