បាក់លូស្រុតខូចផ្លូវបេតុងថ្មីប្រវែង៦ ម៉ែត្រដឹងថាលូចាស់បន្សល់ទុក២០ឆ្នាំ តើមកពីរអ្នកសាងសង់ធ្វើផ្លូវខ្វះការសិក្សាបច្ចេកទេសជំនាញឬយ៉ាងណា
ខេត្តស្ទឹងត្រែង : ប្រជាពលរដ្ឋមានការរិះគន់ទៅលើក្រុមហ៊ុនសាងសង់ធ្វើផ្លូវ ចាក់បេតុង១ខ្សែនៅក្នុងស្រុកថាឡាបរិវ៉ាត់ ថាខ្លះការសិក្សាត្រួតពិនិត្យតាមលក្ខណៈបច្ចេកទេសជាមុន ត្រូវរៀបចំដោះដូរប្រព័ន្ធលូចាស់ ដាក់ប្រព័ន្ធលូថ្មីចូល ដើម្បីឲ្យមានការធានានូវគុណភាព ក៏ប៉ុន្ដែបែរជាអ្នកម៉ៅការសាងសង់ធ្វើផ្លូវបេតុងនេះ មកធ្វើនៅលើប្រព័ន្ធលូចាស់មានអាយុកាលប្រមាណ២០ឆ្នាំ។ ត្រូវបានទឹកភ្លៀងហូរបុកច្រោះដីបាក់លូបណ្ដាលឱ្យធ្លាក់បាក់ផ្លូវបេតុងដែលទើបនឹងសាងសង់ថ្មី មានកម្រាស់ ១៥សង់ទីម៉ែត្រ និងមានទទឹងផ្លូវ៦ម៉ែត្រ សាងសង់ទើបបានរយៈពេលបួនឆ្នាំសោះ ធ្វើឲ្យរងការខូចខាតមានប្រវែង ៦ ម៉ែត្រ។ តែបើសិនអ្នកម៉ៅការសាងសងផ្លូវ១ខ្សែខាងលើនេះមានការពិនិត្យ និងបានសិក្សាត្រឹមត្រូវដោយរៀបចំដាក់ប្រព័ន្ធលូជាថ្មី…