Month: February 2022

សមត្ថកិច្ចនគរបាល ឃាត់ខ្លួនជនសង្ស័យ ០១នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

ក្រុងសៀមរាប : កាលពីថ្ងៃអង្គារ ១៥រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០១ ខែកុម្ភះ ឆ្នាំ២០២២ វេលាម៉ោង ១៦និង ៤០នាទី កម្លាំងផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលក្រុងសៀមរាប និងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ស្លក្រាម ចូលរួមសហការដោយកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន ដឹកនាំដោយ លោកវរសេនីយ៍ទោ…

នៅរសៀលថ្ងៃពុធ ១កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអនុញ្ញាតឱ្យក្រុមនិស្សិតជាប់អាហារូបករណ៍ទៅសិក្សានៅប្រទេសអូស្ត្រាលី ចូលជួបសម្ដែងការគួរសម នៅទីស្ដីការក្រសួងមហាផ្ទៃ។

តំណាងក្រុមនិស្សិតបានរាយការណ៍ជូនសម្ដេចក្រឡាហោមថាអារូបករណ៍ទទួលបាននេះ ជាអាហារូបករណ៍ដ៏មានសក្ដានុពលមួយដែលទទួលបានគាំទ្រពីរដ្ឋាភិបាលអូស្រ្តាលី ក្នុងគោលបំណងដើម្បីរួមចំណែកដល់តម្រូវការអភិវឌ្ឍន៍រយៈពេលវែង និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងអូស្ត្រាលី និងកម្ពុជា។ តំណាងក្រុមនិស្សិតបន្តថាអាហរូបករណ៍នេះនឹងផ្ដល់ឱកាសស្រាវជ្រាវ ព្រមទាំងអភិវឌ្ឍន៍សមត្ថភាពវិជ្ជាជីវៈដល់និស្សិតកម្ពុជាដែលមានទេពកោសល្យ និងជាអ្នកដឹកនាំជំនាន់ក្រោយដែលមានបំណងនាំមកនូវភាពវិជ្ជមានសម្រាប់ប្រទេសជាតិ ដើម្បីរួមចំណែកដល់តម្រូវការនៃការអភិវឌ្ឍន៍កម្ពុជានាពេលអនាគត។ អញ្ជើញមានប្រសាសន៍នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី បានសម្ដែងការអបអរសាទរ និងកោតសរើសចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមនិស្សិតដែលបើទោះបីជាជាប់បំពេញការងារក្នុងវិស័យសាធារណៈ ឬឯកជន ប៉ុន្តែខិតខំរៀនសូត្ររហូតប្រឡងជាប់អាហារូបករណ៍ដោយជោគជ័យ។ សម្ដេចឧបនាយករដ្ឋមន្រ្តី សង្ឃឹមជឿជាក់ថាក្រុមនិស្សិតនឹងបន្តប្រឹងប្រែងធ្វើឱ្យទទួលបានជោគជ័យថ្មីបន្ថែមទៀត…

សមត្ថកិច្ចនគរបាលឃាត់ និងដកហូតប័ណ្ណបើកបរពីអ្នកបើកបររថយន្ត៥នាក់ដែលមានផ្ទុកសារធាតុញៀន ហើយបញ្ជូនទៅរកសេវាព្យាបាលនិងបន្សាបគ្រឿងញៀន

ខេត្តកំពង់ស្ពឺ : កិច្ចប្រតិបត្ដិការអនុវត្តការពង្រឹងច្បាប់ចរាចរណ៍ផ្លូវគោកនៅក្នុងខេត្តកំពង់ស្ពឺ បានបន្ដចុះត្រួតពិនិត្យរួមជាមួយផ្នែកប្រឆាំងគ្រឿងញៀន សំដៅកាត់បន្ថយបញ្ហាគ្រោះថ្នាក់ចរាចរណ៍ដែលកំពុងតែកើនឡើងនិងបង្កើនប្រសិទ្ធភាពនៃវប្បធម៌ការបើកបរដោយការប្រកាន់ភ្ជាប់នូវសីលធម៌និងការគោរពច្បាប់។នាយប់ថៃ្ងទី០១កុម្ភៈ ២០២២ លោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្ដកំពង់ស្ពឺ រួមជាមួយ លោកស្នងការរង ទទួលផែនការងារសណ្ដាប់ធ្នាប់ និងកងកម្លាំងនគរបាលចរាចរណ៍ផ្លូវគោកបានចុះពិនិត្យនៅគោលដៅតាមបណ្ដោយផ្លូវជាតិលេខ៤១ស្រុកគងពិសី និងស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។ជាលទ្ធផលនៃការត្រួតពិនិត្យកំលាំងនគរបាលបានរកឃើញអ្នកបើកបររថយន្តធន់ធ្ងន់ ចំនួន០៥នាក់មានផ្ទុកសារធាតុញៀនក្នុងចំណោមអ្នកបើកបររថយន្ត៣០នាក់ ។វិធានការបន្ដសមត្ថកិច្ចបានធ្វើការដកហូតប័ណ្ណបើកបរ និងប្រគល់រថយន្ដអោយទៅក្រុមហ៊ុន ដោយត្រូវរកអ្នកបើកបរថ្មីគ្មានសារធាតុញៀននិងបញ្ជូនមនុស្សទាំង០៥នាក់ទៅកន្លែងបន្សាបគ្រឿងញៀននិងព្យាបាល។សមត្ថកិច្ចបានអោយម្ចាស់រថយន្ដជាថៅកែនិងអ្នកបេីកបរផ្សេងទៀត…

