Month: August 2024

បទវិភាគ៖ទំនាក់ទំនងមេត្រីភាពពិសេសបែប “សមមិត្តបូកបងប្អូន” រវាងចិននិងវៀតណាមនឹងបញ្ចេញកម្លាំងរស់រវើកថ្មីក្នុងយុគសម័យថ្មី

ក្នុងទំនាក់ទំនងរវាងប្រទេសនិងប្រទេស បើនិយាយពីទំនាក់ទំនងមេត្រីភាពពិសេសបែប “សមមិត្តបូកបងប្អូន” មានមនុស្សជាច្រើននឹងគិតដល់ចិននិងវៀតណាមភ្លាម ។ ក្នុងប្រវត្តិសាស្ត្រ ប្រទេសសង្គមនិយមទាំងពីរនេះដែលជាប្រទេសនៅជិតខាងគ្នាបានគាំទ្រគ្នាទៅវិញទៅមក និងរៀនសូត្រពីគ្នាទៅវិញទៅមក ដែលមិត្តភាពប្រពៃណីបែបនេះត្រូវបានកោតសរសើរជាច្រើន។ បច្ចុប្បន្ន ក្នុងដំណាក់កាលជាគន្លឹះនៃការអភិវឌ្ឍនិងស្តារឡើងវិញនៃប្រទេសនីមួយៗ តើមិត្តភាពប្រពៃណីរវាងចិននិងវៀតណាមនឹងបញ្ចេញកម្លាំងរស់រវើកថ្មីតាមរបៀបណា?ពីថ្ងៃទី១៨ដល់ថ្ងៃទី២០ខែសីហា ក្នុងអំឡុងពេលដែលលោក Tô Lâm អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាមនិងជាប្រធានរដ្ឋវៀតណាមបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិន ភាគីទាំងពីរបានរួមគ្នាផ្តល់ចម្លើយ ។ នេះជាដំណើរទស្សនកិច្ចនៅបរទេសជាលើកដំបូងរបស់លោក Tô…

ស្ថាបនិកទំនើបកម្មសង្គមនិយមតាមបែបផែនចិនបង្កើតអនាគតកាន់តែទូលំទូលាយសម្រាប់មនុស្សជាតិ

ថ្ងៃទី២២ ខែសីហា ឆ្នាំ១៩០៤ ប្រទេសចិនបានទទួលមនុស្សមួយរូបដ៏អស្ចារ្យបានចាប់បដិសន្ធិ ហើយគិតមកដល់ពេលនេះ លោក តេង ស៊ាវភីង មានអាយុ១២០ឆ្នាំ គឺជាកុលបុត្រដ៏អស្ចារ្យ និងជាទីស្រឡាញ់របស់ប្រជាជាតិចិន ហើយលោកផ្ទាល់ខ្លួនធ្លាប់មានប្រសាសន៍ថា លោកជាកុលបុត្ររបស់ប្រជាជនចិន។ លោកមានសេចក្ដីស្រឡាញ់យ៉ាងជ្រាលជ្រៅចំពោះប្រជាជន និងប្រទេសរបស់លោក។ យើងរំឭកដល់ថ្ងៃកំណើតខួបលើកទី១២០របស់លោក តេង ស៊ាវភីង ដោយបន្តមរតកមហាដំណើររបស់បក្សកុម្មុយនិស្តចិន ដោយចាប់ពីអាយុ១៨ឆ្នាំដែលបានចូលរួមក្នុងអាជីពនយោបាយ…

ការស្ទង់មតិរបស់CGTN៖អ្នកផ្តល់បទសម្ភាស៍ទូទាំងពិភពលោក ថ្កោលទោសចំពោះកងទ័ពអាមេរិកដែលប្រព្រឹត្តិសកម្មភាពរំលោភផ្លូវភេទជាប្រព័ន្ធដែលជាន់ឈ្លីសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ

