Month: August 2024

ខ្ញុំ ឧត្តមសេនីយឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ពេញចិត្តចូលរួម បរិច្ចាគថវិកាចំនួន ១០លានរៀល ជូនដល់មូលនិធិកសាងហេដ្ឋារចនាសម្ពន្ធ័តាមព្រំដែន និងគាំទ្រពេញទំហឹង គម្រោងអភិវឌ្ឍន៍ CLV – DTA របស់រាជរដ្ឋាភិបាល ដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

🌐 ភ្ជាប់ទៅកាន់បណ្តាញសង្គមរបស់អង្គភាពសារព័ត៌មានរស្មី ញ៉ូស៍

សេចក្តីជូនដំណឹង ស្តីពី៖ មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន

ក្នុងគោលបំណងដើម្បីកៀរគរថវិកាបន្ថែមសម្រាប់ កសាងហេដ្ឋារចនាសម្ព័ន្ធនានានៅតាមបណ្តោយព្រំដែន ព្រមទាំងបានផ្តល់ឱកាសឱ្យ ប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាន ទាំងក្នុង និងក្រៅប្រទេស បានចូលរួមចំណែកដោយផ្ទាល់ជាមួយ រាជរដ្ឋាភិបាលនៅក្នុងបុព្វហេតុការពារ និង អភិវឌ្ឍជាតិ ក្នុងស្មារតីមហាសាមគ្គីជាតិខ្មែរ ដើម្បីថែរក្សា សុខសន្តិភាព អធិបតេយ្យ និងបូរណភាពទឹកដី ក៏ដូចជាការជំរុញការអភិវឌ្ឍ នៅតាមតំបន់ព្រំដែនឱ្យបានកាន់តែរឹងមាំ និងប្រកបដោយចីរភាព។ សម្រាប់ការចូលរួមជាសាច់ប្រាក់ សូមទាក់ទង…

ក្រុមការងារ អាវុធហត្ថខណ្ឌព្រែកព្នៅ ឧបត្ថម្ភអំណោយដល់សមាជិក ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍!

នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ លោកវរសេនីយ៍ឯក ភួង សុភី មេបញ្ជាការ មូលដ្ឋានអាវុធហត្ថខណ្ឌព្រែកព្នៅ បានចាត់ក្រុមការងារប្រគល់អំណោយដែលបានមកពីការចូលរួមរបស់ នាយ នាយរង អាវុធហត្ថខណ្ឌ ក្នុងស្មារតីសាមគ្គីភាព ចំនួន ១,២៦០,០០០រៀល, អង្ករ ០២ការុង, ទឹកត្រី ០១យួរ, ភេសជ្ជៈចំនួន…

ការិយាល័យព័ត៌មាននៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនចេញផ្សាយសៀវភៅសស្តីពី«បរិវត្តកម្មថាមពលនៃប្រទេសចិន»

សៀវភៅសបានចែងថា តាំងពីសមាជបក្សកុម្មុយនីស្តចិនលើកទី ១៨ មក ថាមពលចិនបានឈានចូលដំណាក់កាលអភិវឌ្ឍន៍ថ្មីដែលប្រកបដោយគុណភាពខ្ពស់។ ឆ្នាំ ២០១៤ លោកប្រធានរដ្ឋចិន Xi Jinping បានលើកឡើងនូវយុទ្ធសាស្រ្តថ្មីខាងសន្តិសុខថាមពលស្តីពីការជំរុញការធ្វើបដិវត្តន៍ខាងការប្រើប្រាស់ថាមពល បដិវត្តន៍ខាងការផ្គត់ផ្គង់ថាមពល បដិវត្តន៍ខាងបច្ចេកវិទ្យាថាមពល បដិវត្តន៍ខាងប្រព័ន្ធថាមពល និងបង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិដោយគ្រប់ជ្រុងជ្រោយ។ ការធ្វើបរិវត្តកម្មថាមពលរបស់ប្រទេសចិនបានរួមចំណែកដល់ការកសាងសហគមន៍រួមវាសនារបស់មនុស្សជាតិ។ ប្រទេសចិនបានធ្វើជាអ្នកជំរុញយ៉ាងសកម្មនៃការធ្វើបរិវត្តកម្មថាមពលសកល ដើម្បីពួតដៃគ្នាជាមួយគ្រប់ប្រទេសបង្កើតអនាគតដែលមានថាមពលប្រកបដោយនិរន្តរភាព។ សៀវភៅសបានឱ្យដឹងទៀតថា ដល់ឆ្នាំ២០៣៥…

