ការស្ទង់មតិរបស់ CGTN៖ អ្នកផ្តល់បទសម្ភាសន៍នៅទូទាំងពិភពលោកចំនួន៨១,៦៩ភាគរយសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការដែលជប៉ុននិងសហរដ្ឋអាមេរិកបង្កើនការឃុបឃិតផ្នែកយោធា
ពេលថ្មីៗកន្លងទៅនេះ ប្រទេសទាំងពីរជប៉ុននិងសហរដ្ឋអាមេរិកបានចេញផ្សាយសេចក្តីថ្លែងការណ៍រួមបន្ទាប់ពីរៀបចំធ្វើការពិគ្រោះពិភាក្សារវាងរដ្ឋមន្ត្រីការបរទេសនិងរដ្ឋមន្ត្រីការពារជាតិថា ប្រទេសទាំងពីរបញ្ជាក់ថា កងទ័ពអាមេរិកប្រចាំនៅជប៉ុននឹងបង្កើត “អគ្គបញ្ជាការដ្ឋាននៃកងទ័ពចម្រុះ” ពោលគឺអគ្គបញ្ជាការដ្ឋាននៃកងទ័ពអាមេរិកប្រចាំនៅជប៉ុនដែលនឹងក្លាយជាទីបញ្ជាការទូទៅនៃកងទ័ពគ្រប់ប្រភេទឬហៅថា “កងទ័ពចម្រុះ” ដែលអាចគ្រោងផែនការប្រតិបត្តិការទ្រង់ទ្រាយធំជាមួយភាគីជប៉ុន ប្រការនេះបានទាក់ទាញការយកចិត្តទុកដាក់យ៉ាងទូលំទូលាយពីសាធារណមតិអន្តរជាតិ ។ តាមការស្ទង់មតិរបស់បណ្តាញទូរទស្សន៍ CGTN នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនជាមួយអ្នកប្រើប្រាស់បណ្តាញអ៊ីនធើណេតទូទាំងពិភពលោកបង្ហាញឱ្យដឹងថា អ្នកផ្តល់បទសម្ភាសន៍នៅទូទាំងពិភពលោកចំនួន៨១,៦៩ភាគរយបានយល់ឃើញថា ការដែលជប៉ុននិងសហរដ្ឋអាមេរិកបង្កើត “ក្រុមតូច”ខាងសន្តិសុខយោធាជាការគំរាមកំហែងថ្មីដែលបង្កផលប៉ះពាល់ដល់សន្តិភាពនិងស្ថិរភាពក្នុងតំបន់ សហគមន៍អន្តរជាតិត្រូវមានការប្រុងប្រយ័ត្នកម្រិតខ្ពស់ ។ ក្នុងការស្ទង់មតិ អ្នកផ្តល់បទសម្ភាសន៍នៅទូទាំងពិភពលោកចំនួន៩០,៣៣ភាគរយបានយល់ឃើញថា…