ព្រៃឈើដែលជាធនធានធម្មជាតិរបស់រដ្ឋនៅក្នុងទឹកដីនៃខេត្តរតនគិរី រាប់រយហិកតាត្រូវបានរងផលប៉ះពាល់យ៉ាងខ្លាំងដោយសារតែមានការឈួសឆាយយ៉ាងគំហ៊ុក..
ខេត្តរតនគិរី ÷ មានសេចក្តីរាយការណ៍មកថា ដីព្រៃរាប់រយហិកតានៅចំណុចកន្ទុយនាគ ភូមិចង ឃុំញ៉ាង ស្រុកអណ្តូងមាស ខេត្តរតនគិរី ត្រូវបានទទួលរងនូវផលប៉ះពាល់យ៉ាងគំហ៊ុក ខណៈមានគ្រឿងចក្រជាច្រើនគ្រឿងបានចូលទៅធ្វើសកម្មភាពឈួសឆាយ និងផ្តួលរំលំដើមឈើធំៗ យ៉ាងរង្គៀល ដោយមិនដឹងថាទីតាំងឈួសឆាយខាងលើនេះ បានទទួលសិទ្ធិរឺច្បាប់អនុញ្ញាតអោយឈួសឆាយចេញពីស្ថាប័នពាក់ព័ន្ធណានោះឡើយ។ ជាក់ស្តែងនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤នេះ ប្រភពប្រជាពលរដ្ឋដែលស្រឡាញ់ធនធានធម្មជាតិ បានបង្ហើបប្រាប់អង្គភាពសារព័ត៌មានយើងថា ទីតាំងដែលគ្រឿងចក្រកំពុងតែធ្វើការឈួសឆាយខាងលើនេះ ពួកគាត់ពុំទាន់បានដឹងច្បាស់ថាជារបស់អ្នកណា…