ក្លិបអ្នកកាសែតកម្ពុជា ដែលមាន លោក ពុយ គា ជាប្រធាននាថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤នេះ បានបើកវគ្គបណ្ដុះបណ្ដាលពិសេសសម្រាប់មន្រ្តីទទួលបន្ទុកកិច្ចការសាធារណៈ និងព័ត៌មាន ដែលមានមន្ត្រីរាជការ, អង្គការ និងក្រុមហ៊ុនឯកជន ចូលរួមចំនួនជិត១០០នាក់។
ការបើវគ្គបណ្តុះបណ្តាលខាងនេះក្នុងគោលបំណងធ្វើឲ្យទំនាក់ទំនងរវាងអ្នកសារព័ត៌មាន និងមន្រ្តីអ្នកនាំពាក្យ អាចធ្វើកិច្ចការងារជាមួយគ្នាកាន់តែល្អប្រសើរ និងយល់អំពីតម្រូវការពីគ្នាទៅវិញទៅមក។វគ្គបណ្តុះបណ្តាលខាងលើនេះធ្វើឡើងរយៈពេលពេញមួយថ្ងៃ នៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) ដោយមានការអញ្ជើញចូលរួមជាវាគ្មេនគឺ ឯកឧត្តម សុខ ឥសាន សមាជិកព្រឹទ្ធសភា និងជាអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា លោក ទាវ សារៈមុនី និពន្ធនាយកព័ត៌មានអប្សរាសង់ត្រាស់…