អគ្គនាយកដ្ឋាន ក.ប.ប. រកឃើញបង្គាចាក់សារធាតុ CMC (ចាហួយ) ប្រមាណជាង ៧តោន ក្នុងរយៈពេលមួយខែដើមឆ្នាំ២០២២

មន្ត្រីជំនាញ ក.ប.ប. បានអោយដឹងថាតាមរយៈការប្រមូលនូវព័ត៌មានពាក់ព័ន្ធនានាតាមបណ្ដាទីផ្សារដោយមន្ត្រីស៊ើបអង្កេត ក.ប.ប. ក៏ដូចជាព័ត៌មានដែលទទួលបានពីសមត្ថកិច្ចពាក់ព័ន្ធអំពីការចរាចរនាំចូលនូវបង្គាចាក់សារធាតុ CMC (ចាហួយ) មន្ត្រីជំនាញបានឈានដល់ការស្ទាក់ចាប់នូវរថយន្តដឹកបង្គាដែលត្រូវបានចាក់បញ្ចូលនូវសារធាតុ CMC (ចាហួយ) ជាច្រើនលើកក្នុងខែមករា ដើមឆ្នាំ២០២២នេះ។លើសពីនេះទៅទៀត មន្ត្រីក.ប.ប. ក៏បានបន្តកិច្ចសហការជាមួយមន្ត្រីគយនិងរដ្ឋាករកម្ពុជាដែលឈរជើងតាមមាត់ច្រកព្រំដែនដើម្បីធ្វើការត្រួតពិនិត្យទៅលើបង្គាដែលនាំចូលពីបរទេសក្នុងគោលបំណងទប់ស្កាត់មិនឱ្យបង្គាចាក់សារធាតុ CMC (ចាហួយ) នេះអាចចរាចរក្នុងទីផ្សារប្រទេសកម្ពុជាបានឡើយ។ ជាក់ស្ដែង គិតត្រឹមខែមករា ឆ្នាំ២០២២…

បើស្រវឹងហើយម្តេចមិនចូលសម្រាកទៀតឆ្លៀតទៅឆក់ត្រីក្នុងស្រះភ្លាត់ស្នៀតឆក់ស្លាប់ចោលប្រពន្ធកូនយ៉ាងអាណោចអាធ័មនៅស្រុកកំពង់រោទិ៍

ខេត្តស្វាយរៀង ៖ បុរសម្នាក់សង្ស័យស្រវឹងស្រាហើយមកលេងផ្ទះម្តាយបង្កើតរួចតខ្សែភ្លើងឆក់ត្រីក្នុងស្រះភ្លាត់ស្នៀតឆក់ស្លាប់បង្កឲ្យមានមានការភ្ញាក់ផ្អើលដល់អ្នកភូមិនិងសមត្ថកិច្ច។ ករណីឆក់បណ្តាលអោយស្លាប់នេះបានកើតឡើងនៅវេលាម៉ោង១៤និង៣៥នាទីថ្ងែទី០១ខែ កុម្ភៈឆ្នាំ២០២២នៅភូមិ ពោធិថ្មី ឃុំ ស្វាយតាយាន ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង(ដែលជាផ្ទះម្តាយបង្កើត)។ បើតាមប្រជាពលរដ្ឋរាយការណ៍ថាមានករណីតខ្សែភ្លើងឆក់ត្រីក្នុងស្រះដែលបានបូមរួចភ្លាត់ស្នៀតឆក់ស្លាប់ខ្លួនឯងក្នុងស្រះដែលស្ថិតនៅក្នុងភូមិពោធិថ្មីឃុំស្វាយតាយាន ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។ ប្រភពបានបន្តទៀតថា៖ក្រោយពីទទួលព័ត៌មានខាងលើនេះភ្លាមៗកម្លាំងជំនាញនៃអធិការនគរបាលស្រុកកំពង់រោទិ៍បានសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំស្វាយតាយាននិងលោកគ្រូពេទ្យមណ្ឌលសុខភាពស្វាយតាយានបានចុះទៅដល់កន្លែងកើតហេតុភ្លាមបានឃើញថាមានឈ្មោះ ថន ចាន់ថាត(ហៅអួច)ភេទប្រុស អាយុ ២៩ឆ្នាំ រស់នៅភូមិ ដើមពោធិ…

កម្លាំងនគរបាលខេត្តព្រះសីហនុ ស្រាវជ្រាវស៊ើបអង្កេត បង្ក្រាបករណី ឃាតកម្ម គិតទុកជាមុន ចំនួន០២ទីតាំង និងចាប់ឃុំឃាំងបង្ខាំងមនុស្សដោយខុសច្បាប់ ជំរិតទារប្រាក់ និងការនាំចូល សន្និធិអាវុធដោយខុសច្បាប់

ខេត្តព្រះសីហនុ៖ ក្រោមការដឹកនាំផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ ពិសេសការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ កម្លាំងអធិការដ្ឋាននគរបាលស្រុកព្រៃនប់ និងមានការចូលរួមសហការពីកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ, ខេត្តកណ្តាល, នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងកម្លាំងនាយកដ្ឋានកណ្តាលសន្តិសុខ សហការយ៉ាងយកចិត្តទុកដាក់ និងសកម្ម ដោយមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ, រាជធានីភ្នំពេញ…

សូមបងប្អូនអ្នកបើកបរទាំងអស់មេត្តាគោរពគ្នាទៅវិញទៅមកចេះអធ្យាស្រ័យ និងយោគយល់ផង

ព្រះសីហនុៈ នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២២ នេះ សមត្ថកិច្ចជំនាញផ្នែកចរាចរណ៍ ខេត្តព្រះសីហនុ ប្រាប់ពីមូលហេតុចម្បងមួយចំនួន ដែលងាយបង្កឲ្យកើត ជាគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឲ្យមានមនុស្ស ស្លាប់ និង របួស តាមផ្លូវជាតិលេខ៤ ក្នុងនោះ ភាគច្រើន គឺមកពីកត្តាអ្នកបើកបរ។ ទី១, រថយន្តធុនធំមួយចំនួន…

២នាក់គូរដណ្តឹងនឹងគ្នាជិតដល់ថ្ងៃរៀបការទៅហើយក៏ជួបរឿងអកុសលថ្ងៃចូលឆ្នាំចិន

ខេត្តបន្ទាយមានជ័យ : នេះជារឿង១នឹកស្មានមិនដល់ទាល់តែសោះ ២នាក់ជាគូរដណ្តឹងនឹងគ្នាជិតដល់ថ្ងៃរៀបការទៅហើយបានឌុបគ្នា ទៅលេងផ្ទះខាងស្រី ស្រាប់តែត្រូវរថយន្តបុកស្លាប់ប្រុសនៅនឹងកន្លែង ចំណែកខាងស្រី រងរបួសធ្ងន់ ។ រឿងរាវនេះកើតឡើងនៅវេលាម៉ោង ៧និង៣០នាទីយប់ថ្ងៃទី ៣១ ខែមករា ឆ្នាំ២០២២ ផ្លូវជាតិលេខ៥ ត្រង់ចំណុចមុខវត្តសិរីមង្គល ស្ថិតក្នុងភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ…

ឃាត់ជនសង្ស័យ២នាក់បញ្ជូនទៅតុលាការ ពាក់ពន្ធ័ករណីជិ:ម៉ូតូឆក់ទូរស័ព្ទរបស់ពលរដ្ឋនៅក្រុងសិរីសោភ័ណ្ឌ

ខេត្តបន្ទាយមានជ័យ:ជនសង្ស័យ២នាក់ ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល និងកម្លាំងអធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណ សហការគ្នាធ្វើឃាត់ខ្លួនជនសង្ស័យ០២នាក់ជាបន្តបន្ទាប់ កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២ ពាក់ពន្ធ័ករណីជិះម៉ូតូឆក់ទូរសព្ទ័របស់ប្រជាពលរដ្ឋយ៉ាងសកម្មនៅក្រុងសិរីសោភ័ណ្ឌ។ លោកវរសេនីយ៍ទោ ព្រហ្ម ប៊ុនធឿន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានឲ្យដឹងថា ជនសង្ស័យទាំង២នាក់ដែលនគរបាលឃាត់ខ្លួនរួមមាន:១-ឈ្មោះ នៅ សុផល ហៅ ផល ភេទប្រុស អាយុ៣៤ឆ្នាំ…

កម្លាំងប៉ុស្តិ៍អូរអន្លក់សហការជាមួយកម្លាំងកងយោធពលខេរភូមិន្ទ និងក្រុមគ្រូពេទ្យ ទទួលពលករវិលត្រឡប់មកពីប្រទេសថៃចំនួន២៨៣នាក់

លោកវរសេនីយ៍ឯក ម៉ង់ ស៊ី មេបញ្ជាការវវ:៨១៩ នៅថ្ងៃទី២៩ ខែ មករា ឆ្នាំ២០២២ បានចាត់កម្លាំងប៉ុស្តិ៍អូរអន្លក់សហការជាមួយកម្លាំងកងយោធពលខេរភូមិន្ទ និងក្រុមគ្រូពេទ្យ បានទទួលពលករវិលត្រឡប់មកស្រុកវិញ ដែលភាគីថៃបានបញ្ជូនមកតាមច្រកតំបន់អូរអន្លក់ ស្ថិតក្នុងភូមិអូរអន្លក់ ឃុំតាសែន ស្រុកកំរៀង ។ បន្ទាប់ពីសាកសួរ, កត់ឈ្មោះ ចុះកំណត់ហេតុ និងអប់រំណែនាំអំពីវិធានការការពារការឆ្លងជំងឺកូវី-១៩…

You missed