លោក Wang Yi រដ្ឋមន្ត្រីការបរទេសចិនបានធ្វើកិច្ចជំនួបជាយុទ្ធសាសជាមួយលោកJake Sullivan ឧបការីទទួលបន្ទុកកិច្ចការសន្តិសុខជាតិរបស់ប្រធានាធិបតីអាមេរិក

ពីថ្ងៃទី ២៧ ដល់ថ្ងៃទី ២៨ ខែសីហា លោក Wang Yi រដ្ឋមន្ត្រីការបរទេសចិនធ្វើកិច្ចជំនួបជាយុទ្ធសាស្ត្រជុំថ្មីជាមួយលោកJake Sullivan ឧបការីទទួលបន្ទុកកិច្ចការសន្តិសុខជាតិរបស់ប្រធានាធិបតីអាមេរិកនៅក្រុងប៉េកាំង ។លោក Wang Yi បានថ្លែងថា ទំនាក់ទំនងរវាងចិននិងអាមេរិកបានឆ្លងកាត់ការឡើងចុះជាច្រើនលើក ការដកយកបទពិសោធនិងមេរៀនពីក្នុងនោះនឹងមានអំណោយផលដល់ការត្រួសត្រាយអនាគតឱ្យកាន់តែល្អប្រសើរនិងស្វែងរកផ្លូវដ៏ត្រឹមត្រូវសម្រាប់ការរួមរស់រវាងប្រទេសធំទាំងពីរចិននិងអាមេរិក លោកបានលើកសំណើរ ៥ ចំណុច…

សៀវភៅសស្តីពី«បរិវត្តកម្មថាមពលរបស់ប្រទេសចិន»៖ការអភិវឌ្ឍថាមពលបៃតងរបស់ប្រទេសចិនបានក្លាយទៅជាក្បាលម៉ាស៊ីនសម្រាប់ជំរុញបរិវត្តកម្មថាមពលសកល

សៀវភៅសស្តីពី«បរិវត្តកម្មថាមពលរបស់ប្រទេសចិន»ដែលចេញផ្សាយនៅថ្ងៃទី២៩ខែសីហាឆ្នាំ២០២៤បានចែងថាប្រទេសចិនបានអនុវត្តយ៉ាងសកម្មនូវទស្សនៈអភិវឌ្ឍន៍បៃតងដោយធ្វើកិច្ចសហប្រតិបត្តិការផ្នែកថាមពលអន្តរជាតិយ៉ាងទូលំទូលាយដែលបានក្លាយទៅជាក្បាលម៉ាស៊ីនសម្រាប់ជំរុញបរិវត្តកម្មថាមពលសកល។ សៀវភៅសនេះបានឱ្យដឹងទៀតថាចាប់ពីឆ្នាំ២០១៣មកអត្រាដំឡើងម៉ាស៊ីនថាមពលកកើតឡើងវិញរបស់ប្រទេសចិនត្រូវជាង៤០%របស់ពិភពលោក។ផ្អែកលើការច្នៃប្រឌិតថ្មីខាងបច្ចេកទេសប្រព័ន្ធខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់យ៉ាងល្អការប្រកួតប្រជែងនៃទីផ្សារដ៏ពេញលេញនិងឧត្តមភាពខាងទីផ្សារដែលមានទ្រង់ទ្រាយធំប្រទេសចិនសម្រេចបាននូវការអភិវឌ្ឍយ៉ាងលឿនផ្នែកឧស្សាហកម្មថាមពលស្អាតដែលធ្វើឱ្យការផ្គត់ផ្គង់ថាមពលសកលមានភាពកាន់តែសម្បូរបែបដែលជាការរួមចំណែកសម្រាប់ការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុរបស់គ្រប់ប្រទេសលើពិភពលោកនិងបង្កើនសុភមង្គលរបស់មនុស្សជាតិ។ បរិក្ខាប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យនិងថាមពលខ្យល់ដែលផលិតដោយប្រទេសចិនបានបង្កលក្ខណសម្បត្តិឱ្យប្រទេសកាន់តែច្រើនឡើងៗអាចប្រើប្រាស់ថាមពលកកើតឡើងវិញដើម្បីបង្កើតផលប្រយោជន៍ខាងសេដ្ឋកិច្ច៕ 🌐 ភ្ជាប់ទៅកាន់បណ្តាញសង្គមរបស់អង្គភាពសារព័ត៌មានរស្មី ញ៉ូស៍

បទវិភាគ៖ប្រទេសចិននឹងនាំមកនូវ “ភាពបៃតង”កាន់តែច្រើនដល់ការអភិវឌ្ឍពិភពលោក និងផ្តល់ផែនការចិនកាន់តែច្រើនដល់អភិបាលកិច្ចប្រព័ន្ធអេកូឡូស៊ីសកល

រឿងរ៉ាវរបស់ក្រុមដំរីដែលបានត្រឡប់ទៅវិញដោយសុវត្ថិភាពម្តងហើយម្តងទៀត ធ្វើឱ្យអ្នកប្រើប្រាស់បណ្តាញអ៊ីនធឺណែតមានការចាប់អារម្មណ៍និងពិភាក្សាយ៉ាងក្ដៅគគុក ។ លោក Xiong Zhaoyong អនុប្រធានមជ្ឈមណ្ឌលគ្រប់គ្រងនិងអភិរក្សដំរីអាស៊ីនៃតំបន់Xishuangbanna បានថ្លែងថា ឆ្លងតាមរយៈកិច្ចខិតខំប្រឹងប្រែងពីភាគីជាច្រើន នៅតំបន់នោះ មនុស្សនិងដំរីបានរស់នៅដោយសុខដុមរមនាពីមួយថ្ងៃទៅមួយថ្ងៃ ប្រជាជនបានអភិរក្សដំរីអាស៊ីដោយស្ម័គ្រចិត្ត ។ នេះជាការឆ្លុះបញ្ចាំងមួយនៃការអភិរក្សអេកូឡូស៊ីរបស់ប្រទេសចិន ។ នៅប្រទេសចិន គំនិតអភិរក្សអេកូឡូស៊ីបានជ្រាបចូលទៅក្នុងក្រអៅដួងចិត្តរបស់ប្រជាជនរួចទៅហើយ ។ កិច្ចប្រជុំលើកទីបីនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី២០ដែលបើកធ្វើនៅពេលថ្មីៗកន្លងទៅនេះបានធ្វើការចាត់ចែងរៀបចំជាពិសេសអំពីកំណែទម្រង់ប្រព័ន្ធច្បាប់អរិយធម៌អេកូឡូស៊ីឱ្យស៊ីជម្រៅ ដាក់ចេញនូវប្រព័ន្ធអភិបាលកិច្ចបរិស្ថានអេកូឡូស៊ីដ៏ល្អពេញលេញ…

ប្រទេសចិននិងអាមេរិកធ្វើការសន្ទនាជាយុទ្ធសាស្ត្រជុំថ្មីនៅក្រុងប៉េកាំង

លោកWangYiបានលើកឡើងថា ការអនុវត្តឱ្យបានល្អនូវគំនិតឯកភាពរួមរបស់ប្រមុខរដ្ឋនៃប្រទេសទាំង២ក្នុងកិច្ចជំនួបសាន់ហ្វ្រាន់ស៊ីស្កូជាទំនួលខុសត្រូវរួមរបស់ភាគីចិននិងអាមេរិក ក៏ជាភារកិច្ចចម្បងកិច្ចសន្ទនាជាយុទ្ធសាស្ត្រលើកនេះផងដែរ។ សង្ឃឹមថា ភាគីទាំង២អាចផ្លាស់ប្តូរមតិយោបល់ដោយស៊ីជម្រៅស្តីពីករណីនេះនៅក្នុងរយៈពេល២ថ្ងៃនេះ ហើយរំពឹងថា ការប្រាស្រ័យទាក់ទងលើកនេះមានលក្ខណៈជាយុទ្ធសាស្ត្រនិងមានភាពជាក់ស្តែង ទន្ទឹមនឹងនេះក៏គួរតែមានលក្ខណៈស្ថាបនា ដើម្បីជំរុញទំនាក់ទំនងរវាងប្រទេសចិននិងអាមេរិកឱ្យវិវឌ្ឍទៅមុខស្របតាមទស្សនទានសាន់ហ្វ្រាន់ស៊ីស្កូដោយរួមគ្នាពុះពារឧបសគ្គនិងលុបបំបាត់ការរំខាន ដើម្បីសម្រេចបាននូវការអភិវឌ្ឍប្រកបដោយស្ថិរភាព ចីរភាពនិងភាពរឹងមាំ។ ជាការឆ្លើយតប លោកJake Sullivបានលើកឡើងថា នេះជាលើកដំបូងដែលខ្ញុំបានមកបំពេញទស្សនកិច្ចនៅប្រទេសចិនក្នុងនាមជាឧបការីទទួលបន្ទុកកិច្ចការសន្តិសុខជាតិរបស់ប្រធានាធិបតីអាមេរិក សូមអរគុណដល់ប្រទេសចិនដែលបានរៀបចំយ៉ាងដិតដល់។ លោកបៃដិនប្រធានាធិបតីអាមេរិកបានធ្វើកិច្ចខំប្រឹងប្រែងក្នុងការគ្រប់គ្រងទំនាក់ទំនងរវាងអាមេរិកនិងចិន ចៀសវាងកុំឱ្យការប្រកួតប្រជែងប្រែទៅជាការប៉ះទង្គិច ហើយធ្វើកិច្ចសហប្រតិបត្តិការលើវិស័យដែលមានផលប្រយោជន៍រួម។ រំពឹងថា…

