ពិធីប្រកាសតែងតាំងនិងចូលកាន់មុខតំណែងជាផ្លូវការរបស់ប្រធានសាលាដំបូងខេត្តកំពត

ពិធីប្រកាសតែងតាំងនិងចូលកាន់មុខតំណែងជាផ្លូវការរបស់ប្រធានសាលាដំបូងខេត្តកំពត ខេត្តកំពត នៅព្រឹកថ្ងៃទី ២៨ខែឧសភាឆ្នាំ ២០២១នេះ ឧត្តមកើត រិទ្ទ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានបញ្ចើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រកាសផ្ទេរតែងតាំងនិងចូលកាន់មុខ តំណែងជាផ្លូវកា រ របស់ឯកឧត្តម លាង សំណាត់ ត្រូវបានតែងតាំងជាប្រធានសាលាដំបូងខេត្តកំពត ជំនួសឯកឧត្តម ឡុង កេសភីរម្យ ដែលត្រូវបានផ្ទេរទៅជាប្រធានសាលាដំបូងខេត្តកំពង់ស្ពឺតាមព្រះរាជក្រឹត្យលេខ នស/រកត/០៥២១/៤០៩ ចុះថ្ងៃទី១៣ ខែឧសភាឆ្នាំ២០២១។ កម្មវិធីនេះដែរ ក៏មានការអញ្ជើញចូលរួម ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត ឯកឧត្តមសោម ពិសិដ្ឋអភិបាលនៃគណៈអភិបាលខេត្តកែប សមាជិកឧត្តមក្រុមប្រឹក្សា នៃអង្គចៅក្រម ថ្នាក់ដឹកនាំនៃក្រសួងយុត្តិធម៌ រួមទាំងចៅក្រមព្រះរាជអាជ្ញាមន្ត្រីតុលាការនិងមន្ត្រីរាជការមួយចំនួនផងដែរ។ ថ្លែងក្នុងពិធីនេះ ឯកឧត្តមរដ្ឋមន្ត្រីបានសំដែងនូវ ការអបអរសាទរយ៉ាងកក់ក្តៅដល់ ឯកឧត្តម លាង សំណាត់ ដែលត្រូវបានតែងតាំង ជាប្រធានថ្មីនៃសាលាដំបូងខេត្តកំពត និងឯកឧត្តម ឡុង កេសភីរម្យដែលត្រូវបានតែងតាំង ជាប្រធានថ្មីនៃសាលាដំបូង ខេត្តកំពង់ស្ពឺ និងបានផ្ដល់ការណែនាំដល់ពួកគាត់ឱ្យ ខិតខំយកចិត្តទុកដាក់ក្នុងការដឹកនាំ ស្ថាប័នតុលាការប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់និងក្រមសីលធម៌វិជ្ជាជីវៈនិងធានាឲ្យបាននូវសាមគ្គីភាពផ្ទៃក្នុងព្រមទាំងកិច្ចសហការកាន់តែល្អប្រសើរជាមួយអាជ្ញាធរមាន សមត្ថកិច្ចនិងស្ថាប័នពាក់ព័ន្ធសំដៅពង្រឹង ប្រសិទ្ធភាពនៃការអនុវត្តន៌ ច្បាប់និងប្រសិទ្ធភាពនៃការផ្ដល់សេវាយុត្តិធម៌ជូនប្រជាពលរដ្ឋ។ ទន្ទឹមនេះឯកឧត្តម រដ្ឋមន្ត្រីបានក្រើនរំលឹកដល់ ប្រធានសាលាដំបូងនិងអយ្យការអមសាលាដំបូងខេត្តកំពត ត្រូវបន្តខិតខំយកចិត្តទុកដាក់ ដោះស្រាយសំណុំរឿងធានាឱ្យ បានឆាប់រហ័សដើម្បីចៀសវាងការកើតឡើងវិញ នូវការកកស្ទះសំណុំរឿងសារជាថ្មី។N5

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *