សមត្ថកិច្ចទទួលយកពលករទៅកាន់មណ្ឌលចត្តាឡីស័ក និងបន្តចុះល្បាតតាមខ្សែបន្ទាត់ព្រំដែនក្នុងស្រុកសំពៅលូន………………… សមត្ថកិច្ចទទួលយកពលករទៅកាន់មណ្ឌលចត្តាឡីស័ក និងបន្តចុះល្បាតតាមខ្សែបន្ទាត់ព្រំដែនក្នុងស្រុកសំពៅលូន ខេត្តបាត់ដំបង៖ នៅថ្ងៃសៅរ៍ ៣រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១ តាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង ស្តីពីការការពារសន្តិសុខតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងត្រួតពិនិត្យពលរដ្ឋឆ្លងដែន និងមេខ្យល់នាំពលករចេញ ចូលខុសច្បាប់តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា_ថៃ ក្រោមការបញ្ជាផ្ទាល់របស់លោកវរសេនីយ៍ឯក ប្រាក់ សាយ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨ ១៧ បានដឹកនាំកម្លាំងសហការជាមួយកម្លាំងកងខេមរភូមិន្ទ ឈរជើងជួរមុខ ក្នុងភូមិសាស្រ្តស្រុកសំពៅលូន ទៅទទួលប្រជាពលរដ្ឋដែលវិលត្រឡប់ចូលមកប្រទេសកម្ពុជាវិញ ពីយោធាថៃកងអនុសេនាធំ១៣០៥ ត្រង់ចំណុចនៃភូមិសាស្ត្រភូមិពោធិ៍ជ្រៃ ឃុំសិរីមានជ័យ ស្រុកសំពៅលូន និងចំណុចស្ពានយោល ឃុំជ្រៃសីម៉ា ស្រុកសំពៅលូន សរុបចំនួន៥នាក់, ស្រី២នាក់ ក្នុងនោះក្មេងប្រុសម្នាក់ និងក្មេងស្រីម្នាក់។បន្ទាប់ពីធ្វើការសាកសួរ និងកត់ត្រាឈ្មោះរួច ក៏ធ្វើការអប់រំណែនាំ ហើយកម្លាំងយើងបានប្រគល់គាត់ឲ្យទៅក្រុមគ្រូពេទ្យដើម្បីទទួលយកទៅកាន់មណ្ឌលចត្តាឡីស័ក នៅអនុវិទ្យាល័យកូនភ្នំ៣២ តាមការណែនាំរបស់ក្រសួងសុខាភិបាល។ ព្រមទាំងដឹកនាំកម្លាំងសហការជាមួយកម្លាំងកងខេមរភូមិន្ទ ឈរជើងជួរមុខ ក្នុងភូមិសាស្រ្តស្រុកសំពៅលូន ធ្វើការចុះល្បាតតាមខ្សែបន្ទាត់ព្រំដែនក្នុងស្រុកសំពៅលូនផងដែរ។ Share this:TwitterFacebookLike this:Like Loading... Post navigation កម្លាំងសមត្ថកិច្ចមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បង្ក្រាបករណីជួញដូរគ្រឿងញៀន ចាប់ជនសង្ស័យ ៣នាក់ និងរឹបអូសគ្រឿងញៀនជិត ១គីឡូក្រាម នៅខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃសៅរ៍ ទី២៩ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម ប្រាក់ ចំរើន អនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ និងជាអនុប្រធានគណៈកម្មការទី៨ ព្រឹទ្ធសភា តំណាងឯកឧត្តមកិត្តិសង្គហបណ្ឌិត ទេព ងន បានអញ្ជើញនាំយកអំណោយរបស់ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ ទៅផ្តល់ជូនរដ្ឋបាលស្រុកលើកដែក សម្រាប់ចែកជូនបងប្អូនប្រជាពលរដ្ឋ ដែលកំពុងធ្វើចត្តាឡីស័ក និងជួបការលំបាក។