ក្រសួងការបរទេសចិនច្រានចោលការចោទប្រកាន់ដោយគ្មានមូលដ្ឋានរបស់ហ្វីលីពីន៖ឈ្មោះថាអ្នកបំផ្លាញសន្តិភាពមិនអាចទម្លាក់មកលើប្រទេសចិនជាដាច់ខាត

ថ្ងៃទី២៧ ខែសីហា លោកLinJianអ្នកនាំពាក្យក្រសួងការបរទេសចិនបានធ្វើអធិបតីក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ។ ទាក់ទិននឹងការចោទប្រកាន់របស់ហ្វីលីពីនលើបញ្ហាសមុទ្រចិនខាងត្បូង លោកLinJianបានលើកឡើងថា បច្ចុប្បន្ន តើនរណាកំពុងរំលោភបំពានអធិបតេយ្យភាពនិងបង្កហេតុនៅក្នុងសមុទ្រចិនខាងត្បូង?តើនរណានាំកងកម្លាំងខាងក្រៅឱ្យចូលបំផ្លាញស្ថានការណ៍សន្តិភាពនិងស្ថិរភាពក្នុងតំបន់?ប្រទេសក្នុងតំបន់បានមើលឃើញយ៉ាងច្បាស់លាស់ចំពោះករណីនេះ។ ឈ្មោះថា អ្នកបំផ្លាញសន្តិភាពមិនអាចទម្លាក់មកលើប្រទេសចិនជាដាច់ខាត។យើងដាស់តឿនបុគ្គលិកមួយចំនួនរបស់ភាគីហ្វីលីពីនឱ្យប្រឈមមុខនឹងដើមហេតុនៃបញ្ហា កុំបន្តដើរនៅលើផ្លូវដែលបង្កហេតុនិងបំផ្លាញសន្តិភាពក្នុងតំបន់ ហើយបែរជានិយាយសទៅជាខ្មៅទៅវិញ៕ 🌐 ភ្ជាប់ទៅកាន់បណ្តាញសង្គមរបស់អង្គភាពសារព័ត៌មានរស្មី ញ៉ូស៍

លោក តេង ស៊ាវភីង និង ការកែទម្រង់ចិន

លោក តេង ស៊ាវភីង ជាបិតាកែទម្រង់សេដ្ឋកិច្ចរបស់ចិន ឱ្យងាកចេញពីសេដ្ឋកិច្ចផែនការមកកាន់សេដ្ឋកិច្ចទីផ្សារសង្គមនិយមកម្រិតខ្ពស់នាពេលបច្ចុប្បន្ននេះ។ ការតភ្ជាប់ពីអតីតកាលមកកាន់ពេលបច្ចុប្បន្នជាយុទ្ធសាស្រ្តយូរអង្វែង និង មាននិរន្តរភាពបំផុតសម្រាប់ការអភិវឌ្ឍប្រទេសចិន។ ក្រោយពីសង្គ្រាមលោកលើកទី២ ត្រូវបានបញ្ចប់ លោក តេង ស៊ាវភីង ត្រូវបានតែងតាំងជាលេខាទី១ នៅភូមិភាគនិរតី នាឆ្នាំ១៩៤៩ ហើយត្រូវបានតែងតាំងជាឧបនាយករដ្ឋមន្រ្តីនៅឆ្នាំ១៩៥២ និងមានភារកិច្ចសម្របសម្រួលកិច្ចការបក្សនិងរដ្ឋ។ រហូតដល់១៩៥៣ លោកបានក្លាយជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច…