ក្រុងប៉ោយប៉ែតទាំងមូលនឹងត្រូវបិទខ្ទប់រយះពេល៧ថ្ងៃទៀត ចាប់ពីថ្ងៃទី២៤ដល់ថ្ងៃ៣០ឧសភាឆ្នាំ២០២១
យោងតាមប្រកាសលេខ១៥៥/២១សសរ របស់រដ្ឋបាលខេត្តបន្ទាយមានជ័យដែលផ្សាយតាមបណ្ដាញទំនាក់ទំនងសង្គមឲ្យដឹងថា ក្រុងប៉ោយប៉ែតទាំងមូលនឹងត្រូវបិទខ្ទប់រយះពេល៧ថ្ងៃទៀត ចាប់ពីថ្ងៃទី២៤ដល់ថ្ងៃ៣០ឧសភាឆ្នាំ២០២១។ ថ្វីត្បិតតែក្នុងប្រកាសនេះមិនបានលេីកបញ្ជាក់លម្អិតពីមូលហេតុនៃការបិទនេះ តែតាមប្រភពពីមន្ត្រីមានសមត្តកិច្ចនិងប្រជាពលរដ្ឋដែលជាអាជីវករក្នុងសង្កាត់ប៉ោយប៉ែត ឲ្យដឹងថាករណីអ្នកផ្ទុកជម្ងឺកូវីត19ត្រូវបានគេរកឃេីញកាន់តែកេីនច្រេីនឡេីងៗពីមួយថ្ងៃទៅមួយថ្ងៃ ដែលភាគច្រេីនរកឃេីញនៅលេីបុគ្គលិកអ្នកបម្រេីការក្នុងការសុីណូ។ អ្នកមានផ្ទះជាប់ផ្លូវជាតិលេខ5ម្នាក់ស្ថិតនៅភូមិគីឡូម៉ែត្រលេខ4សង្កាត់ផ្សារកណ្ដាលបានប្រាប់អ្នកយកព័ត៌មានយេីងថា៖ពេលថ្ងៃខ្ញុំឃេីញមានឡានពេទ្យដឹកអ្នកជម្ងឺបន្លឺសុីរ៉ែនធ្វេីចរាចរណ៍ញឹកញាប់ណាស់ពីទិសខាងលិចទៅខាងកេីតហេីយយប់ឡេីងទោះកណ្ដាលអាធ្រាត្វហេីយក៏នៅតែឮសម្លេងសុីរ៉ែនឡានពេទ្យបេីកចុះឡេីងឥតលោះ១យប់ណាសោះ គឺដឹកអ្នកជម្ងឺជាប់ជាប់ជានិច្ចរាល់យប់ថ្ងៃ ព្រឹត្តិការណ៍នេះកេីតមានតាំងពីថ្ងៃទី២៣មេសាមកម្លេះ។ ប្រភពបានរអ៊ូរទាំថា៖ចាប់តាំងពីថ្ងៃ២៥មេសាដែលអាជ្ញាធរបិទខ្ទប់ក្រុងប៉ោយប៉ែត១៤ថ្ងៃមុខរបរលក់ដូររបស់គាត់បានថយចុះយ៉ាងគំហុក។ពេល ចាប់ផ្ដេីមបេីកវិញនៅថ្ងៃទី១០ឧសភាកំពុងរកសុីរេីបៗបានបន្តិចមកវិញស្រាប់តែឮដំណឹងថាបិទទៀតហេីយ។ ។ គាត់សម្ដែងការព្រួយបារម្ភជាខ្លាំងព្រោះប្លង់ផ្ទះគាត់យកទៅបញ្ចាំធនាគារដេីម្បីយកដេីមទុនមករកសុីហេីយត្រូវបង់សងធនាគារវិញប្រចាំខែ បេីរកមិនបានតេីគាត់ត្រូវដោះស្រាយរបៀបណា? ។ គប្បីរម្លឹកថាជម្ងឺកូវីត19បានវាយលុកចូលក្រុងប៉ោយប៉ែតតាមរយះជនជាតិឥណ្ឌូណេសីម្នាក់ឈ្មោះ ចនហាន ស៊ូហាន់តូអាយុរ៣៤ឆ្នាំដែលជាអ្នកមានមុខរបរនៅក្នុងកាសុីណូមួយកន្លែង…