សមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀនចាប់ឃាត់ជនជាតិចិនតៃវ៉ាន់ ៧ នាក់ វៀតណាម​១នាក់ និងដកហូត អាវុធវែងខ្លី ៦ដើម គ្រឿងញៀន​ មួយគីឡូក្រាម

សមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀនចាប់ឃាត់ជនជាតិចិនតៃវ៉ាន់ ៧ នាក់ វៀតណាម​១នាក់ និងដកហូត អាវុធវែងខ្លី ៦ដើម គ្រឿងញៀន​ មួយគីឡូក្រាមភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ កម្លាំងសម្ថកិច្ចនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន អគ្គស្នងការដ្ឋាននគរបាលជាតិ បានចាប់បញ្ជូនជនជាតិចិនតៃវ៉ាន់ចំនួន៧នាក់ និង​ ស្ត្រីជនជាតិវៀតណាម១នាក់ មកកាន់សាលាដំបូងរាជធានីភ្នំពេញ ដោយពាក់ព័ន្ធករណីរក្សាទុក ជួញដូរ ដឹកជញ្ជូន និងប្រើប្រាស់នូវសារធាតុញៀន និង​កាន់កាប់អាវុធខុសច្បាប់។ហើយជនសង្ស័យទាំង៨នាក់ ត្រូវបានសមត្ថកិច្ចនគរបាលមន្ទីរ ប្រឆាំងបទល្មើសគ្រឿងញៀនអគ្គស្នងការនគរបាលជាតិ សហការជាមួយអាជ្ញាធរមូលដ្ឋាននៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោមការសម្រប សម្រួល ពីស្ថាប័នអយ្យការអមសាលាដំបូងរាជធានី ភ្នំពេញ ចុះបង្ក្រាបចំនួន២គោលដៅ ពោលគឺគោលដៅទី១ កាលពីថ្ងៃ ទី២១ ខែឧសភា ឆ្នាំ២០២១ ស្ថិតនៅក្នុងសង្កាត់ទួលសង្កែនឹង ក្នុងបុរីបឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញឃាត់ខ្លួនជនសង្ស័យ ២ នាក់ ជាជនជាតិចិនតៃវ៉ាន់ និងចាប់យកវត្ថុតាងសារធាតុញៀនប្រភេទ (កេតាមីន)ទម្ងន់ប្រមាណ មួយគីឡូក្រាម ។ចំណែកគោលដៅទី២ នៅថ្ងៃដដែល សមត្តកិច្ចបានឆ្មក់ចូលបង្ក្រាបបាន នៅចំណុចគោលដៅ រីហ្សតឈ្មោះ សមាធិឡេក ភូមិច្រេស សង្កាត់គោកឃ្លាង ខ័ណ្ឌសែនសុខ រាជធានីភ្នំពេញ ក្នុងនោះសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យ ៦នាក់ និងមានជន ជាតិវៀតណាមម្នាក់ រួមទាំង​ចាប់យកវត្ថុតាងថ្នាំញៀន​ មួយ ចំនួន ដោយក្រុមជនសង្ស័យបានដឹងខ្លួនមុន ហើយបានចាក់គ្រឿងញៀនចូលក្នុងទឹកបឹងចោល ដើម្បីបំបាត់ភស្តុតាង ។តែទោះជាយ៉ាងជាក្តីសមត្តកិច្ចក៏បានធ្វើការដកហូតនូវអាវុធខ្លីប្រមាណចំនួន៦ដើម រថយន្តមួយគ្រឿង ជញ្ជីងថ្លឹង១ បង់​កាំភ្លើង​AK កាំភ្លើង AK47 កាលីបឌូ មួយដើម កាំភ្លើងខ្លី៤ដើម កាំភ្លើងវែង២ដើម គ្រាប់ AKជាង200គ្រាប់ និងគ្រាប់កាំភ្លើងខ្លីមួយចំនួន​ធំទៀត។សំណុំរឿងរក្សាទុក ដឹកជញ្ជូន ជួញដូរគ្រឿងញៀននឹងប្រើប្រាស់នូវសារធា តុញៀន នឹងកាន់កាប់អាវុធដោយខុសច្បាប់ ពីសំណាក់ជន ឧក្រិដ្ឋទាំង៨ នាក់ បានស្ថិតនៅក្រោមចំណាត់ការ របស់ លោក សិត វណ្ណ: ព្រះរាជអាជ្ញារង នៃអយ្យការអមសាលា ដំបូង រាជធានីភ្នំពេញ ៕

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *