ទីតាំងប្រមូលផ្តុំអោយមានលេងល្បែងស៊ីសង ត្រូវបានកម្លាំង គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌពោធិ៍សែនជ័យចុះបង្ក្រាប និង បិទទីតាំងតារាងបាល់ទះមួយកន្លែង
រាជធានីភ្នំពេញ: លោក សក់ ចន្ទ័កញ្ញារិទ្ធ ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ តែងតែណែនាំឱ្បគណៈបញ្ជាការខណ្ឌ ឧស្សាហ៍ចុះធ្វើរដ្ឋបាលតាមមូលដ្ឋាន ដូចជាទីតាំងមជ្ឈមណ្ឌលកីឡា តារាងបាល់ទះ ហាងកាហ្វេជួបជុំពាក់ពពូន ដើម្បីធ្វើយ៉ាងណាទប់ស្កាត់នូវការជួបជុំជ្រក់កោននាំគ្នាលេងល្បែងស៊ីសង ឬប្រព្រឹត្តបទល្មើសផ្សេងៗដែលផ្ទុយពីគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពទាំង ៧ចំណុចរបស់ក្រសួងមហាផ្ទៃ។ ជាក់ស្ដែងតារាងបាល់ទះមួយកន្លែងស្ថិតនៅភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ…