ឯកឧត្តម នេត្រ ភក្រ្តា ជំរុញឱ្យបង្កើនការផ្សព្វផ្សាយសក្តានុពលទេសចរណ៍ បន្ទាប់កម្ពុជា និងចិនបានកំណត់យកឆ្នាំ២០២៥ជាឆ្នាំទេសចរណ៍
ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានជំរុញដល់អ្នកសារព័ត៌មានទាំងអស់ត្រូវបង្កើនការផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជាឱ្យបានច្រើន ដើម្បីទាក់ទាញភ្ញៀវទេសចរអន្តរជាតិជាពិសេសទេសចរចិន ខណៈដែលថ្នាក់ដឹកនាំកម្ពុជា និងចិនបានកំណត់យកឆ្នាំ២០២៥ជាឆ្នាំទេសចរណ៍នៃប្រទេសទាំងពីរ។ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងវេទិការស្តីពីការផ្សព្វផ្សាយឆ្លាតវៃនៃប្រព័ន្ធផ្សព្វផ្សាយកម្ពុជា-ចិនឆ្នាំ២០២៤ ដែលសហការរៀបចំដោយក្រសួងព័ត៌មាននៃព្រះព្រះរាជាណាចក្រកម្ពុជា និងមជ្ឈមណ្ឌលកម្មវិធីភាសាតំបន់អាស៊ី និង អាហ្វ្រិកនៃអគ្គស្ថានីយវិទ្យុ និង ទូរទស្សន៍មជ្ឈិមចិន កាលពីព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ ២០២៤ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ…