សម្ដេចក្រឡាហោម ស ខេង បានឲ្យដឹងថា : បងប្អូនជនរួមជាតិជាទីគោរព! ថ្ងៃនេះគឺជាថ្ងៃចុងក្រោយនៃដំណាច់ឆ្នាំសាកល២០២១ ហើយនៅថ្ងៃនេះដែរខ្ញុំក៏សូមជម្រាបជូនបងប្អូនជនរួមជាតិនូវស្ថានភាពគ្រោះថ្នាក់ចរាចរណ៍ឆ្នាំ២០២១កន្លងទៅនេះ ដែលអត្រាគ្រោះថ្នាក់ចរាចរណ៍ និងអ្នករងគ្រោះបាត់បង់ជីវិតមានការថយចុះច្រើនបើប្រៀបធៀបនឹងឆ្នាំ២០២០ដែលពុំសូវមានការធ្វើដំណើរមមាញឹកដោយសារស្ថានភាពជម្ងឺកូវីដ-១៩ផងនោះក៏ដោយ។
សម្ដេចក្រឡាហោម ស ខេង បានឲ្យដឹងថា : បងប្អូនជនរួមជាតិជាទីគោរព! ថ្ងៃនេះគឺជាថ្ងៃចុងក្រោយនៃដំណាច់ឆ្នាំសាកល២០២១ ហើយនៅថ្ងៃនេះដែរខ្ញុំក៏សូមជម្រាបជូនបងប្អូនជនរួមជាតិនូវស្ថានភាពគ្រោះថ្នាក់ចរាចរណ៍ឆ្នាំ២០២១កន្លងទៅនេះ ដែលអត្រាគ្រោះថ្នាក់ចរាចរណ៍ និងអ្នករងគ្រោះបាត់បង់ជីវិតមានការថយចុះច្រើនបើប្រៀបធៀបនឹងឆ្នាំ២០២០ដែលពុំសូវមានការធ្វើដំណើរមមាញឹកដោយសារស្ថានភាពជម្ងឺកូវីដ-១៩ផងនោះក៏ដោយ។ ទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ពេញមួយឆ្នាំ២០២១នេះគឺមាន២.៦៧០លើកបើប្រៀបធៀបនឹងឆ្នាំ២០២០មានចំនួន៣.១៧៦លើកនោះគឺមានការថយចុះ១៦ភាគរយ ។ រីឯចំនួនអ្នកស្លាប់បាត់បង់ជីវិតមានចំនួន១.៤៩៧នាក់បើប្រៀបធៀបនឹងឆ្នាំ២០២០មានចំនួន១.៦៤៦នាក់ គឺមានការថយចំនួន១៤៩នាក់ស្មើនឹង៩ភាគរយ ។ ចំណែកអ្នករងរបួសមានចំនួន៣.៦១៥នាក់ គឺមានការថយចុះ១.០៧១នាក់ ស្មើនឹង២៣ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០២០ដែលមានអ្នករងរបួសរហូតដល់ ៤.៦៨៦នាក់…