Month: August 2024

ហេតុអ្វីប្រជាជនចិនចូលចិត្តទីធ្លាតូចៗ

ក្នុងរឿងសាមកុក ល៉ីវប៉ី គ័នអ៊ី និងចាំងហ្វីស្បថយកគ្នាជាបងប្អូនធម៌គឺក្នុងសួនផ្កាប៉ែសរបស់ចាំងហ្វី — ចាំងហ្វីជាសត្វយាតកៈ ប៉ុន្តែក្នុងទីធ្លារបស់គាត់ដាំតែដើមផ្លែប៉ែស គាត់រៀបចំជាសួនផ្កាប៉ែស ។ ឆាវ ឆាវ និងលីវ ប៉ី ផឹកស្រាជជែកពីរឿងអ្នកក្លាហានគឺក្នុងទីធ្លារបស់ឆាវឆាវ។ ជូកឺលាងចូលចិត្តនៅក្នុងទីធ្លាតូចរបស់ខ្លួន ពេលទំនេរគាត់ឈរផ្អែកដើមឬស្ស៊ី មើលត្រីហែលនៅក្នុងអាងទឹក។ បច្ចុប្បន្ន ជីវភាពរស់នៅកាន់តែទំនើប ក្រៅពីផឹកតែបណ្តែតអារម្មណ៍…

បទវិភាគ៖គោលបំណងចុងក្រោយនៃសម្ព័ន្ធមិត្តរវាងអាមេរិកនិងហ្វីលីពីនមិនអាចនាំមកនូវសន្តិភាពនិងវិបុលភាពដល់ហ្វីលីពីនទេ

ចុងខែកក្កដាកន្លងទៅនេះ ហ្វីលីពីននិងអាមេរិកបានរៀបចំធ្វើកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសនិងរដ្ឋមន្ត្រីការពារជាតិជុំថ្មី ។ នេះគឺជាលើកទីមួយដែលហ្វីលីពីនធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំនេះចាប់ពីឆ្នាំ២០១៣មក ។ នៅពេលមុននេះ ចិននិងហ្វីលីពីនបានឈានដល់កិច្ចព្រមព្រៀងជាបណ្តោះអាសន្នអំពីការគ្រប់គ្រងស្ថានការណ៍នៅថ្មប៉ប្រះទឹក Ren’ai វិវាទនៅសមុទ្រចិនខាងត្បូងបានស្ងប់ស្ងាត់ជាបណ្តោះអាសន្ន ។ ប៉ុន្តែនិយាយចំពោះភាគីអាមេរិក គឺមិនចង់ឃើញសមុទ្រចិនខាងត្បូងមានស្ថិរភាពទេ ។ ប្រការនេះក៏អាចឃើញពីសេចក្តីថ្លែងការណ៍រួមដែលហ្វីលីពីននិងសហរដ្ឋអាមេរិកបានចេញផ្សាយលើកនេះ ។ ឧទាហរណ៍ដូចជា ភាគីអាមេរិកបានរំលឹកឡើងវិញនូវកិច្ចសន្យាខាងសន្តិសុខចំពោះហ្វីលីពីនក្នុងសេចក្តីថ្លែងការណ៍ដោយអះអាងថា 《សន្ធិសញ្ញាស្តីពីការការពារជាមួយគ្នារវាងសហរដ្ឋអាមេរិកនិងហ្វីលីពីន》អាចប្រើប្រាស់នៅតំបន់សមុទ្រចិនខាងត្បូង អំពាវនាវឱ្យសហរដ្ឋអាមេរិកនិងហ្វីលីពីនធ្វើការសម្របសម្រួលផ្នែកកិច្ចការពារជាតិនិងសន្តិសុខជាមួយជប៉ុននិងអូស្ត្រាលីថែមមួយកម្រិតទៀត ដើម្បីឆ្លើយតបនឹងអ្វីដែលហៅថា…

កិច្ចសន្ទនាសកលស្តីពី”ឱកាសពិភពលោកដែលបានមកពីការធ្វើឱ្យកាន់តែស៊ីជម្រៅនូវកំណែទម្រង់របស់ប្រទេសចិនក្នុងយុគសម័យថ្មី”បានបើកធ្វើនៅប្រទេសអាស៊ីមួយចំនួន

សហលេខាធិការនៃវិទ្យាស្ថានយុទ្ធសាស្ត្រនិងសិក្សាអន្តរជាតិមីយ៉ាន់ម៉ាបានថ្លែងថា ការធ្វើទំនើបកម្មតាមបែបផែនចិន គឺជាការធ្វើទំនើបកម្មដែលធ្វើឱ្យប្រជាជនគ្រប់រូបមានភាពសម្បូរសប្បាយជាមួយគ្នា។ គោលគំនិតនេះបានបង្ហាញពីភាពបរិយាបន្តដែលមិនធ្លាប់មានកាលពីមុន ដែលគ្មាននៅក្នុងក្របខ័ណ្ឌពិភពលោកទេ។ការធ្វើទំនើបកម្មតាមបែបផែនចិន គឺជាការធ្វើទំនើបកម្មដែលធ្វើឱ្យអរិយធម៌ខាងសម្ភារៈនិងអរិយធម៌ខាងវិញ្ញាណមានភាពស៊ីសង្វាក់គ្នា បានបង្កើតទំនាក់ទំនងដែលរួមរស់ជាមួយគ្នារវាងសកម្មភាពមនុស្សជាតិនិងអេកូឡូស៊ីធម្មជាតិ ដែលជាការរួមចំណែកជាគំនិតបែបថ្មីសម្រាប់ដំណើរការធ្វើទំនើបកម្មសកល។ អ្នកទទួលខុសត្រូវនៃការិយាល័យប្រព័ន្ធផ្សព្វផ្សាយនៃក្រសួងស្តារនិងអភិវឌ្ឍន៍ជនបទនៃរដ្ឋាភិបាលបណ្ដោះអាសន្នអាហ្វហ្កានីស្ថានបានថ្លែងថា ការអនុវត្តដ៏រស់រវើកនៃការធ្វើទំនើបកម្មតាមបែបផែនចិន បានធ្វើឲ្យអ្នកផងទាំងឡាយមានចំណាប់អារម្មណ៍យ៉ាងជ្រាលជ្រៅ លោកបានមើលឃើញនូវរបបដ៏មានសុក្រឹតភាព តំបន់ជនបទដែលត្រូវបានអភិរក្សយ៉ាងល្អប្រសើរ បរិក្ខារកសិកម្មដ៏ទំនើប និងបច្ចេកទេសកសិកម្មដ៏ជឿនលឿននៅតំបន់ជនបទនៃប្រទេសចិន ហើយសង្ឃឹមថា ប្រទេសចិននឹងចែករំលែកបទពិសោធអភិវឌ្ឍន៍នៃការធ្វើទំនើបកម្មរបស់ខ្លួនជាមួយប្រទេសអាហ្វហ្កានីស្ថាន៕ 🌐 ភ្ជាប់ទៅកាន់បណ្តាញសង្គមរបស់អង្គភាពសារព័ត៌មានរស្មី ញ៉ូស៍…

ក្រសួងវប្បធម៌នឹងរៀបចំមហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជាលើកទី៤នៅសប្តាហ៍ទី៤ ខែវិច្ឆិកាឆ្នាំ២០២៤ ខាងមុខនេះ

ភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនឹងរៀបចំមហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជាលើកទី៤ចាប់ពីថ្ងៃទី២៥ដល់ថ្ងៃទីថ្ងៃទី២៩ខែវិច្ឆិកា ឆ្នាំ២០២៤ខាងមុខនេះ នៅសាលសន្និសីទចតុម្មុខ និងតាមរោងភាពយន្តមួយចំនួននៅរាជធានីភ្នំពេញ។ មហោស្រពជាតិភាពយន្ត ខ្នាតខ្លីកម្ពុជា លើកទី៤ ក្រោមប្រធានបទ ភាពយន្តខ្នាតខ្លី ជាជំហានឆ្ពោះទៅកាន់ភាពយន្តខ្នាតវែង ក្នុងគោលបំណងលើកទឹកចិត្ត ដល់យុវជន បញ្ចេញគំនិតច្នៃប្រឌិត ចែករំលែកនូវព័ត៌មាន ដែលពួកគេមាន តាមរយៈអេក្រង់ ឬ ផ្ទាំងសំពត់ស…

ក្រសួងការពារជាតិចិនរៀបចំធ្វើពិធីបដិសណ្ឋារកិច្ចយ៉ាងឱឡារិក ដើម្បីអបអរសាទរខួបទី៩៧នៃការបង្កើតកងទ័ពរំដោះប្រជាជនចិន

ក្រសួងការពារជាតិចិនបានរៀបចំធ្វើពិធីបដិសណ្ឋារកិច្ចនៅវិមានសភាប្រជាជនកាលពីថ្ងៃទី៣១ខែកក្កដា ដើម្បីអបអរសាទរខួបទី៩៧នៃការបង្កើតកងទ័ពរំដោះប្រជាជនចិន ។ លោក Dong Jun រដ្ឋមន្ត្រីការពារជាតិចិនបានអញ្ជើញចូលរួមនិងថ្លែងសុន្ទរកថា ។ លោក Dong Jun បានថ្លែងថា នាយទាហាននិងពលទាហាននៃកងទ័ពទាំងមូលបានតម្កល់គំនិតពង្រឹងកងទ័ពឱ្យកាន់តែខ្លាំងក្លារបស់លោកអគ្គលេខាធិការ Xi Jinping ជាគោលការណ៍ណែនាំ ដើរតាមផ្លូវពង្រឹងកងទ័ពប្រកបដោយលក្ខណៈពិសេសរបស់ចិនយ៉ាងមុតមាំជាប់រហូតមក ពង្រឹងនិងលើកកម្ពស់ការធ្វើសមាហរណកម្មប្រព័ន្ធនិងសមត្ថភាពយុទ្ធសាស្ត្រជាតិ ខិតខំពុះពារឧបសគ្គដើម្បីសម្រេចឱ្យបាននូវគោលដៅតស៊ូមួយរយឆ្នាំនៃការបង្កើតកងទ័ពរំដោះប្រជាជនចិនយ៉ាងមុតមាំ ។…

ឯកឧត្តម រ័ត្ន​ស្រ៊ាង ផ្ញើសារលិខិតគោរពជូនពរ និងអបអរសាទរជូនចំពោះសម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសខួបចម្រើនជន្មាយុនៅថ្ងៃទី៥ សីហា ដែលជាថ្ងៃប្រវត្តិសាស្ត្រនៃការបើកការដ្ឋានសាងសង់ «ព្រែកជីកហ្វូណនតេជោ»

ឯកឧត្តម រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានផ្ញើសារលិខិតគោរជូនពរ និងអបអរសាទរ ជូនចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសខួបចម្រើនជន្មាយុគម្រប់ ៧២ឆ្នាំ ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ ដែលក៏ជាថ្ងៃប្រវត្តិសាស្រ្តនៃពិធីបើកការដ្ឋានសាងសង់ ព្រែកជីកហ្វូណនតេជោ ផងដែរ។ នៅក្នុងឱកាសដ៏បវរសួស្តី…

You missed