ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត រតន:គិរី ដឹកនាំបញ្ជា កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី ចុះបង្ក្រាបទីតាំង ល្បែងស៊ីសងឆ្នោតយួន ក្នុងទីរួមខេត្តរតនគិរី

ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត រតន:គិរី ដឹកនាំបញ្ជា កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី ចុះបង្ក្រាបទីតាំង ល្បែងស៊ីសងឆ្នោតយួន ក្នុងទីរួមខេត្តរតនគិរី ខេត្តរតន:គិរី : ឃាត់ខ្លួនអ្នកពាក់ព័ន្ធប្រុសស្រីចំនួន ៣ នាក់ និងវត្ថុតាងបទល្មើសមួយចំនួនទៀត ករណីនេះបានអនុវត្តទៅ នៅថ្ងៃទី ២៦ ខែ ឧសភាឆ្នាំ ២០២១ កម្លាំងនគរបាលបានប្រាប់ថា: ដោយមានបទបញ្ជា ពីឯកឧត្តមស្នងការនគរបាលខេត្ត និងសម្របសម្រួលនីតិវិធីពីឯកឧត្តមព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត កម្លាំងជំនាញបានចុះបង្ក្រាប គាត់ខ្លួនមនុស្សចំនួន៣នាក់មាន:១/. លី ណាវី ភេទ ស្រី អាយុ ៤៨ ឆ្នាំ មុខរបរ លក់ដូរ ភូមិ ៧មករា សង្កាត់ ឡាបានសៀក ក្រុងបានលុង។២/. ឆន ចាន់នី ភេទ ស្រី អាយុ ៣៥ ឆ្នាំ មុខរបរ កាត់ដេរ ភូមិ ជ័យជំនះ សង្កាត់ ឡាបានសៀក ក្រុង បានលុង។៣/. វ៉ា ធីណូ ភេទ ប្រុស អាយុ ៣៧ ឆ្នាំ មុខរបរ លក់ដូរ ភូមិជ័យជំនះ សង្កាត់ ឡាបានសៀក ក្រុងបានលុង។ វត្ថុតាងដកហូតរួមមាន៖-សំភារៈកត់ឆ្នោតមួយចំនួន-ទូរសព្ទ័ដៃចំនួន៣គ្រឿង-លុយខ្មែរមួយចំនួន-ម៉ាសុីនកត់ឆ្នោត ១គ្រឿង។ -បច្ចុប្បន្នជនសង្ស័យទាំង ០៣នាក់ ខាងលើ ត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្ន នៅការិយាល័យជំនាញព្រហ្មទណ្ឌកំរិតស្រាល ដើម្បីបំពេញសំណុំរឿង ចាត់ការតាមនីតិវិធី ។ នៅមានទីតាំងល្បែងស៊ីសងតាមអនឡាញ និងល្បែងផ្សេងៗទៀត កម្លាំងនគរបាលកំពុងតែបន្តតាមអង្កេតដើម្បីឈានដល់ការចុះបង្ក្រាបជាបន្តបន្ទាប់ទៀត។វណ្ណរា

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *