Month: December 2024

លោកXi Jinpingថ្លែងសុន្ទរកថាគន្លឹះពេលអញ្ជើញចូលរួមមហាសន្និបាតអបអរសាទរខួប២៥ឆ្នាំនៃការដែលម៉ាកាវវិលត្រឡប់ចូលមាតុប្រទេសចិនវិញនិងជាពិធីចូលកាន់តំណែងនៃរដ្ឋបាលអាណត្តិទី៦នៃតំបន់រដ្ឋបាលពិសេសម៉ាកាវ

ព្រឹកថ្ងៃទី២០ ខែធ្នូ លោកXi Jinpingប្រធានរដ្ឋចិនបានថ្លែងសុន្ទរកថាគន្លឹះពេលអញ្ជើញចូលរួមមហាសន្និបាតអបអរសាទរខួប២៥ឆ្នាំនៃការដែលម៉ាកាវវិលត្រឡប់ចូលមាតុប្រទេសចិនវិញនិងជាពិធីចូលកាន់តំណែងនៃរដ្ឋបាលអាណត្តិទី៦នៃតំបន់រដ្ឋបាលពិសេសម៉ាកាវ។លោកXi Jinpingបានលើកឡើងថា ២៥ឆ្នាំតាំងពីម៉ាកាវវិលត្រឡប់ចូលមាតុប្រទេសចិនវិញ ក្រោមការគាំទ្រដោយពេញទំហឹងពីរដ្ឋភិបាលមជ្ឈិមចិននិងមហាដីគោកចិន រដ្ឋបាលតំបន់ពិសេសម៉ាកាវបានដឹកនាំមនិងសាមគ្គីគ្នាមជ្ឈដ្ឋាននានាក្នុងសង្គមបន្តខិតខំតស៊ូ ការអនុវត្តនៃ “ប្រទេសមួយប្រព័ន្ធគ្រប់គ្រងពីរ”ប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានការជោគជ័យយ៉ាងធំធេង។ម៉ាកាវបានកើតមានការប្រែប្រួលយ៉ាងខ្លាំង ឥទ្ធិពលអន្តរជាតិត្រូវបានលើកឡើងដោយកម្រិតខ្ពស់ ដោយបានបញ្ជាក់ថា “ប្រទេសមួយប្រព័ន្ធគ្រប់គ្រងពីរ”មានឧត្តមភាពផ្នែករបបយ៉ាងលេចធ្លោនិងកម្លាំងរស់រវើកយ៉ាងខ្លាំង គឺជារបបដ៏ល្អប្រសើរសម្រាប់ការរក្សាភាពរុងរឿងនិងស្ថិរភាពក្នុងរយៈពេលយូរអង្វែងនៃតំបន់ហុងកុងនិងម៉ាកាវ។“ប្រទេសមួយប្រព័ន្ធគ្រប់គ្រងពីរ”បង្កប់នូវគុណតម្លៃស្តីពីសន្តិភាព បរិយាប័ន្ន ការបើកទូលាយ និងការចែករំលែក វាជារបស់ប្រទេសចិន ក៏ជារបស់ពិភពលោក គឺសក្តិសមណាស់សម្រាប់ទទួលបានការការពាររួមគ្នា៕

ទីតាំងល្បែងស៊ីសងមាន់ជល់តាមប្រព័ន្ធអនឡាញ និងឡូតូ មួយកន្លែង កុំពុងតែបើកលេងជារៀងរាល់ថ្ងៃជិតនិងសង្កាត់និរោធ បើកលេងយ៉ាងរលូន សមត្ថកិច្ចពាក់ព័ន្ធហាក់បីដូចជាធ្វើព្រងើយកន្តើយ

ភ្នំពេញ : មានប្រភពរាយការណ៍មកថា មានទីតាំងលេងល្បែងស៊ីសងជល់មាន់និងឡូតូ តាមប្រព័ន្ធអនឡាញ(ដុះស្លែមួយកន្លែងក្នុងភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅរាជធានីភ្នំពេញ ) បានបើកលេងយ៉ាងអនាធិបតេយ្យជាយូរខែ មកហើយ ដោយឡែកសមត្ថកិច្ចមន្ត្រីជំនាញ ហាក់បីដូចជាពុំមានវិធានការណ៍ទប់ស្កាត់និងបង្ក្រាបសោះឡើយ។ ប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រងការរិះគន់ចំៗថា! បើគ្មានការឃុបឃិតគ្នា ជាប្រព័ន្ធ ហើយខ្នងបង្អែក រឹងមាំ ទេនោះ…

កិច្ចប្រជុំលើកទី៣ ស្ដីពី ការសម្របសម្រួលការអនុវត្តកម្មវិធីគោលនយោបាយ និងសកម្មភាពដែលពាក់ព័ន្ធ នឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ…

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃព្រហស្បតិ៍ ៤រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងអភិវឌ្ឍន៍ជនបទ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ និងជាសហប្រធានក្រុមការងារអន្តរក្រសួងត្រី-វិស័យ កសិកម្ម-ទឹក-ជនបទ បានទទួលរៀបចំកិច្ចប្រជុំលើកទី៣ ស្ដីពី ការសម្របសម្រួលការអនុវត្តកម្មវិធីគោលនយោបាយ…

ចោរលួចទូរស័ព្ទម្នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!

កាលពីវេលាម៉ោង ០៩និង១១នាទី ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ អាវុធហត្ថរាជធានីភ្នំពេញ បានទទួលបណ្តឹងផ្ទាល់មាត់ពីជនរងគ្រោះតាមរយៈលេខទូរស័ព្ទបន្ទាន់ ១២៩១ ដើម្បីសុំកិច្ចអន្តរាគមន៍លើករណីលួចទូរស័ព្ទចំនួន ០២គ្រឿង ចេញពីចំណុច ស្ថានីយ៍រថភ្លើង សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ បន្ទាប់ពីទទួលបានព័ត៌មានភ្លាម កម្លាំងជំនាញមូលដ្ឋានអាវុធហត្ថសែនសុខ បានចុះដល់ទីតាំងកើតហេតុសហការជាមួយជនរងគ្រោះ ធ្វើការស្រាវជ្រាវ និងពួនស្ទាក់…

អង្គភាព​ចីរភាព​បរិស្ថាន​កម្ពុជា​(CESO) ចេញ​ញ្ញតិ​គាំទ្រ​ ការអនុវត្ត​ការ​ងារ​របស់​ក្រសួង​បរិស្ថាន​ លេីយុទ្ធនាការ​ ​ភាពស្អាត​ ភាពបៃ​តង​ ក្នុង​អំឡុង​ពេល​ជាង​ ១៥ខែ​ ក្រោម​ការដឹកនាំ​របស់​ ឯកឧត្ដម​បណ្ឌិត​ អ៊ាង​ សុផល្លែត​ រដ្ឋមន្ត្រី​ ក្រសួង​បរិស្ថាន​ ក្នុង​នីតិកាល​ទី​៧​ នៃ​រដ្ឋសភា​កម្ពុជា​។

អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!

នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក្នុងខណ្ឌជ្រោយចង្វារ បានចុះធ្វើការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យចំនួន ០៤នាក់ (ស្រី០១នាក់) នៅចំណុចផ្ទះជួលមួយកន្លែងគ្មានលេខ ស្ថិតនៅបណ្ដោយផ្លូវជាតិ6A ភូមិក្តីចាស់  សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ពាក់ព័ន្ធករណី ជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់។ វត្ថុតាងចាប់យករួមមាន ៖…

ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុងពីធីប្រកាសទទួលស្គាល់ខេត្តស្ទឹងត្រែង ទទួលបានជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF)

ខេត្តស្ទឹងត្រែង៖ នាព្រឹកថ្ងៃចន្ទ ១រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ នៅបរិវេណសួនច្បារមុខសាលាខេត្តស្ទឹងត្រែង ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពីធីប្រកាសទទួលស្គាល់ខេត្តស្ទឹងត្រែង ទទួលបានជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) ដែលមានសមាសភាពអញ្ជើញចូលរួម សរុបប្រមាណ…

វិបុលភាពនិងស្ថិរភាពនៃតំបន់ម៉ាកាវក្រោមគោលនយោបាយ«ប្រទេសមួយប្រព័ន្ធពីរ»

នៅថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០២៤ នេះ ជាខួប ២៥ ឆ្នាំនៃការវិលត្រឡប់ចូលមាតុប្រទេសចិនវិញរបស់តំបន់រដ្ឋបាលពិសេសម៉ាកាវ ។ គិតចាប់ពីខែធ្នូ ឆ្នាំ ១៨៨៧ រហូតដល់ខែធ្នូ ឆ្នាំ ១៩៩៩ តំបន់ម៉ាកាវបានស្ថិតក្រោមការគ្រប់គ្រងរបស់ពួកអាណានិគមព័រទុយហ្កាល់អស់រយៈពេល ១១២ ឆ្នាំ ដែលធ្វើឱ្យពលរដ្ឋម៉ាកាវត្រូវបាត់បង់នូវអធិបតេយ្យនិងត្រូវគោរពប្រតិបត្តិតាមប្រព័ន្ធគ្រប់គ្រងរបស់ព័រទុយហ្កាល់…

ដង្ហែក្បួនអបអរសាទរ ទទួលបានពានជ័យលាភី ខេត្តសឹ្ទងត្រែង បញ្ចប់ការបន្ទោបង់ពាសវាលពាសកា ល (ODF)  !

(ខេត្តស្ទឹងត្រែងជាខេត្តទី១៤ ទទួលបានជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល និងបាន ប្រារព្វពិធីនេះយ៉ាងអធិកអធម អមដោយគណៈធិ បតី ឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សរ សុពុត្រា អភិបាល នៃគណៈអភិបា លខេត្តស្ទឹងត្រែង និងមានការចូលរួមពីអង្គភាពពា ក់ព័ន្ធ សិស្ស និស្សិត…