កងទ័ពអាមេរិកត្រូវបានលាតត្រដាងពីរឿងអាស្រូវរំលោភផ្លូវភេទម្តងទៀត ប៉ុន្តែចំនួនរឿងអាស្រូវដែលប៉ាន់ប្រមាណដោយក្រសួងការពារជាតិអាមេរិក គឺមិនដល់ពាក់កណ្តាលនៃរឿងអាស្រូវដែលត្រូវបានលាតត្រដាងផង!តាមការស្ទង់មតិរបស់បណ្តាញCGTNនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនចំពោះអ្នកប្រើប្រាស់អ៊ីនធឺណិតនៅទូទាំងពិភពលោកបានបង្ហាញថា អ្នកផ្តល់បទសម្ភាស៍ចំនួន៨៨.៩៥ភាគរយមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការដែលជួរទ័ពអាមេរិកស្ថិតមានបាតុភូតរំលោភសិទ្ធិមនុស្សជាប្រព័ន្ធដែលក្នុងនោះរួមមានការរំលោភផ្លូវភេទជាដើម។ តាមការស្ទង់មតិឱ្យដឹងថា អ្នកផ្តល់បទសម្ភាស៍ចំនួន៩៤.៩ភាគរយបានអំពាវនាវឱ្យធ្វើការស៊ើបអង្កេតដោយឯករាជ្យចំពោះហេតុការណ៍រំលោភផ្លូវភេទរបស់កងទ័ពអាមេរិក ដើម្បីធានាបាននូវភាពបើកចំហនិងយុត្តិធម៌។ ក្រៅពីក្នុងជួរទ័ពអាមេរិក នៅមូលដ្ឋានយោធារបស់កងទ័ពអាមរិកនៅឯបរទេសដូចជាជប៉ុននិងកូរ៉េខាងត្បូងជាដើម ក៏កើតមានហេតុការណ៍រំលោភផ្លូវភេទជាបន្តបន្ទាប់ផងដែរ ហើយជនល្មើសតែងតែគេចផុតពីការដាក់ទណ្ឌកម្មតាមផ្លូវច្បាប់ដែលបណ្តាលឱ្យមហាជននៃប្រទេសពាក់ព័ន្ធមិនពេញចិត្តយ៉ាងខ្លាំង។នៅក្នុងការស្ទង់មតិលើកនេះ មានអ្នកផ្តល់បទសម្ភាស៍ចំនួន៩៣.៧៤ភាគរយបានយល់ឃើញថា នេះគឺជាការបង្ហាញពីអនុត្តរភាពម្តងទៀតរបស់អាមេរិក។ អ្នកផ្តល់បទសម្ភាស៍ចំនួន៩២.៣១ភាគរយបញ្ចេញមតិថា ការលាតត្រដាងពីរឿងអាស្រូវរំលោភផ្លូវភេទម្តងហើយម្តងទៀតនៃកងទ័ពអាមេរិកកំពុងពន្លឿនការបំផ្លាញកេរ្តិ៍ឈ្មោះអន្តរជាតិរបស់អាមេរិក៕ 🌐 ភ្ជាប់ទៅកាន់បណ្តាញសង្គមរបស់អង្គភាពសារព័ត៌មានរស្មី ញ៉ូស៍

ក្រុមការងារ អាវុធហត្ថរាជធានីភ្នំពេញ ចូលរួមរំលែកទុក្ខដល់គ្រួសារសមាជិក ដែលឪពុករបស់លោកទទួលមរណៈភាព ដោយគ្រោះថ្នាក់ចរាចរណ៍!

នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ ក្រុមការងារមន្ទីរផែនការប្រតិបត្តិការ និងហ្វឹកហ្វឺន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ បាននាំយកអំណោយរបស់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ រួមនឹងថវិកាដែលបានមកពីការចូលរួមរបស់ នាយ-នាយរង នៃមន្ទីរផែនការប្រតិបត្តិការ និងហ្វឹកហ្វឺន ក្នុងស្មារតីសាមគ្គីភាព សរុបចំនួន…

កុំយកលេសធ្វើបាតុកម្ម ដើម្បីឆ្លៀតឱកាស លួច ឆក់ ប្លន់ បង្កហិង្សា ឬប្រព្រឹត្តបទឧក្រិដ្ឋណាមួយឲ្យសោះ!

កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមសហការជាមួយគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ និងកម្លាំងនគរបាលរាជធានីភ្នំពេញ ធ្វើការល្បាត ត្រួតពិនិត្យ ដើម្បីបង្ការនិងបង្រ្កាបបទល្មើសគ្រប់ប្រភេទ ជាពិសេស ត្រៀមអន្តរាគមន៍ បង្ក្រាបនិងទប់ស្កាត់ក្រុមចលនាជ្រុលនិយមទាំងឡាយណា ដែលមានបំណងបង្កចលាចលក្នុងសង្គម បំផ្លាញ សុខសន្តិភាព សន្តិសុខសណ្តាប់ធ្នាប់ របស់ព្រះរាជាណាចក្រកម្ពុជា៕ 🌐 ភ្ជាប់ទៅកាន់បណ្តាញសង្គមរបស់អង្គភាពសារព័ត៌មានរស្មី ញ៉ូស៍

មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មកម្ពុជាវាយតម្លៃខ្ពស់ចំពោះយុទ្ធសាស្ត្រកំណែទម្រង់ស៊ីជម្រៅគ្រប់ជ្រុងជ្រោយមួយកម្រិតបន្ថែមទៀតរបស់ប្រទេសចិន

ភ្នំពេញ៖មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មកម្ពុជាបានវាយតម្លៃខ្ពស់ចំពោះចំពោះការអនុវត្តយុទ្ធសាស្ត្រកំណែទម្រង់ស៊ីជម្រៅគ្រប់ជ្រុងជ្រោយមួយកម្រិតបន្ថែមទៀតរបស់ប្រទេសចិនដើម្បីនាំមកនូវផលប្រយោជន៍សម្រាប់ប្រជាជនចិនខ្លួនឯងផង និងប្រជាពលរដ្ឋក្នុងពិភពលោកផងដែរ។ ក្នុងកិច្ចសម្ភាសន៍ជាមួយវិទ្យុមិត្តភាពកម្ពុជាចិនកាលពីរសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ឯកឧត្តម ប៉ែន សុវិជាតិរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានមានប្រសាសន៍ថា ចាប់ពីតាំងឆ្នាំ១៩៧៨មក កំណែទម្រង់ និង ការបើកទូលាយ គឺជាគោលនយោបាយជាតិជាមូលដ្ឋានមួយរហូតមករបស់ប្រទេសចិន។ ការធ្វើកំណែទម្រង់របស់ប្រទេសចិននេះ គឺជាការចាប់យ កគោលដៅសេដ្ឋកិច្ចថ្មីមួយដោយកែទម្រង់ពិសេសសេដ្ឋកិច្ចផែនការមកទីផ្សារបែបផែនសេដ្ឋកិច្ចសេរី ដែលបើកទូលាយដល់ការអភិវឌ្ឍនៅក្នុងវិស័យសហគ្រាស ផលិតកម្ម និងពាណិជ្ជកម្ម។ ឯកឧត្តមបន្តថា ការបើកទីផ្សារទូលាយនេះ…

លោកបណ្ឌិត ម៉េង សុភ័ណ្ឌ ប្រធានសមាគមសារព័ត៌មាន អេឡិចត្រូនិក អឹម អេស ជេ ត្រូវបានតែងតាំងជាទីប្រឹក្សាជាន់ខ្ពស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ

ភ្នំពេញ៖ ក្នុងឱកាសបិទការប្រកួតកីឡាប្រដាល់គុនខ្មែរ លក្ខណៈមិត្តភាពជាតិ និងអន្តរជាតិ «Krud Kun Khmer Mini» ដែលប្រព្រឹត្តទៅមានរយៈពេល៣ថ្ងៃលើទឹកដីស្រុកសំរោងទង នៃខេត្តកំពង់ស្ពឺ ឯកឧត្តម ឧត្តមសេនីយ៍ទោ ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានប្រគល់សេចក្តីសម្រេច និងប្រកាសតែងតាំងលោកបណ្ឌិត ម៉េង សុភ័ណ្ឌ ប្រធានសមាគមសារព័ត៌មាន…

ការប្តេជ្ញារបស់ចិនក្នុងការលើកកម្ពស់អេកូឡូស៊ីរួមចំណែកដល់ការកសាងសហគមន៍វាសនារួមសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព

ថ្ងៃទី១៥ សីហា ឆ្នាំ២០២៤ គឺជាខួប១ឆ្នាំ ដែលសភាតំណាងប្រជាជនទូទាំងប្រទេសចិន បានកំណត់ថាជា «ទិវាជាតិអេកូឡូស៊ី»។ ក្នុងនាមជាប្រទេសកំពុងអភិវឌ្ឍន៍ធំជាងគេលើពិភពលោក ប្រទេសចិនតែងយកចិត្តទុកដាក់ខ្ពស់ និងបានដាក់ចេញវិធានការនានាជាច្រើន ក្នុងការអភិរក្សជីវសាស្ត្រចម្រុះ និងការអភិវឌ្ឍបៃតង ដែលក្នុងនោះរួមមាន “គំនិតផ្តួចផ្តើមប្រទេសចិនដ៏ស្រស់ស្អាត”។ ការបង្កើតទិវាជាតិអេកូឡូស៊ីនេះ មិនត្រឹមតែបានចាក់បញ្ចូលកម្លាំងថ្មីបន្ថែមទៀត ក្នុងការបណ្តុះស្មារតីប្រជាជនចិនទាំង ១៤០០ លាននាក់ ឱ្យមានការយល់ដឹងកាន់តែទូលំទូលាយអំពីការថែរក្សាបរិស្ថាននោះទេ…

