បទវិភាគ៖ប្រជាធិបតេយ្យបែបនេះមិនត្រូវការក៏បានដែរ!
ប៉ុន្មានថ្ងៃមុននេះ លោកTrumpអតីតប្រធានាធិបតីអាមេរិកបានរងការលួចធ្វើឃាតដែលមិនបានសម្រេចនៅក្នុងមីទ្ទេញមួយក្នុងរដ្ឋPennsylvaniaដែលបណ្តាលឱ្យផ្ទុះការចាប់អារម្មណ៍ជាសកល។ ព្រឹត្តិការណ៍នេះបានកើតឡើងមុននឹងការបោះឆ្នោតសកលរបស់អាមេរិកមិនដល់៤ខែ ដែលបានឆ្លុះបញ្ចាំងពីការបែកបាក់គ្នាខាងនយោបាយនិងភាពចលាចលនៃសង្គមរបស់អាមេរិក ហើយព្រមពេលជាមួយគ្នានេះ វាក៏បានលាតត្រដាងនូវភាពវឹកវរនិងភាពប្រេះស្រាំងយ៉ាងធ្ងន់ធ្ងរនៃ”ប្រជាធិបតេយ្យបែបអាមេរិក”ចំពោះពិភពលោកជាថ្មីម្ដងទៀតផងដែរ។ ក្នុងប្រវត្តិសាស្ត្រអាមេរិក មានប្រធានាធិបតីសរុប៩នាក់ត្រូវបានគេលួចធ្វើឃាត ក្នុងនោះមាន៤នាក់ត្រូវបានស្លាប់បាត់បង់ជីវិត។ ការបែកបាក់គ្នានិងអំពើហិង្សាបានអមជាមួយ”ប្រជាធិបតេយ្យបែបអាមេរិក”ជាប់រហូត។ ប្រជាធិបតេយ្យគឺជាគុណតម្លៃរួមរបស់មនុស្សជាតិទាំងអស់ ហើយស្នូលរបស់វាគឺប្រជាជនគឺជាម្ចាស់នៃប្រទេស។ ប៉ុន្តែ តក្កវិជ្ជាដំបូងដែលរចនាដោយរបបប្រជាធិបតេយ្យបែបអាមេរិក គឺដើម្បីដំណើរការជុំវិញផលប្រយោជន៍នៃមូលធន ហើយត្រូវបានចាត់ទុកថាជា”ប្រជាធិបតេយ្យរបស់មនុស្សចំនួនតូច”។ អាមេរិកតែងតែផ្សព្វផ្សាយថា ទម្រង់នៃ”ប្រជាធិបតេយ្យក្នុងការបោះឆ្នោត”របស់ខ្លួនជាគំរូនៃ”វិធីតែមួយគត់ដែលអាចធ្វើទៅបាន”ដើម្បីសម្រេចបាននូវប្រជាធិបតេយ្យនិងជាស្តង់ដារសម្រាប់វាយតម្លៃថា តើប្រទេសផ្សេងទៀតមានប្រជាធិបតេយ្យឬអត់។ ប៉ុន្តែ…