បទវិភាគ៖ចាត់ទុកប្រវត្តិសាស្ត្រជាមេរៀន ទើបអាចឆ្ពោះទៅរកអនាគត

កាលពីថ្ងៃទី១៥ខែសីហានៅ៧៩ឆ្នាំមុន ប្រទេសជប៉ុនប្រកាសសុំចុះចាញ់ដោយគ្មានលក្ខខណ្ឌ ។ បន្ទាប់ពីឆ្លងកាត់ការតស៊ូប្រយុទ្ធបង្ហូរឈាមអស់រយៈពេល១៤ឆ្នាំ ប្រជាជនចិនបានធ្វើពលីកម្មយ៉ាងធ្ងន់ធ្ងរ ហើយទទួលបានជ័យជម្នះដ៏មហិមានៃការប្រយុទ្ធប្រឆាំងនឹងជប៉ុន ។ ប៉ុន្តែ ព្រឹកថ្ងៃទី១៥ខែសីហា លោក Fumio Kishida នាយករដ្ឋមន្ត្រីជប៉ុនបានចូលបច្ច័យដល់ស្តូបយ៉ាស៊ូគូនីដែលតម្កល់ទុកផ្លាកព្រលឹងនៃអ្នកទោសថ្នាក់កំពូលនៃសង្គ្រាមលោកលើកទីពីរក្នុងនាមជាអគ្គនាយកនៃបក្សសេរីប្រជាធិបតេយ្យ ហើយអ្នកនយោបាយជាច្រើននាក់ដូចជារដ្ឋមន្ត្រីការពារជាតិជប៉ុនជាដើមក៏បានទៅគោរពវិញ្ញានក្ខន្ធនៅស្តូបយ៉ាស៊ូគូនីដែរ ។ តែព្រមពេលជាមួយគ្នានេះ លោក Shimizu Hideo អតីតពលទាហាននៃកងទ័ពលេខ“៧៣១”នៃកងទ័ពជប៉ុនដែលមានអាយុ៩៤ឆ្នាំបានទៅដល់ក្រុង…

គំនិតផ្តូចផ្តើមខ្សែក្រវាត់ និងផ្លូវ របស់ចិនបានរួមចំណេកផ្តល់ផលប្រយោជន៍ដល់កម្ពុជានិងពិភពលោក

ភ្នំពេញ៖មន្ត្រីជំនាញសេដ្ឋកិច្ច និងអ្នកសិក្សាស្រាវជ្រាវនៅកម្ពុជាបានលើកឡើងថា គំនិតផ្តូចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវគឺជាគោលនយោបាយបើកចំហរ និងសមាហរណកម្មសេដ្ឋកិច្ចរបស់ចិនទៅកាន់សកលោក។ ឯកឧត្តមបណ្ឌិតគីសេរីវឌ្ឍន៍ប្រធានវិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជាបានមានប្រសាសន៍ថាគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ របស់ប្រទេសចិនត្រូវបានលើកឡើងដោយលោកប្រធានាធិបតីចិន ស៊ី ជិនភីង ដែលបានផ្សារភ្ជាប់យុទ្ធសាស្រ្តអភិវឌ្ឍន៍ជាមួយប្រទេសនិងតំបន់ដែលចូលរួមកិច្ចកសាង”ខ្សែក្រវាត់និងផ្លូវ” នេះ។ បច្ចុប្បន្ននេះ ប្រទេសចិនបានចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការស្តីពីការរួមគ្នាកសាង« «ខ្សែក្រវាត់និងផ្លូវ» ជាមួយប្រទេសជាង ១៥០ និងអង្គការអន្តរជាតិជាង ៣០ ដែលធ្វើឱ្យគម្រោង សហប្រតិបត្តិការទ្វេភាគីនិងពហុភាគីជាច្រើនត្រូវបានអនុវត្តយ៉ាងប្រាកដប្រជា…